ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាសែត​រត់​បាតជើង​ស​ព្រាត​ ក្រោយ​មាន​បញ្ជា​ឱ្យ​ឃាត់ខ្លួន

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​​​កំពង់​ស្ពឺ ​​៖ មនុស្ស​មួយ​ក្រុម​ដែល​អះអាង​ថា​ ខ្លួន​ជា​អ្នកកាសែត​និងអ្នក​ថត​​ទូរទស្សន៍​បាន​ដឹកនាំ​ប្រជា​ពលរដ្ឋ​ទៅ​ចាប់ដី​ដែល​កំពុង​ឈូស​ឆាយ​សម្រាប់​កសាង​ព​ន្ធនាគារ​ថ្មី​ ក្រោម​ជំនួយ​របស់​ប្រទេស​អូស្ត្រាលី​ តែ​បាន​នាំ​គ្នា​រត់​បាតជើង​ស​ព្រាត​បន្ទាប់​ពី​ដឹង​ថា​ ថ្នាក់ដឹកនាំ​ខេត្ត​​បញ្ជា​ឱ្យ​​ឃាត់ខ្លួន​ពួក​គេ​ដើម្បី​សួរនាំ​ពីរឿង​ចាប់ដី​រដ្ឋ​ចែក​គ្នា​ ។ បើ​តាម​ម​ន្ត្រីសាលាក្រុង​ច្បារមន​បាន​បង្ហើប​ថា​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែធ្នូ…

ខេត្ត​​​កំពង់​ស្ពឺ ​​៖ មនុស្ស​មួយ​ក្រុម​ដែល​អះអាង​ថា​ ខ្លួន​ជា​អ្នកកាសែត​និងអ្នក​ថត​​ទូរទស្សន៍​បាន​ដឹកនាំ​ប្រជា​ពលរដ្ឋ​ទៅ​ចាប់ដី​ដែល​កំពុង​ឈូស​ឆាយ​សម្រាប់​កសាង​ព​ន្ធនាគារ​ថ្មី​ ក្រោម​ជំនួយ​របស់​ប្រទេស​អូស្ត្រាលី​ តែ​បាន​នាំ​គ្នា​រត់​បាតជើង​ស​ព្រាត​បន្ទាប់​ពី​ដឹង​ថា​ ថ្នាក់ដឹកនាំ​ខេត្ត​​បញ្ជា​ឱ្យ​​ឃាត់ខ្លួន​ពួក​គេ​ដើម្បី​សួរនាំ​ពីរឿង​ចាប់ដី​រដ្ឋ​ចែក​គ្នា​ ។

បើ​តាម​ម​ន្ត្រីសាលាក្រុង​ច្បារមន​បាន​បង្ហើប​ថា​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែធ្នូ ​ខណៈ​គ្រឿងចក្រ​កំពុង​ឈូស​ឆាយ​​ដីរ​ដ្ឋ​មួយ​កន្លែងមាន​ទំហំ​៦ហិ​កតា​​ នៅ​ក្នុង​សង្កាត់​ច្បារមន​ ក្រុង​ច្បារមន​ដើម្បី​សាងសង់​ព​ន្ធនា​គារ​ថ្មី​នោះ ​ស្រាប់តែ​មាន​មនុស្ស​មួយ​ក្រុម​ជិះ​សុទ្ធ​​តែ​រថយន្ត​ទំនើប​និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​​មក​ដល់​ ហើយ​យ​ក​កាមេ​រ៉ា​ថត​ចុះ​ថត​ឡើង​ ។​ ពេលឃើញ​ដូច្នោះ​មន្ត្រី​ព​ន្ធនាគា​មួយ​រូប​ដែល​ប្រចាំការ​នៅ​ទីនោះ​បាន​សួរនាំ​​ ហើយ​​មនុស្ស​ទាំងនោះ​បា​នប​ង្ហាញ​កាត​ថា​ខ្លួន​ជា​អ្នកកាសែត​ ហើយ​មកនេះ​គឺ​មក​បែងចែក​ដី​ដល់​ប្រជា​ពលរដ្ឋ​ដែល​បាន​ចែក​គ្នា​រួច​ហើយ​ ។​

បន្ទាប់​ពី​ឮថា​ពួក​គេ​មក​បែងចែក​ដី​គ្នា​នៅ​ដី​សម្រាប​​់សាង​សង់​ព​ន្ធនាគារ​​បែប​នេះ មន្ត្រី​រូប​នោះ​​​​ក៏​បាន​រាយការណ៍​ទៅ​ថ្នាក់លើ ស្រាប់តែ​ក្រុម​មនុស្ស​ទាំងនោះ​នាំ​គ្នា​រត់​ចែក​ជើង​គ្នា​​តែ​ម្តង​ ។ឃើញ​ដូច្នេះ ​មន្ត្រី​រូប​នោះ​ក៏​ដណ្តើម​យក​បាន​សោ​រថយន្ត​ដែល​ពួក​គេ​ជិះ​មក ​ស្រាប់តែ​ក្រុម​អ្នក​កាសែត​និងអ្នក​ថត​​ទូរទស្សន៍​ដែល​នាំ​មនុស្ស​មក​ចាប់​និង​បែងចែក​ដី​ទាំងនោះ ​រត់​ចោល​​រថយន្ត​របស់​ខ្លួន​ ​។​

មន្ត្រី​ដដែល​បន្ត​ថា​ មួយសន្ទុះ​ក្រោយមក​លោក​ ហុ​ក​ ម៉ារ​ឌី​ អភិបាល​ក្រុងច្បារមន​ ក៏​អញ្ជើញ​​ទៅ​ដល់​និង​​រាយការណ៍​ជូន​លោក​អភិបាលខេត្ត​ ដើម្បី​សុំ​គោលការណ៍​ ។ ​ក្រោយ​ពី​មាន​សេចក្តីរាយការណ៍​ភ្លាម​ លោក​អភិបាលខេត្ត​ក៏​​បញ្ជា​ឱ្យ​ឃាត់ខ្លួន​ក្រុម​អ្នកកាសែត​ទាំងនោះ​ដើម្បី​សួរនាំ​ តែ​ពួក​គេ​រត់​​បាត់​អស់​ទៅ​ហើយ​ដោយ​បន្សល់​តែ​រថយន្ត​នៅ​ទីនោះ​ចំនួន​២​គ្រឿង​ ។

មានការ​លើក​ឡើង​ថា​ តាំងពី​ដី​ឡើងថ្លៃ​មក​មនុស្ស​មិនសូវ​គិត​ពី​ផលប្រយោជន៍​រួម​ និង​កិ​ត្តិ​យស​ សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួន​​ទេ​ ធ្វើ​យ៉ាងណា​ឲ្យ​តែ​បាន​ផល​កម្រៃ​មក​ខ្លួន​ បើ​ទោះជា​តាម​វិធី​ណា​ក៏​ដោយ​ ។ ​ដូច​​ករណី​នេះ​​ដែល​សមត្ថកិច្ច​ថត​បា​ននិង​បញ្ជាក់​យ៉ាង​ច្បាស់​ក្រឡែត​ គឺ​ពួក​គេ​កំពុង​យកឈ្មោះ​អង្គភាព​និង​ថ្នាក់ដឹកនាំ​របស់​ខ្លួន​ទៅ​ជាន់ឈ្លី​ដោយ​គ្មាន​ការ​គិតពិចារណា​សោះឡើយ។សកម្មភាព​របស់​បុគ្គល​ដែល​ខ្វះ​​សីល​ធ​ម​៌និង​វិជ្ជាជីវ​ៈនេះ​ហើយ ​ដែល​ធ្វើ​ឱ្យ​តម្លៃ​របស់​អ្នក​សារ​ព​័ត៌​មាន​ធ្លាក់​ចុះ​ព្រោះតែ​ការ​មិន​ឲ្យ​​តម្លៃ​ខ្លួន​ឯង ។

ដោយឡែក​ មន្ត្រី​សាលាក្រុង​ច្បារ​មនមួយ​រូប​ផ្សេង​ទៀត​ក៏​បាន​បង្ហើប​ដែរ​ថា​ ក្រុម​អ្នក​​ដែល​ដឹកនាំ​ប្រជាពលរដ្ឋ​ទៅ​ចាប់ដី​និង​ចែក​ដី​គ្នា​នេះ​សុទ្ធ​តែ​ជា​មនុស្ស​នៅ​ក្នុង​ខេត្ត​ឃើញ​មុខ​រាល់ថ្ងៃ​មិន​គួរ​ណា​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​ច្បាប់​បែប​នេះ​សោះ​ និយាយ​រួម​ក្រុម​នេះ​ដើរ​ធ្វើ​តែ​របៀប​ហ្នឹ​ង​សឹងតែ​គ្រប់កន្លែង​ទូ​ទាំង​ខេត្ត​ទៅ​ហើយ​ ។

ព​ាក់​ព័ន្ធ​នឹងករណី​នេះ​ដែរ​ លោក​ វុ​ី​សំណាង​អភិបាលខេត្ត​ បាន​ប្រាប់​ថា ​លោក​កំពុង​រវល់​សន្និបាត​មិន​ទាន់​បាន​សួរនាំ​ខាង​ក្រុង​នៅឡើយ​ទេ ។ ចំ​ណែក​រថយន្ត​ដែល​​ម្ចាស់​​រត់​ចោល​​ កំពុង​ស្ថិត​ក្នុង​​​ការ​​គ្រប់​គ្រង​​របស់​​សមត្ថ​កិច្ច​​​នៅ​ឡើយ មិន​ទាន់​​​ប្រគល់​​​ឱ្យ​​​ម្ចាស់​​វិញ​​ទេ ៕ ​

អត្ថបទសរសេរ ដោយ