ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​! សង្សារ​នាង​នៅ​ពីមុខ​ហើយ… មក​ទាក់ទង​ឱ្យ​ដេក​ជាមួយ​មិត្តភក្តិ​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រង​របួស​ដោយសារ​ត្រូវ​គេ​វ៉ៃ​នឹង​ស្នាប់​កាំភ្លើង​បែកក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន ព្រោះតែ​ខឹង​សង្សា​របស់​គេ​មិន​ព្រមទៅ​ដេក​ជាមួយ ករណី​នេះ​បង្ក​ឱ្យ​មាន​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​២៧១ មុខ​ផ្ទះសំណាក់​យីហោ​ហ្គ្រី​ន​ផាក…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រង​របួស​ដោយសារ​ត្រូវ​គេ​វ៉ៃ​នឹង​ស្នាប់​កាំភ្លើង​បែកក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន ព្រោះតែ​ខឹង​សង្សា​របស់​គេ​មិន​ព្រមទៅ​ដេក​ជាមួយ ករណី​នេះ​បង្ក​ឱ្យ​មាន​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​២៧១ មុខ​ផ្ទះសំណាក់​យីហោ​ហ្គ្រី​ន​ផាក ស្ថិត​ក្នុងភូមិ​៦ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ​។

បើ​តាម​សម្តី​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​PCX បាន​ទាក់ទង​សង្សារ​របស់​ខ្លួន​ឱ្យទៅ​ដេក​ជាមួយ​មិត្តភក្តិ​ដែល​ជា​ជន​ដៃដល់ តែ​នាង​ប្រកែក​មិន​ព្រមទៅ​ទេ ព្រោះតែ​នាង​មាន​ជន​រង​គ្រោះជា​សង្សារ​ទៅ​ហើយ ។

ជន​រង​គ្រោះ​បាន​បន្ត​ទៀត​ថា ជន​ដៃដល់​ធ្លាប់​តាម​ស្រលាញ់​សង្សារ​គេ​ជា​យូរ​មក​ហើយ តែងតែ​បបួល​នាង​ទៅ​ដេក តែ​នាង​ប្រកែក​រហូត លុះ​មក​ដល់​ម៉ោង​កើតហេតុ ជន​ដៃដល់​បាន​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX៣៣០ ពណ៌​ស មិន​ចាំ​ស្លាក​លេខ មក​ឈប់​នៅ​មុខ​ផ្ទះសំណាក់​ខាងលើ រួច​ក៏​ចុះ​ដើរ​សំដៅ​មក​រូបគេ ហើយ​បាន​ដក​កាំភ្លើងខ្លី​វ៉ៃ​ទៅ​លើ​ជន​រង​គ្រោះ​២​ទៅ​៣​ស្នាប់​កាំភ្លើង បណ្ដាល​ឱ្យ​បែកក្បាល​ឈាម​ហូរ​ស្រោច​​ខ្លួន ភ្លាម​ៗ​នោះ​ជន​បង្ក រួម​នឹង​មិតភក្តិ​បាន​ឡើង​បើករថយន្ត និង​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

ក្រោយ​ពី​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​២​ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ពេល​ជន​រង​គ្រោះ​ទៅ​ប៉ុស្តិ៍​ជន​រង​គ្រោះ​ក៏​សុំ​សមត្ថកិច្ច​ទៅ​ពេទ្យ​មើល​របួស​សិន ព្រោះ​អី​រូប​គេ​វិលមុខ​ខ្លាំង​ណាស់ ដោយសារ​តែ​ឈាម​ហូរ​ច្រើន​ពេក ចាំ​ព្រឹក​ឡើង​ចាំ​មក​ដាក់​បណ្ដឹង​ក៏​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ