ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់​ទៅ​ណារួច! ស៊ូ​ណា​មី​វាយ​ប្រហារ​ទាំង​យប់… ស្លា.ប់ ​​របួស​ជាច្រើន​រយ​នាក់ (មានវីដេអូ)

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ មជ្ឈមណ្ឌល​សម្របសម្រួល​បង្ការ​គ្រោះ​មហន្តរាយ​ធម្មជាតិ​មូលដ្ឋាន​រាយការណ៍​ជំហាន​ដំបូង​ថា មនុស្ស​យ៉ាងតិច​៤៣នាក់​ស្លាប់ ​ហើយ​១៦៥​នាក់​ទៀត​រង​របួស ដោយសារ​ស៊ូ​ណា​មី​មួយ​វាយ​ប្រហារ​កាលពី​យប់​ថ្ងៃ​ទី​២២​ មកថ្ងៃទី​​២៣​ ធ្នូ ឆ្នាំ​២០១៨ នៅ​ក្នុង​តំបន់​កម្សាន្ត​មាត់សមុទ្រ​ទាំងឡាយ​នៃ​​តំបន់​ច្រក​សមុទ្រ…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ មជ្ឈមណ្ឌល​សម្របសម្រួល​បង្ការ​គ្រោះ​មហន្តរាយ​ធម្មជាតិ​មូលដ្ឋាន​រាយការណ៍​ជំហាន​ដំបូង​ថា មនុស្ស​យ៉ាងតិច​៤៣នាក់​ស្លាប់ ​ហើយ​១៦៥​នាក់​ទៀត​រង​របួស ដោយសារ​ស៊ូ​ណា​មី​មួយ​វាយ​ប្រហារ​កាលពី​យប់​ថ្ងៃ​ទី​២២​ មកថ្ងៃទី​​២៣​ ធ្នូ ឆ្នាំ​២០១៨ នៅ​ក្នុង​តំបន់​កម្សាន្ត​មាត់សមុទ្រ​ទាំងឡាយ​នៃ​​តំបន់​ច្រក​សមុទ្រ SONDE ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​។

តាម​ប្រភព​នោះ​ថា ​ស៊ូ​ណា​មី​បាន​វាយប្រហារ​ ជា​ពិសេស​បណ្ដា​ទីតាំង​កម្សាន្ត​មាត់​សមុទ្រ ក្នុង​ច្រក​សមុទ្រ​SONDE ដែល​បែងចែក​ព្រំប្រទល់​គ្នា​រវាង​កោះ​ជ្វា ​និង​កោះ​ស៊ូ​ម៉ា​ត្រា​។ អ្នកនាំពាក្យ​មជ្ឈមណ្ឌល​ខាងលើ​នោះ​ លោក SUTOPO NUGROHO​ បញ្ជាក់​តាម TWITTER​ ថា អគារ​ជា​ច្រើន​សិប​រង​ការ​បំផ្លាញ ហើយ​​ចំនួន​ជន​រង​គ្រោះ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត​។ ចំណែក​មនុស្ស​២​នាក់​ត្រូវ​បាត់​ខ្លួន​។

តាម​បណ្ដាញ​សង្គម​ប្រជាជន​មូលដ្ឋាន បាន​បង្ហោះ​រូបភាព​ទាំងឡាយ នៃ​បណ្ដា​សង្កាត់​រង​ការ​វាយប្រហារ ដោយ​រលក​យក្ស​ស៊ូ​ណា​មី​។ ម្យ៉ាងទៀត​មនុស្ស​ជា​ច្រើន​នាក់​យល់​ថា ស៊ូ​ណា​មីនេះ​ប្រហែល​បណ្ដាល​មក ពី​សកម្មភាព​ភ្នំភ្លើង ​KRAKATOA​ ស្ថិត​ក្នុង​តំបន់​ច្រក​សមុទ្រ ​SONDE៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ