ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រស់​ឆើតឆាយ​ប្រលោម​ស្នេហ៍​នឹង​ព្រះសង្ឃ

5 ឆ្នាំ មុន

បានឮ​មក​ថា មាន​ភិក្ខុ​មួយ​អង្គ​បាន​ចូល​ទៅ​ក្នុង​ព្រៃ​ឧទ្យាន​ចាស់​មួយ​កន្លែង​ដើម្បី​ធ្វើ​សមណធម៌ ។ លំដាប់​នោះ​មាន​ស្ត្រី​ម្នាក់​រូប​ស្រស់​ឆើតឆាយ​បាន​ណាត់​ពេល​នឹង​បុរស​ជា​គូស្នេហ៍​ឲ្យ​ទៅ​ជួប​គ្នា​នៅ​ក្នុង​សួន​នោះ​ដើម្បី​នឹង​បាន​សប្បាយ​ក្នុង​មេត្រីភាព​ដោយ​នាង​ទៅ​ចាំ​មុន ។ តែ​គួរ​ឱ្យ​សោកស្តាយ​បុរស​ជា​គូស្នេហ៍​នោះ​បែរជា​មិន​បាន​ទៅ​ជួប​ក្នុង​ពេល​ដែល​ណាត់គ្នា ។ កាលបើ​នាង​រង់ចាំ​មើលផ្លូវ​គូ​កំណាន់​យូរ​ពេក កាមរោគ​ក៏​ដុត​រោលរាល​ក្នុង​សា​ព៌ា​ង្គ​កាយ កើត​សេចក្តី​អផ្សុក​ជា​អស្ចារ្យ…

បានឮ​មក​ថា មាន​ភិក្ខុ​មួយ​អង្គ​បាន​ចូល​ទៅ​ក្នុង​ព្រៃ​ឧទ្យាន​ចាស់​មួយ​កន្លែង​ដើម្បី​ធ្វើ​សមណធម៌ ។ លំដាប់​នោះ​មាន​ស្ត្រី​ម្នាក់​រូប​ស្រស់​ឆើតឆាយ​បាន​ណាត់​ពេល​នឹង​បុរស​ជា​គូស្នេហ៍​ឲ្យ​ទៅ​ជួប​គ្នា​នៅ​ក្នុង​សួន​នោះ​ដើម្បី​នឹង​បាន​សប្បាយ​ក្នុង​មេត្រីភាព​ដោយ​នាង​ទៅ​ចាំ​មុន ។

តែ​គួរ​ឱ្យ​សោកស្តាយ​បុរស​ជា​គូស្នេហ៍​នោះ​បែរជា​មិន​បាន​ទៅ​ជួប​ក្នុង​ពេល​ដែល​ណាត់គ្នា ។ កាលបើ​នាង​រង់ចាំ​មើលផ្លូវ​គូ​កំណាន់​យូរ​ពេក កាមរោគ​ក៏​ដុត​រោលរាល​ក្នុង​សា​ព៌ា​ង្គ​កាយ កើត​សេចក្តី​អផ្សុក​ជា​អស្ចារ្យ ព្រោះ​មិន​បាន​គូគាប់​មក​ប្រឡែង​លេង ក៏​ដើរ​ច្រាសច្រាល​ៗ​ដូច​មាន់​រក​ពង ទើប​ចូល​ទៅ​ក្នុង​ឧទ្យាន​ឃើញ​ព្រះ​ថេរៈ​កំពុង​ពែនភ្នែន​ធ្វើ​សមណធម៌ ក៏​ក្រឡេក​មើល​នាយអាយ​ក្រែង​គេ​ឃើញ​។ លុះ​មិន​មាន​អ្នក​ដទៃ​នៅ​ក្បែរ​ក៏​គិត​ថា ភិក្ខុ​នេះ​ក៏​បុរស​ដែរ អញ​នឹង​ប្រឡោមលោក​ឲ្យ​ភាន់ភាំង​ដោយសារ​កាម​ទេព​ម្តង​មើល​។

នាងក្រមុំគិត​ហើយ​ក៏​ទៅ​ឈរ​ចំ​ពីមុខ​ព្រះ​ថេរៈ​ដោយ​អាក្រាត​កាយ​បញ្ចេញ​ស្ត្រីភាព​ឲ្យ​ឃើញច្បាស់​នឹង​ភ្នែក ធ្វើ​អាកា​រៈ​ញ៉េះញ៉ោះ​ជា​សញ្ញា​បែប​ឱ្យដៃ រួច​ទើប​ស្លៀកពាក់​វិញ និង​រំសាយសក់​ផ្អៀងផ្អង​ធ្វើក​ទន់​ចុះ​ទន់​ឡើង​ហុច​ថ្ពាល់​ឲ្យ​លោក រួច​ក៏​ញញឹម​ប្រិមប្រិយ​តែ​ម្នាក់ឯង ដើម្បី​ឲ្យ​ព្រះ​ថេរ​មាន​តម្រេក​តាម​បំណង​របស់​ខ្លួន​ជា​ស្ត្រី​ដែល​កំពុង​ស្រវឹង​ដោយ​កាមរាគៈ ។

តែ​ជា​ការ​ឥតប្រយោជន៍​សោះ ព្រះ​ថេរៈ​រឹងរឹតតែ​កើត​សង្វេគ​មានចិត្ត​នឿយណាយ​ក្នុង​កាមគុណ​ទាំង​៥​មាន​រូប​ជាដើម​ជា​ពន់ពេក ទើប​លោក​គិត​ថា​ហេតុនេះ​ដូច​ម្តេច​ហ្ន ហើយ​ក៏​និមន្ត​ចេញ​ទៅ ។ ឯ​ស្រី​ស្រស់​នោះ​អស់សង្ឃឹម​នឹង​បាន​រួមរ័ក​មេត្រី​ស្នេហា​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​ក្រៀមក្រំ ។