ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​ចម្លើយ​សារភាព​របស់​ជន​ទាំង​២​នាក់​នេះ​បានដឹង​ថា​មិន​ណ​យ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បុរស​២​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​វេលា​ម៉ោង​០៩​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ ក្នុងភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា…

ខេត្តមណ្ឌលគិរី ៖ បុរស​២​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​វេលា​ម៉ោង​០៩​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ ក្នុងភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ។

លោក វ៉ា​ន ដា​នី​ន អធិការ​ស្រុក​កែវ​សីមា​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​០២​នាក់​ជា​មុខសញ្ញា​ចោរកម្ម ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ជា​បន្តបន្ទាប់​លោក​បាន​បញ្ជា​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចុង​ផ្លាស់​សហ​ការណ៍​ជាមួយ​កងរាជអាវុធហត្ថ​ស្នាក់​ការ​៧៦៤​បាន​ជួប​មុខសញ្ញា​សង្ស័យ​ចំនួន​០២​នាក់​នេះ​ទី​១-​ឈ្មោះ អ៊ា​ង ចំរើន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្រុក​កំណើត​ភូមិ​បា​ស្រី ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ ខេត្តកំពង់ចាម និង​ទី​២-​ឈ្មោះ ណាត កែវ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្ន​ទាំង​២​នាក់​ស្នាក់​នៅ​បណ្តោះអាសន្ន​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ច​បាន​ធ្វើការ​សាកសួរ និង​ធ្វើតេស្ត​ទឹកនោម​ឃើញ​លទ្ធផល​វិជ្ជមាន​ហើយ​ជនសង្ស័យ​ទាំង​២​ក៏​បាន​សារភាព​ថា ខ្លួន​ធ្លាប់​បាន​ធ្វើ​សកម្មភាព​លួច​ជា​ច្រើន​លើក​មក​ហើយ ទី​១-​លួច​ឈើ​បាន​ចំនួន​៩​ដុំ ៣​លើក​, ទី​២-​គាស់​ផ្ទះ​លួច​ដែក​កាំបិត​កិន​រ៉ែ​បាន​ចំនួន​៥​ដុំ និង​ទី​៣-​គាស់​ហាង​ខា​រា​អូ​ខេ បុប្ផា ព្រៃ​មាស លួច​ឈុត​ខា​រា​អូ​ខេ​បាន​ចំនួន​មួយ​ឈុត ។

ប​ច្ចប្ប​ន្ន​ជនសង្ស័យ​ខាងលើ​កសាង​សំណុំរឿង​រួច​បញ្ជូន​ទៅ​ស្នងការ​នគរបាល​ខេត្ត​តាម​នីតិវិធី​ច្បាប់​បន្ត​បញ្ជូន​ទៅ​តុលាការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ