ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​ថ្ងៃ​ដំបូង​សោះ អ្នកគាំទ្រ​មក​ចូលរួម​ភ្លូកទឹកភ្លូកដី ភ្លក់​រសជាតិ​សាច់​អាំង លក់ដាច់​គ្មាន​សល់​!

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ គ្រាន់តែ​ថ្ងៃ​បើក​ឆាក​សោះ ពិព័រណ៍​អាហារ​បែប BBQ នៅ​ក្រោយ​អគារ​សាលាក្រុង កោះ​ពេជ្រ ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​អ្នកគាំទ្រ ដែល​បាន​អញ្ជើញ​ទៅ​ញុំ​អាហារ​បែប BBQ…

​រាជធានី​ភ្នំពេញ​ ៖ គ្រាន់តែ​ថ្ងៃ​បើក​ឆាក​សោះ ពិព័រណ៍​អាហារ​បែប BBQ នៅ​ក្រោយ​អគារ​សាលាក្រុង កោះ​ពេជ្រ ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​អ្នកគាំទ្រ ដែល​បាន​អញ្ជើញ​ទៅ​ញុំ​អាហារ​បែប BBQ នៅ​ថ្ងៃ​ដំបូង រហូត​ម្ចាស់​ហាង​នីមួយ​ៗ​ខ្សឹប​ប្រាប់​អ្នក​សារព័ត៌មាន​ថា ពិតជា​លក់ដាច់​ហួស​ពី​ការ​រំពឹង​ទុក​មែន​។​

​អ្នកគាំទ្រ​មក​ចូលរួម​ភ្លូកទឹកភ្លូកដី ក្នុង​លក្ខណៈ​ជា​ក្រុម​គ្រួសារ ក៏​ដូច​ជា​មិត្តភក្តិ បាន​មក​ចូលរួម​ភ្លក់​សាច់​អាំង​​បែប BBQ ចម្រុះ​ និង​គ្រប់​រសជាតិ ហើយ​អ្វី​ដែល​បំភ្លេច​មិន​បាន ​និង​ជួយ​ឱ្យ​សាច់​អាំង​កាន់តែ​មាន​ឱជារស​ឆ្ងាញ់​ពិសា​​នោះ គឺ​បាន​ញ៉ាំ​ជាមួយ កូ​កា​-​កូ​ឡា ត្រជាក់​ៗ​នឹង​តែ​ម្តង​។​

​មិន​ត្រឹមតែ​ចូលរួម​ញ៉ាំ​អាហារ ជាមួយ​កូ​កា​-​កូ​ឡា ប៉ុណ្ណោះ​ទេ ឆ្លៀតឱកាស​ដ៏​ពិសេស​នោះ ពួក​គេ​បាន​ចូល​រួម​​លេងល្បែង​កម្សាន្ត ថតរូប​ជាមួយ​ផ្ទាំង​រូបភាព​ស្អាត​ៗ គូរ​គំនូរ​លើ​មុខ​ប្លែក​ៗ​ជាដើម ដែល​មាននៅ​ក្នុង​ពិព័រណ៍​ទៀត​ផង​។ ឃើញ​ទេ មក​តែ​មួយ​កន្លែង​បាន​កម្សាន្ត​ឡើង​ច្រើន​មុខ រក​ឯណា​មាន កម្មវិធី​ចុងឆ្នាំ​ដ៏​ល្អ​បែប​នេះនោះ​។​

​សម្រាប់​អ្នក​មិន​បាន​ចូលរួម​ថ្ងៃ​ដំបូង កុំ​តូចចិត្ត ត្បិត​អី​ពិព័រណ៍​នេះ​នៅ​មួយ​ថ្ងៃ​ទៀត​តើ អាច​ចូលរួម​នៅ​ថ្ងៃ​​​នេះ​បាន​។ កុំឱ្យ​ចាញ់ចិត្ត​អ្នក​ដែល​បាន​ចូលរួម​ថ្ងៃ​ម្សិល​ម៉ិញ​នេះ ទាំងអស់​គ្នា​កុំ​ភ្លេច​ទៅ​គាំទ្រ​ពិព័រណ៍​នៅ​ថ្ងៃ​នេះ​​មួយ​ថ្ងៃ​ទៀត​ណា ។ អូរ​ភ្លេច! ​កុំ​ភ្លេច​ចូល​ម្តង​ឱ្យ​បាន​៥​នាក់ នោះ​នឹង​ទទួល​បាន កូ​កា​-​កូ​ឡា ១​កំប៉ុង Free Free៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ