ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊េរី​មនុស្ស​១​ភូមិ​មាន​តែឯង​…​បាន​ស្លា.ប់​ដោយ​ទ​ង្វើ​ខ្លួនឯង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា យុវជន​២​នាក់​ដែលគ្រប់គ្នា​ដឹង​ថា មួយ​​ភូមិ​គឺ​មាន​តែ​មួយនេះ បាន​ស្រវឹងស្រា​ហើយក៏ទៅ​បើក​ម៉ូតូ​ ស្រាប់តែជួបគ្រោះ​ដោយ​ខ្លួនឯង​ ​ម្នាក់​ស្លាប់​និង​ម្នាក់​ទៀត​រង​​របួសធ្ងន់ ហើយ​ត្រូវ​បាន​ដឹក​បញ្ជូន​​មក​មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន ក្នុងស្រុក​មង្គល​បូ​រី…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា យុវជន​២​នាក់​ដែលគ្រប់គ្នា​ដឹង​ថា មួយ​​ភូមិ​គឺ​មាន​តែ​មួយនេះ បាន​ស្រវឹងស្រា​ហើយក៏ទៅ​បើក​ម៉ូតូ​ ស្រាប់តែជួបគ្រោះ​ដោយ​ខ្លួនឯង​ ​ម្នាក់​ស្លាប់​និង​ម្នាក់​ទៀត​រង​​របួសធ្ងន់ ហើយ​ត្រូវ​បាន​ដឹក​បញ្ជូន​​មក​មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន ក្នុងស្រុក​មង្គល​បូ​រី ដើម្បី​សង្គ្រោះ​ ។ ​ហេតុការណ៍​នេះ​ ​កើតឡើងកាលពី​វេលា​ម៉ោង​៦​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១​ ធ្នូ ស្ថិត​នៅ​ចំណុច​ត្រពាំង​អង្ក្រង​​ខាងកើត​ ភូមិ​ខ្វា​លិច ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក​ ​​ចម្ងាយ​ប្រមាណ​ជា​១,៧០០​ម៉ែត្រ ពី
​ភូមិ ។

​សេចក្តីរាយការណ័បន្ត​ថា ជនរងគ្រោះទាំង២នាក់ ដែលម្នាក់​ជាអ្នក​បើក​ម៉ូតូ​ ​១-​ឈ្មោះ​សឿ​ន សំដី ​អាយុ ២០​ឆ្នាំ នៅ​ភូមិ​ខ្វាវ​លិច ឃុំ​ស្វាយចេក​( រង​របួសធ្ងន់​)  និង២-​ឈ្មោះមាន សំ​បៀត ភេទ​ប្រុស អាយុ២២ឆ្នាំ នៅ​ភូមិ​ខ្វាវ​លិច ឃុំ​ស្វាយចេក  ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុ​។

​ប្រភពបន្តថា នៅ​មុន​ពេល​កើតហេតុ យុវជន​ទាំង​២​នាក់​បាន​ផឹកស៊ី​រហូត​ដល់​ស្រវឹង​ជោក​ជាំនៅផ្ទះ​មិត្ត​ភក្តិ​ រួច​ពួក​គេ​​នាំ​គ្នាជិះ​ម៉ូតូ​ទាំង​ស្រវឹង ដោយ​​​យក​ធុងបាស​់(ស្ពីកឃើ) ​ច្រៀង​លេងតាមផ្លូវ​​​ក្នុង​ល្បឿនយ៉ាង​​លឿន​ដោយ​មិន​​ពាក់មួក​សុវត្ថិភាពនោះទេ ។

លុះ​បើក​រេ​ចុះ​រេ​ឡើង ទោះ​មានគេ​ទៅ​​ឃាត់​​ក៏​មិន​ស្តាប់ដែរ ។ ពេលជិះ​ចេញ​មក​ខាងកើត​ភូមិ​ប្រមាណ​ជា​១,៧០០​ម៉ែត្រ​ ​ម៉ូតូ​ធ្លាក់​ពីលើ​ផ្លូវ​ដួល​បណ្តាល​ឱ្យអ្នកជិះ​​ក្រោយ​រង​របួសធ្ងន់​ និង​អ្នក​បើក​​​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ ។

អត្ថបទសរសេរ ដោយ