ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេស​នាំ​ទៅ​បេះ​កំ​ផ្លោ​ក​… រហូត​នាង​មាន​ផ្ទៃពោះ​៦​ខែ

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ សេចក្តីរាយការណ៍​ឱ្យ​​ដឹង​ថា ក្មេងស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់ ត្រូវ​បែកធ្លាយ​រឿង​មាន​ផ្ទៃពោះ​ជាង​៦​​ខែ ​ហើយត្រូវ​​​អាណា​ព្យា​បាល​នាំ​ទៅ​ដាក់ពាក្យ​បណ្តឹង​ប្តឹង​សមត្ថ​កិច្ចឱ្យ​​ចាប់ខ្លួន​យុវជន​​ម្នាក់ ដែល​បបួល​នាង​ទៅ​បេះ​ផ្កា​កំ​ផ្លោ​ក​នៅ​ខាងក្រោយ​ផ្ទះ​រាល់ថ្ងៃ​ រហូត​មាន​ផ្ទៃពោះ​នោះ ។ សេចក្តី​រាយ​ការណ៍​​បន្ត​​ថា…

ខេត្តកោះកុង ៖ សេចក្តីរាយការណ៍​ឱ្យ​​ដឹង​ថា ក្មេងស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់ ត្រូវ​បែកធ្លាយ​រឿង​មាន​ផ្ទៃពោះ​ជាង​៦​​ខែ ​ហើយត្រូវ​​​អាណា​ព្យា​បាល​នាំ​ទៅ​ដាក់ពាក្យ​បណ្តឹង​ប្តឹង​សមត្ថ​កិច្ចឱ្យ​​ចាប់ខ្លួន​យុវជន​​ម្នាក់ ដែល​បបួល​នាង​ទៅ​បេះ​ផ្កា​កំ​ផ្លោ​ក​នៅ​ខាងក្រោយ​ផ្ទះ​រាល់ថ្ងៃ​ រហូត​មាន​ផ្ទៃពោះ​នោះ ។

សេចក្តី​រាយ​ការណ៍​​បន្ត​​ថា កាលពី​ថ្ងៃ​ទី​២១ ធ្នូ កម្លាំង​សមត្ថ​កិច្ច​នគរបាល​ក្រុង​ខេមរភូមិន្ទ បាន​ធ្វើការ​ឃាត់​ខ្លួន​យុវជន​ម្នាក់ ពាក់​ព័​ន្ធ​ករណី​រួម​ភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ ក្រោយ​ពី​កម្លាំង​សមត្ត​កិច្ច​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹង​វែង ទទួល​បាន​ពាក្យបណ្តឹង​ពី​អាណា​ព្យា​បាល​ជន​រង​គ្រោះ ។

ជនសង្ស័យ​​ឈ្មោះ មាស អ៊ុយ ហៅពៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​
វែង ខេត្តកោះកុង ។ ​នៅ​ក្នុង​ពាក្យបណ្តឹង​របស់​ក្មេងស្រី​​រង​គ្រោះ​បាន​បញ្ជាក់​ថា ជា​ច្រើន​ថ្ងៃខែ​កន្លង​ទៅ​ ជន​សង្ស័យ​​តែងតែ​បបួល​​ទៅ​បេះ​ផ្កា​​កំ​ផ្លោ​ក​នៅ​ខាង​ក្បាយ​ផ្ទះ ។ ពេល​ទៅ​ម្តង​ៗ ជនសង្ស័យ​​បាន​លួងលោម​នាង​​រួម​ភេទនៅ​កន្លែង​ស្ងាត់​ទីនោះ សរុប​បាន​សម្រេច​ចំនួន​៩​លើក​ រហូត​នាង​មាន​ផ្ទៃពោះ​ជាង​៦​ខែ​ទៀត
​ផង ។ លុះ​ថ្ងៃ​ទី​២០ ធ្នូ អាណាព្យាបាល​ក៏​​ដឹង​រឿង​នេះ ទើបបាន​នាំ​កូន​ម​ក​ប្តឹង​សមត្ត​កិច្ច​ឲ្យ​ចាប់ខ្លួនជន​សង្ស័យ ​។

ក្រោយ​ឃាត់ខ្លួន​ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួងលោម​ក្មេងស្រី​​រួម​ភេទ ដូចដែល​នាង​ចោទប្រកាន់​មែន ។ ហើយ​ការ​រួម​ភេទ​នោះ​ទៀត មិន​បាន​ចូល​ផ្ទះសំណាក់ ​ឬ​កន្លែង​សមរម្យ​ទេ ពោល​គឺ​ព្រមព្រៀង​គ្នា​ទីស្ងាត់​​មាត់​ស្រះ​បឹង​កំ​ផ្លោ​ក​ជា​ច្រើន​លើក ​រហូត​នាង​មាន​ផ្ទៃពោះនេះ ។

យ៉ាងណា​ក្តី​ សមត្ថ​កិច្ច​បាន និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម
នីតិ​វិធី ។

អត្ថបទសរសេរ ដោយ