ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ក៏​ចាប់​មិន​ចេះ​អស់​សោះ​ចឹ​ង​…​ប្រភេទ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ដឹកនាំ​ដោយ​លោក​អធិការ ទៀង ច័ន្ទ​សារ បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ព្រមទាំង​ដកហូត​ថ្នាំ​ញៀន​ជា​ច្រើន ស្ថិត​នៅ​ចំណុច​ផ្លូវ​៤៩ ក្រុម​៤៣ ភូមិ​០៨…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ដឹកនាំ​ដោយ​លោក​អធិការ ទៀង ច័ន្ទ​សារ បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ព្រមទាំង​ដកហូត​ថ្នាំ​ញៀន​ជា​ច្រើន ស្ថិត​នៅ​ចំណុច​ផ្លូវ​៤៩ ក្រុម​៤៣ ភូមិ​០៨ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។

លោក​ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌដូនពេញ​បានអោយ​ដឹង​ថា ដោយ​អនុវត្តន៍​តាម​បទ​បញ្ជ​លោក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​អធិការដ្ឋាន ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​១១ បាន​បន្ត​ជំរុញ​ការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ចរាចរណ៍​ជួញដូរ​គ្រឿងញៀន លើ​មុខសញ្ញា​សកម្ម​ដែល​អធិការដ្ឋាន​ប៉ុស្តិ៍​បាន​ស្រាវជ្រាវ​កំណត់​ក្នុង​វិធានការ​ជំនាញ​ត្រៀម​ប្រតិបត្តិការ​បង្ក្រាប ។

លោក​អធិការ​បាន​បន្ត​ថា ជាក់ស្តែង​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​របស់​លោក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​កំពុង​ធ្វើ​សកម្មភាព​ចរាចរណ៍​ថ្នាំ​ញៀន ស្ថិត​នៅ​ចំណុច​ផ្លូវ​៤៩ ក្រុម​៤៣ ភូមិ​០៨ សង្កាត់​ផ្សារ​ថ្មី​៣ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ចាន់ វិច្ឆិកា ហៅ​អាភា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ទីតាំង​ខាងលើ សង្កាត់​ផ្សារ​ថ្មី​៣ មុខរបរ​មិន​ពិត (​ជួញដូរ​គ្រឿងញៀន​) ។
ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​កម្លាំង​ជំនាញ​ដកហូត​វត្ថុ​តាង​ចាប់​យក​រួម​មាន ១-​ក្រាម​ពណ៌​សរ​ថ្លា (​គ្រឿងញៀន​) ចំនួន​១៣​កញ្ចប់ ២- ឧបករណ៍​ប្រើប្រាស់​សម្រាប់​សេព​គ្រឿងញៀន​មួយ​ចំនួន ៣-​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​ធ្វើ​សកម្មភាព​មួយ​ចំនួន​៤ -​ប្រាក់​រៀល​ចំនួន​ប្រាំ​ម៉ឺន (៥០.០០០) ៥- ទូរ​សព្ទ​ចំនួន​ពីរ​គ្រឿង ម៉ាក​ហ្គ្រេ​ន ពណ៌​សរ ចំនួន​០១​នឹង​ម៉ាក​ណូ​គា​ចុច​ពិល ចំនួន​០១ ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នី​តី​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ