ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ចេះ​អត់​ប្រាកដ​…​សូមកុំ​ហ៊ាន​ប្រថុយ

5 ឆ្នាំ មុន
  • តាកែវ

ខេត្ត​តាកែវ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា យុវជនម្នាក់​​​បាន​ស្លាប់​​ភ្លាម​ៗដែល​​មិន​អាច​ជួយ​សង្គ្រោះ​ក្រោយពី​បាន​​យក​អា​គុយ​កែ​ច្នៃធ្វើ​ជា​ប្រដាប់​ឆក់​ត្រី​ តែ​ចៃដន្យ​​ក្រក់ ក៏​​ត្រូវ​ឆក់​ខ្លួនឯង​ទៅវិញ ​បង្ក​ការ​ភ្ញាក់​​ផ្អើល កាលពីវេលាម៉ោង០៩ និង​៣០នាទី​ព្រឹក​​​ថ្ងៃ​ទី​២១ ​ធ្នូ…

ខេត្ត​តាកែវ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា យុវជនម្នាក់​​​បាន​ស្លាប់​​ភ្លាម​ៗដែល​​មិន​អាច​ជួយ​សង្គ្រោះ​ក្រោយពី​បាន​​យក​អា​គុយ​កែ​ច្នៃធ្វើ​ជា​ប្រដាប់​ឆក់​ត្រី​ តែ​ចៃដន្យ​​ក្រក់ ក៏​​ត្រូវ​ឆក់​ខ្លួនឯង​ទៅវិញ ​បង្ក​ការ​ភ្ញាក់​​ផ្អើល កាលពីវេលាម៉ោង០៩ និង​៣០នាទី​ព្រឹក​​​ថ្ងៃ​ទី​២១ ​ធ្នូ ស្ថិត​នៅ​ចំណុច​ទំនប់​ទឹក​ក្រាំ​ក្រ​ចាង ក្នុងភូមិ​ក្រាំ​ក្រ​ចាង ឃុំ​ពា​រាម ស្រុក​បាទី ខេត្តតាកែវ​ ។

​សេចក្តីរាយការណ៍បន្តថា ជន​រង​គ្រោះ​ឈ្មោះ ជុំ ដា​លី​ន ​អាយុ​២១​ឆ្នាំ ជា​​កសិករ រស់នៅ​ភូមិ​គ្រោះ ឃុំ​ពា​រាម ស្រុក​បាទី ខេត្តតាកែវ​ ។

បើតាម​លោក​អធិការ​ស្រុក​​ឱ្យ​ដឹង​ដែរ​​ថា​ ជន​រង​គ្រោះ​ខាងលើ​គឺ​ពិតជា​​​ស្លាប់​ ដោយ​ការ​​ឆក់​​​​អា​គុយ​កែ​ឆ្នៃ​ ​​ប្រាកដ​​មែន​ ។ ក្រោយ​ពី​​ធ្វើ​កោសល្យវិច័យ​រួច​ សាក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជួន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

អត្ថបទសរសេរ ដោយ