ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាច​ជា​សារ​មួយ ទៅ​ឱ្យ​បុរស​ដែល​ងប់​សេវា​ផ្លូវភេទ​…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាច​ជា​សារ​មួយ​ សម្រាប់បុរស​ទាំងឡាយ ដែល​ឆ្ងាញ់​អា​រឿង​ត្រេកត្រអាលរក​សេវា​ផ្លូវភេទ ទីបំផុត​វិះ​អស់​ម៉ូតូ​១​គ្រឿង តែចាត់ទុកជា​គ្រោះល្អ​រក​ឃើញ​វិញ ។ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន…

រាជធានី​ភ្នំពេញ ៖ អាច​ជា​សារ​មួយ​ សម្រាប់បុរស​ទាំងឡាយ ដែល​ឆ្ងាញ់​អា​រឿង​ត្រេកត្រអាលរក​សេវា​ផ្លូវភេទ ទីបំផុត​វិះ​អស់​ម៉ូតូ​១​គ្រឿង តែចាត់ទុកជា​គ្រោះល្អ​រក​ឃើញ​វិញ ។ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​ឆបោក​យកម៉ូតូ​របស់​អ្នក​ស្គាល់គ្នា​មួយ​រយៈ​ខ្លី​ដែល​ពឹង​ឲ្យ​ឌុ​បជូន​ដើរ​រក​សេវា​ផ្លូវភេទ ហើយ​ជនសង្ស័យ​ជិះ​យកទៅ​បាត់​មួយ​យប់ ។

ដោយសារ​ម៉ូតូ​មាន GPS ស្អែក​ឡើង​រសៀល​ថ្ងៃ​ទី​១៧ ខែធ្នូ ក៏​តាម​រក​ឃើញនៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ និង​ឃាត់ខ្លួន​បាន​ម្នាក់ រួច​នាំ​មក​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​បក្សពួក​២​នាក់​ទៀត​គេចខ្លួន​បាត់ ។

ជនសង្ស័យ​ម្នាក់​ដែល​ឃាត់ខ្លួន​បាន​នេះ​ឈ្មោះសាយ នេ​ត អាយុ​១៨​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់នៅផ្ទះ​ជួល​ក្នុងភូមិ​គោក​បញ្ជាន់ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ជនសង្ស័យ​២​នាក់​ទៀត​ដែល​គេចខ្លួន​បាត់ ១-​ឈ្មោះ ង៉ោ​លភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​និង​ស្នាក់​នៅ​មិនពិតប្រាកដ ២-​ឈ្មោះ ត្រា ភេទ​ប្រុស អាយុ​២៤ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ ។

រីឯ​ជន​រង​គ្រោះ​ឈ្មោះ សូ គោ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​កម្មករ​ស៊ីឈ្នួល​លក់​អីវ៉ាន់​ឲ្យ​ម្ដាយមីង ស្នាក់​នៅផ្ទះ​លេខ​១២E0 ផ្លូវលំ ភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោម​ចៅ​៣ ជិះ​ម៉ូតូ​ម៉ាក​ហ្សូ​៊​ម័​រ​អុ​ិ​ច ពណ៌​សលាយ​បៃតងខ្ចី ស៊េរី​ឆ្នាំ​២០១៨ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១GN-៧៩៧២ ។តាម​ម្ចាស់​ម៉ូតូ​ឲ្យ​ដឹង​ថា ុ​កាលពី​វេលា​ម៉ោង​២
រំលង​​អធ្រាត្រ​ចូល​ថ្ងៃ​ទី​១៧ ខែធ្នូ ក្រោយ​ពី​បញ្ចប់​បែក​វង់​ផឹក​សុ​ី​នៅផ្ទះ​បងប្អូន​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង​២ ក៏​បាន​ជិះ​ម៉ូតូ​ទៅ​រក​សេវា​ផ្លូវភេទ នៅ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​២ ។ ពេល​ទៅ​ដល់​ជួប​ជន​ទាំង​៣​នាក់​ខាងលើ ក៏​ឈប់​សាកសួរ​រក​ផ្ទះ​ណា​មាន​ស្រី​បម្រើសេវា​ផ្លូវភេទ ហើយ​ជនសង្ស័យ​ក៏​ប្រាប ់និង​ទាមទារ​បើក​ម៉ូតូឌុ​ប​​គ្នា​ទាំង​៤​នាក់​ចេញ​ទៅ​ដល់​កន្លែង​មាន​ស្រី​បម្រើសេវា​ផ្លូវភេទ​នោះ ។

នៅ​ពេល​ទៅ​ដល់ ម្ចាស់​ម៉ូតូ​ក៏​ចុះ​ភ្លែត​ចូល​ទៅ​ដែល​ហាក់ដូចជា​ស្រេកឃ្លាន​សម្បើម​ណាស់ ទើបបាន​ឱកាស​ជនសង្ស័យ​បើក​ម៉ូតូ​គេច​ទៅ​បាត់លុះ​ស្វាង​ស្រា​ភ្លឺ​ភ្លែ​ក​ក៏​បែកញើស​ប៉ុន​ៗ​គ្រាប់ពោតទៅ​ប្តឹង​នគរបាល​ទាំង​យប់ ។ តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ដោយសារម៉ូតូ​មាន​ភ្ជាប់​ប្រព័ន្ធ GPS ក្រោយ​ពី​ជនសង្ស័យ​ជិះ​រត់គេច​ទៅ ព្រឹក​ឡើង​ថ្ងៃ​ទី​១៧ ខែធ្នូ ដឹង​ពី​ទីកន្លែង​នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ ទើប​ជន​រង​គ្រោះ​តាម​ស្វែង​រក​ឃើញ​និង​ស្រែក​ឆោឡោ​ផ្អើល​ដល់​សមត្ថកិច្ច​ខេត្តតាកែវ ជួយ​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ៕

អត្ថបទសរសេរ ដោយ