ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកភ្នែក​រាស្ត្រ​យំ​ស្រែក ខណៈ​អាជ្ញាធរ​ស្រុក​អន្លង់​វែង​រុះរើ​ផ្ទះ​… ក្រោម​តង់​ផ្ទាល់​ដី(មានវីដេអូ)

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ លោក​ងួ​ន លី​ន រដ្ឋបាល​សាលាស្រុក ក្រោម​បទបញ្ជា​លោក​អភិបាល​សាលាស្រុក​អន្លង់​វែង អម​ដោយ​លោក​អយ្យការ​ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តឧត្តរមានជ័យ ដឹកនាំ​កម្លាំង​កងឯកភាព​ស្រុក​ចុះ​រុះរើ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​៣៨​ខ្នង​ផ្ទះ ហើយ​ក្រុម​អាជ្ញាធរ​ទាំងនោះ​បាន​ស្រែក​អះអាង​ថា មក​រស់នៅ​លើ​ដី​រដ្ឋ…

ខេត្តឧត្តរមានជ័យ ៖ លោក​ងួ​ន លី​ន រដ្ឋបាល​សាលាស្រុក ក្រោម​បទបញ្ជា​លោក​អភិបាល​សាលាស្រុក​អន្លង់​វែង អម​ដោយ​លោក​អយ្យការ​ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តឧត្តរមានជ័យ ដឹកនាំ​កម្លាំង​កងឯកភាព​ស្រុក​ចុះ​រុះរើ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​៣៨​ខ្នង​ផ្ទះ ហើយ​ក្រុម​អាជ្ញាធរ​ទាំងនោះ​បាន​ស្រែក​អះអាង​ថា មក​រស់នៅ​លើ​ដី​រដ្ឋ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ធ្នូ កន្លង​ទៅ​ធ្វើ​ឲ្យ​រាស្ត្រ​ក្តៅក្រហាយ​យំ​ស្រែក​បោក​ខ្លួន​ ឈាន​ទៅ​ដល់​ផ្ទុះ​កំហឹង​នាំ​គ្នា​រារាំង​បិតផ្លូវ​ជាតិ​លេខ​៦៧B អស់​រយៈពេល​៣​ម៉ោង​ផង​ដែរ ។

ក្រោយមក​ទើប​មាន​កង​អន្តរាគមន៍​បង្ក្រាប​បើ​ផ្លូវ​ឱ្យ​មានដំណើរ​ការ​ឡើង​វិញ ។ ក្រោយ​ពី​ក្រុម​អាជ្ញាធរ​ស្រុក​ធ្វើការ​រុះរើ​លំនៅ​ឋាន​រួច​មក​នៅ​ក្នុង​ថ្ងៃ​ទី​២១-២២ គេ​បាន​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​បោះ​តង់​ដោយ​ជ្រកកោន​នៅ​ផ្ទាល់​នឹង​ដី​គួរ ឲ្យ​សង្វេគ​បំផុត ហើយ​ពួក​គាត់​ទាំងអស់​គ្នា​គ្មាន​ជម្រើស​ទេ ក្រៅពី​លើកដៃ​សំពះ​សុំ​អំពាវនាវ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នៃ​ព្រះរាជា​អាច​ក្រ កម្ពុជា នឹង​សម្តេច​កិត្តិ​ព្រ​ទ្ធិ​ណ្ទិ​ត​ប៊ុ​ន រា​នី ហ៊ុន សែន មេត្តា​ជួយ​សម្របសម្រួល​ឲ្យ​ពួក​គាត់​មាន​ដី​សម្រាប់​ជ្រកកោន​រស់នៅ​ដូច​ដើម​វិញ​ផង ។

បញ្ចា​ក់​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​៣៨​គ្រួសារ​នោះ​មាន​មួយ​គ្រួ​សាបាន​រង​នូវ​ការ​គំរាមកំហែង​ធ្វើ​ទារុណកម្ម​វាយតប់​ដាក់​ខ្លោះ​ដៃ​ផង​ដែរ ដែល​ស្ថិត​ក្នុង​ប្រ​ត្តិ ការ​រុះរើ​ផ្ទះ​នា​ពេល​នោះ​ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក ងួ​ន លី​ន នាយក​រដ្ឋបាល​សាលាស្រុក​អន្លង់​វែង ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ប្រ​ត្តិ​បការរ​បស់​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ភេទ​ដែល​ដឹកនាំ​ពី​លោក ងួ​ន លី​ន ចុះ​អម​ដោយ​លោក គង់ រតនា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ​នោះ​ពុំ​មាន​រាល់​ឯកសារ ឬ​ដីការ​ណាមួយ ដើម្បី​យក​មក​បញ្ចា​ក់​សម្រាប់​អ្នក​សារព័ត៌មាន​ដែល​សុំ​ការ​បំភ្លឺ​នោះ​ទេ គឺ​លោក​ទាំង​២​រូប​បាន​រុញ​ដាក់​មួយ​ទៅ​មួយ​ដោយ​មិន​ខុស​ពី​ចម្រៀង​អា​យ៉ៃ​ឆ្លើយឆ្លង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ