ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេទិកា​និពន្ធ​នាយក​លើក​ទី​១៥​ជំរុញ​ពង្រឹង​វិជ្ជាជីវៈ​សារព័ត៌មាន​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សារព័ត៌មាន​ជាតិ​-​អន្តរជាតិ​រួម​មាន​អង្គភាព​បោះ​ពុ​ម្ភ វិទ្យុ ទូរទស្សន៍ នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៨ បាន​ជួបជុំ​គ្នា​ក្នុង​វេទិកា​និពន្ធ​នាយក​លើក​ទី​១៥​ដែល​រៀបចំ​ដោយ​ក្លឹ​ប​អ្នកកាសែត​កម្ពុជា​ដើម្បី​ជំរុញ​ដល់​ក្រុម​អ្នក​សារព័ត៌​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ឬ​ព័ត៌មាន​មិន​ពិត…

រាជធានី​ភ្នំពេញ ៖ តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សារព័ត៌មាន​ជាតិ​-​អន្តរជាតិ​រួម​មាន​អង្គភាព​បោះ​ពុ​ម្ភ វិទ្យុ ទូរទស្សន៍ នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៨ បាន​ជួបជុំ​គ្នា​ក្នុង​វេទិកា​និពន្ធ​នាយក​លើក​ទី​១៥​ដែល​រៀបចំ​ដោយ​ក្លឹ​ប​អ្នកកាសែត​កម្ពុជា​ដើម្បី​ជំរុញ​ដល់​ក្រុម​អ្នក​សារព័ត៌​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ឬ​ព័ត៌មាន​មិន​ពិត (Fake News) ដែល​ការ​ជួបជុំ​នេះ​បាន​ធ្វើ​ឡើង​នៅ​ឯ​ភោជនីយ៍​ដា្ន​ន​ទន្លេបាសាក់​២​ក្នុង​ក្រុងភ្នំពេញ​ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជិត​១០០​នាក់​មក​ពី​ស្ថាន​ប័ន​សារព័ត៌មាន​ផ្សេង​ៗ ។

តំណាង​ក្រុម​អ្នក​សារព័ត៌មាន​ដែល​បាន​ចូលរួម​បាន​ឡើង​ជុំវិញ​ការ​«​ពង្រឹង​តួនាទី​សារព័ត៌មាន​អាជីព​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​» ។ បញ្ហា​«​ព័ត៌មាន​ក្លែ​យ​ក្លាយ​» នេះ​វា​ជា​ប្រធានបទ​ក្តៅ​គគុក​មួយ​មិន​ត្រឹមតែ​ប្រទេស​កម្ពុជា​នោះ​ទេ ប៉ុន្តែ​វា​ជា​បញ្ហា​ក្តៅ​សម្រាប់​ពិភពលោក​ទាំងមូល​ផង​ដែរ ។ ព័ត៌មាន​ក្លែងក្លាយ​កំពុង​បង្ក​ភាព​អាប់អួរ​ដល់​បរិយាកាស​សង្គម ហើយ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ជំនឿ​មហាជន​មក​លើ​សារព័ត៌មាន​អាជីព ។

ក្នុង​វេទិកា​និពន្ធ​នាយ​លក​លើក​ទី​១៥​នេះ​បាន​លើក​ឡើង​ថា ដូច្នេះ​ដើម្បី​ការពារ​តម្លៃ​សារព័ត៌មាន​អាជីព និង​រក្សា​ឲ្យ​បាន​នូវ​ទំនុកចិត្ត​របស់​មហាជន​មក​លើ​សារព័ត៌មាន​អាជីព​វេទិកា​និពន្ធ​នាយក​បាន​ចេញ​នូវ​សេចក្តីថ្លែងការណ៍​រួម​ចំនួន​១២​ចំណុច ។ វេទិកា​និពន្ធ​នាយក​(​វ​.​ន​.​ស​.​ក​)​តំណាង​ឲ្យ​សារព័ត៌មាន​អាជីព​សូម​បង្ហាញ​ឆ​ន្ទះ​យ៉ាង​មុតមាំ​ក្នុង​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​គ្រប់​ទម្រង់​ទាំងអស់ ៕

កែសម្រួលដោយ