ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសថ្លែង! ជម្លោះ​ដណ្តើមសព…វាយផ្អើល​វត្ត​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​បុក​រត់​មួយ​បាន​បង្ក​ឲ្យ​ជន​រង​គ្រោះ​មួយ​រូប​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អា​ណោ​ច​អាធ័ម​ក្រោម​កង់​ឡាន​រថយន្ត​កុង​តឺ​ន័រ​ តែ​អ្វី​ដែល​ហួសចិត្ត​បំផុត​នោះ គឺ​មាន​ជម្លោះ​ដណ្តើម​សព​ជន​រង​គ្រោះ​បាន​កើតឡើង​បែកផ្សែង​ ពី​សំណាក់​ម្ចាស់​រថយន្ត​ដឹក​សពចំនួន​៣គ្រឿង ។ ពាក់ព័ន្ធនឹងហេតុការណ៍​​ខាងលើនេះ​ដែរ មានបុរសម្នាក់ដែលគេស្គាល់​ថាជាអ្នកកាង​​រថយន្ត​ដឹកសពបានជិះម៉ូតូ​មួយគ្រឿង​ដេញ​​តាម​វាយ​អ្នកបើកបរ​រថយន្ត​​សង្គ្រោះ​គ្លីនិកសម្ភពរស្មីដែលកំពុង​ដឹកសពជនរងគ្រោះមក​​តម្កល់​នៅវត្ត បណ្តាល​ឱ្យអ្នកបើកបរ​​ម្នាក់​នោះរងរបួស…

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​បុក​រត់​មួយ​បាន​បង្ក​ឲ្យ​ជន​រង​គ្រោះ​មួយ​រូប​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អា​ណោ​ច​អាធ័ម​ក្រោម​កង់​ឡាន​រថយន្ត​កុង​តឺ​ន័រ​ តែ​អ្វី​ដែល​ហួសចិត្ត​បំផុត​នោះ គឺ​មាន​ជម្លោះ​ដណ្តើម​សព​ជន​រង​គ្រោះ​បាន​កើតឡើង​បែកផ្សែង​ ពី​សំណាក់​ម្ចាស់​រថយន្ត​ដឹក​សពចំនួន​៣គ្រឿង ។

ពាក់ព័ន្ធនឹងហេតុការណ៍​​ខាងលើនេះ​ដែរ មានបុរសម្នាក់ដែលគេស្គាល់​ថាជាអ្នកកាង​​រថយន្ត​ដឹកសពបានជិះម៉ូតូ​មួយគ្រឿង​ដេញ​​តាម​វាយ​អ្នកបើកបរ​រថយន្ត​​សង្គ្រោះ​គ្លីនិកសម្ភពរស្មីដែលកំពុង​ដឹកសពជនរងគ្រោះមក​​តម្កល់​នៅវត្ត បណ្តាល​ឱ្យអ្នកបើកបរ​​ម្នាក់​នោះរងរបួស និងបង្កការ​ភ្ញាក់​ផ្អើល​ពេញវត្តកាលពីវេលាម៉ោង​​​១០​និង​​៣០នាទី​យប់​ថ្ងៃទី​​​២២ ធ្នូ ឆ្នាំ​​២០១៨ នៅឈាបនដ្ឋាន ក្នុង​បរិវេណ​វត្តតាំងកសាងខាង​ត្បូង ស្ថិតក្នុងភូមិ​ចំការឪឡឹក២ សង្កាត់កាកាប​២ ខណ្ឌពោធីសែនជ័យ ។

តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ មាន​រថយន្ត​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​សម្ភព​រស្មី ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ២A-៩៨២៥ មាន​ចាប់​ស៊ី​រ៉ែ​ន បាន​ដឹក​សព​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ពី​ផ្លូវ​ហាណូយ ក្នុង​ខណ្ឌ​សែន​សុខ យក​ទៅ​ដាក់​នៅ​ឈាប​ដ្ឋា​នវ​ត្តតាំង​កសាង​ខាងត្បូង ។

ប្រ​ភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា គ្រាន់តែ​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​សម្ភព​រស្មី​បើក​​មក​​ដល់​វត្ត​ភ្លាម ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​បងធំ​កាង​ឡាន​ដឹក​សព ឬ​ដឹក​ជន​រង​គ្រោះ ឈ្មោះ ងួ​ន ប្រាក់​ធី ហៅ​ឌី ហស្ស​នាម វិទ្យុទាក់ទង ក្តាម​ពេជ្រ ក្តាម​ប្រាក់ ដែល​មាន​ទីលំនៅ ក្នុងភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ជិះ​ម៉ូតូ​មួយ​គ្រឿង​យ៉ា​ម៉ាហា​ មក​ដល់ ក៏​រករឿង​ផ្ទុះ​កំហឹង​ទៅ​លើ​អ្នកបើកបរ​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​សម្ភព​រស្មី ចាប់​វាយ និង​វាយ​បែក​កញ្ចក់​រថយន្ត ហើយ​រត់គេច​ខ្លួន​ចោល​ម៉ូតូ​មួយ​គ្រឿង​នៅ​កន្លែង​កើតហេតុ ។

តាម​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំ​ព​ញ​មាន​មតិ​ភាគច្រើន​លាន់មាត់​ថា បងធំ​កាង​រថយន្ត​ដឹក​សព ឬ​ដឹក​ជន​រង​គ្រោះ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ឬ​គ្រោះថ្នាក់​ផ្សេង​ៗ ក្នុង​ទីក្រុង​ភ្នំពេញ រាល់ថ្ងៃ រាល់​យប់ ត្រូវ​បាន​គេ​ស្គាល់​គ្រប់​គ្នា​ថា​ជា​បុរស​ម្នាក់​ឈ្មោះ ងួ​ន ប្រាក់​ធី ហៅ​ឌី ប្រើប្រាស់​វិទ្យុទាក់ទង ID ហស្ស​នាម « ក្តាម​ពេជ្រ » ដែល​មានមុខ​របរ​គួ​ក​ជេរ​គ្រប់សព្វ សូ​ម្បី​តែ​សាកសព​គ្រោះថ្នាក់​ចរាចរណ៍​ក៏​មិន​លើកលែង និង​ដើរ​កាង​សឹង​គ្រប់​រឿង ។

កន្លង​មក គេ​ឃើញ​សមត្ថកិច្ច អាវុធហត្ថ និង​ក្រសួងសុខាភិបាល ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់​ខាងលើ​ឈ្មោះ ងួ​ន ប្រាក់​ធី ហៅ​ឌី យក​ទៅ​ធ្វើ​កិច្ចសន្យា អប់រំជា​ច្រើន​លើក​ច្រើន​សាមក​ហើយ​ នៅ​តែ​មិន​រាងចាល ។

តាម​សម្តី​បុរស​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​សង្គ្រោះ​របស់​សម្ភព​រស្មី​ដែល​រង​របួស​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គាត់​បាន​ចេញ​ទៅ​ដឹក​សព​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ផ្លូវ​ហាណូយ លុះ​លើកសព​ដាក់​ចូល​ក្នុង​រថយន្ត​ហើយ ទើប​ឃើញ​រថយន្ត​របស់​លោក ងួ​ន ប្រាក់​ធី ទៅ​ដល់​រក​ដឹក​ដែរ ហើយ​ខ្លួន​ក៏​បើក​យក​សព​មក​ដាក់​តម្កល់​នៅ​វត្ត​តាំង​កសាង​ខាងត្បូង ស្រាប់តែ​លេចមុខ​ជន​បង្ក​ឈ្មោះ ងួ​ន ប្រាក់​ធី ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​យ៉ា​ម៉ា​ហា មក​ដល់ បង្កជម្លោះ​រករឿង​ចោទប្រកាន់​ថា «​ដណ្តើម​ខ្មោច​របស់​គេ​» រួច​ក៏​វាយ​គាត់ និង​វាយ​ទាំង​កញ្ចក់​រថយន្ត​បណ្តាល​ឱ្យ​បែក​ទៀត​ផង ហើយ​រត់គេច​ខ្លួន​ចោល​ម៉ូតូ​បាត់ ។

ក្រោយ​កើតហេតុ ខណៈ​ដែល​ជន​បង្ក​ខាងលើ​បាន​រត់គេច​ខ្លួន​ទៅ​បាត់ ហើយ​សមត្ថកិច្ច​បាន​ប្រាប់​ទៅ​ជន​រង​គ្រោះ​ឲ្យ​ទៅ​ដាក់​ពាក្យ​ប​ណ្តឹ​នៅ​ប៉ុស្តិ៍​កា​កាប​២ និង​យក​ម៉ូតូ​របស់​ជន​បង្ក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​នៅ​ពេល​ក្រោយ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ