ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញចាប់​រថយន្ត​បង្ក​គ្រោះ​ពេញ​ផ្លូវ​ផ្អើល​មួយ​ជំ​ហៀ​ង​ក្រុង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់ និង​២​នាក់​ទៀត​រង​របួសធ្ងន់ ក្រោយ​ពី​រថយន្ត​ឡង់​គ្រី​ស័​រ​ស៊េរី​ចាស់​មួយ​គ្រឿង​បាន​បុក​ឱ្យ​ដួល ហើយ​មាន​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​ទៀត​មក​ពីក្រោយ​កិន​បន្ថែម​ពីលើ ទៀត បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២២ ធ្នូ ២០១៨​នៅ​លើ​ផ្លូវ​ហាណូយ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់ និង​២​នាក់​ទៀត​រង​របួសធ្ងន់ ក្រោយ​ពី​រថយន្ត​ឡង់​គ្រី​ស័​រ​ស៊េរី​ចាស់​មួយ​គ្រឿង​បាន​បុក​ឱ្យ​ដួល ហើយ​មាន​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​ទៀត​មក​ពីក្រោយ​កិន​បន្ថែម​ពីលើ ទៀត បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២២ ធ្នូ ២០១៨​នៅ​លើ​ផ្លូវ​ហាណូយ ស្ថិត​ក្នុងភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

សព​ជន​រង​គ្រោះ​ឈ្មោះ ប៊ុ​ន សេរី​រិ​ទ្ធ អាយុ​៣០​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​អ្នក​រង​របួសធ្ងន់​ឈ្មោះ រឿ​ន ភារៈ អាយុ​១៨​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ របួស​បែក​ប្រអប់ដៃ​ឆ្វេង​ធ្ងន់​។

រីឯ​អ្នក​បើករថយន្ត​យី​ឌុ​បម​ក​កិន​ជន​រង​គ្រោះ​រហូត​ដល់​ស្លាប់​នោះ​ឈ្មោះ រិ​ន ជឿន អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រៃ​ស្វាយ ឃុំ​រាសី ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ចំណែក​អ្នក​បើករថយន្ត​ឡង់​គ្រី​ស័​រ បង្កហេតុ​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើករថយន្ត​រត់​រហូត​ដល់​ចំណុច​ដី​ឡូ​តិ៍​មួយ​កន្លែង​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ទើប​ចាប់​បាន បន្ទាប់​ពី​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត បណ្តាល​ឱ្យ​បុរស​ម្នាក់​ឈ្មោះ ធឹ​ម ឈាន អាយុ​៣៧​ឆ្នាំ មុខ​រត់​ម៉ូតូឌុប រង​របួសធ្ងន់​។

ប្រភព​ឲ្យ​ដឹង​ថា មុខ​កើតហេតុ សមត្ថកិច្ច​បាន​ប្រកាស​តាម​វិទ្យុទាក់ទង​ថា មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2K-0995 បាន​បើក​បុក​រះ​អ្នកដំណើរ​តាម​ផ្លូវ ហើយ​មិន​ព្រម​ឈប់​ព្យាយាម​បើក​គេច​ដោយ​ឆ្លងកាត់​ខណ្ឌ​ចំនួន​៥ ក្នុង​នោះ​មាន​ខណ្ឌ​(​ទួល​គោក សែន​សុខ ពោធិ៍​សែន​ជ័យ ព្រែក​ព្នៅ និង​ខណ្ឌឫស្សីកែវ​) ដោយ​មាន​កម្លាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ដេញ​តាម​ពីក្រោយ​។

សមត្ថកិច្ច​ប្រាប់​ថា ក្រោយ​ពី​ដេញ​ឆ្លងកាត់​ខណ្ឌ​សែន​សុខ រថយន្ត​ឡង់​គ្រី​ស័​រ​ខាងលើ​បាន​ទៅ​បុក​ម៉ូតូ​ឌ្រី​ម​សង់​មួយ​គ្រឿង បណ្តាល​ឱ្យ​ដួល គាប់​ជួន​មាន​រថយន្ត​យី​ឌុ​ប​ម៉ាក FUSO ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​3A-2673 ដឹក​ទំនិញ​បើក​មក​ពីក្រោយ​ក៏​កិន​បន្ថែម បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​អង្គុយ​ក្រោយ​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​អ្នក​បើក​ម៉ូតូ​របួស​បែក​ប្រអប់ដៃ​ឆ្វេង​ធ្ងន់​។

សមត្ថកិច្ច​បន្ត​ទៀត​ថា ក្រោយ​បង្កហេតុ​ប៉ុណ្ណឹង ហើយ​រថយន្ត​ឡង់​គ្រី​ស័​រ​ដែល​បង្ក​គ្រោះថ្នាក់​ខាងលើ មិន​បាន​ឈប់​ទេ ព្យាយាម​បើក​រត់​ដោយ​មាន​សមត្ថកិច្ច​ដេញ​តាម​ចាប់ពី​ក្រោយ​រហូត​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៀត បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួសធ្ងន់​នៅ​ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ទើប​រថយន្ត​ខាងលើ​រត់​លែង​រួច ហើយ​សមត្ថកិច្ច​ក៏​ចាប់​អ្នក​បើករថយន្ត​បង្ក​ខាងលើ បញ្ជូន​យក​ទៅ​ការិយាល័យ​នគរបាល​ចរស​ចរណ៍​ជើង​គោក​តែ​ម្តង​។ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​វត្ត​តាំង​កសាង​ខាងត្បូង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ