ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រាក់​យន់​ចិន​ធ្លាក់​ចុះ​ប៉ះពាល់​ដល់​អតិថិជន​ចិន​ក្នុង​ប្រទេស​ថៃ

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ អតិថិជន​ចិន​គឺជា​ជនបរទេស​ដែល​ទិញ​ខុន​ដូ​ច្រើន​ជាងគេ​ក្នុង​ចំណោម​ជនបរទេស​ដទៃ​នៅ​ក្នុង​ប្រទេស​ថៃ ។ ក្រៅពី​ជនជាតិ​ចិនដីគោក​ហើយ អតិថិជន​ចិន​ដទៃ​ដែល​មក​ពី​តៃវ៉ាន់ ហុងកុង សិង្ហ​បុរី និង​ម៉ា​ឡេ​ស៊ី​ក៏​បាន​ចូល​ទីផ្សារ​ប្រទេស​ថៃ​ដែរ ។…

ទីក្រុង​បាងកក ៖ អតិថិជន​ចិន​គឺជា​ជនបរទេស​ដែល​ទិញ​ខុន​ដូ​ច្រើន​ជាងគេ​ក្នុង​ចំណោម​ជនបរទេស​ដទៃ​នៅ​ក្នុង​ប្រទេស​ថៃ ។ ក្រៅពី​ជនជាតិ​ចិនដីគោក​ហើយ អតិថិជន​ចិន​ដទៃ​ដែល​មក​ពី​តៃវ៉ាន់ ហុងកុង សិង្ហ​បុរី និង​ម៉ា​ឡេ​ស៊ី​ក៏​បាន​ចូល​ទីផ្សារ​ប្រទេស​ថៃ​ដែរ ។ វា​បាន​ជំរុញ​ដល់​ក្រុមហ៊ុន​អចលនទ្រព្យ​ជា​ច្រើន​ក្នុង​ប្រទេស​ថៃ​ខិតខំ​ផ្សព្វផ្សាយ​គម្រោង​របស់​ពួក​គេ​នៅ​បរទេស​ដែល​ផ្តោត​សំខាន់​លើ​ទីផ្សារ​អាស៊ី ។

ពី​មុន​មក ក្រុមហ៊ុន​អចលនទ្រព្យ​ជា​ច្រើន​បាន​រៀបចំ​កម្មវិធី​បង្ហាញ​នៅ​សិង្ហ​បុរី ហុងកុង និង​តៃវ៉ាន់ តែ​មិន​មាន​ច្រើន​ឡើយ​ក្នុង​ប្រទេស​ចិន​។ វា​បាន​ផ្លាស់​ប្តូរ បន្ទាប់​ពី​ចំនួន​ភ្ញៀវ​ទេសចរ​ពី​ចិនដីគោក​បាន​ចាប់ផ្តើម​ហូរ​ទៅ​កាន់​ប្រទេស​ថៃ​យ៉ាង​លឿន ។

ក្រុមហ៊ុន​អចលនទ្រព្យ​ថៃ​ខ្លះ​មានកម្ម​វិធី​ធ្វើ​បទ​បង្ហាញ​ដល់​អតិថិជន​ចិន ខណៈ​ដែល​មួយ​ចំនួន​ទៀត​ធ្វើ​ដំណើរ​ទៅ​បរទេស​ដើម្បី​ជួបនឹង​អតិថិជន​ជាដើម ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ភ្នាក់ងារ ឬ​វិនិយោគ​មួយ​ចំនួន​ពី​ប្រទេស​ចិន​បាន​បើក​ដំណើរការ​ការិយាល័យ​ក្នុង​ប្រទេស​ថៃ​ដើម្បី​ទិញ​ខុន​ដូ​ក្នុង​ទីក្រុង​បាងកក និង​លក់​ចេញ​ទៅ​បរទេស​ក្នុង​តម្លៃ​ខ្ពស់​ជាង​មុន ។ គោលដៅ​សំខាន់​ជាងគេ​គឺ​អតិថិជន​ជនជាតិ​ចិន ។

ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​បាន​ក្លាយជា​ភ្ញៀវ​ទេសចរ​ដែល​ទៅ​កាន់​ប្រទេស​ថៃ​ច្រើន​ជាងគេ​លេខ​មួយ​តាំងពី​ឆ្នាំ​២០១១​មក និង​បច្ចុប្បន្ន​ស្មើ ៣០%​នៃ​ភ្ញៀវ​ទេសចរ​បរទេស​ទាំងអស់ និង​កំពុង​តែ​ក្លាយជា​កត្តា​ជំរុញ​សំខាន់​ជាងគេ​នៃ​អត្រា​ការ​ប្រាក់​ជា​ពិសេស​ក្នុង​ទីក្រុង​បាងកក ។

កត្តា​ផ្សេង​ទៀត​ដែល​មិន​ទទួល​បាន​ចំណាប់អារម្មណ៍​ខ្លាំង​គឺ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​វូ​បិ​យ​វត្ថុ​។ តម្លៃ​ប្រាក់​ដុល្លារ​បាន​កើនឡើង​យ៉ាង​ខ្លាំង​អស់​ជា​ច្រើន​ខែ​មក​ហើយ ប៉ុន្តែ​ភាព​តានតឹង​ពាណិជ្ជកម្ម រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន បាន​បង្កើន​ឥទ្ធិពល​លើ​ប្រាក់​យន់​ថែម​ទៀត ។

បើ​ធៀប​នឹង​ប្រាប់​បាត តម្លៃ​ប្រាក់​យន់​ចិន​បាន​ធ្លាក់​ចុះ​អស់​៦%​ទៅ​ហើយ​ក្នុងឆ្នាំនេះ បន្ទាប់​ពី​ធ្លាក់​ចុះ​អស់​៨%​ទៀត​កាលពី​ខែ​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ