ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ក៏​គ្រោះអាក្រក់​ម្ល៉េះ​សិស្ស​ស្រី​ៗ​វិទ្យាល័យ​«​ថ្មគោល​»…​ដួល​សន្លប់​លើក​ទី​៣

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖​ សេចក្តីរាយការណ៍​ឱ្យដឹងថា ​​សិស្សនៅ​វិទ្យាល័យ​«ថ្មគោល​»ប្រមាណ២០នាក់​ បាន​ដួល​សន្លប់​​ជាបន្តបន្ទាប់គ្នាទៀតហើយ ខណៈកំពុង​​ដាក់​បាត្រ​ព្រះ​សង្ឃ​​ក្នុង​សា​លា បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​វេលា​ម៉ោង​ជាង០៩ព្រឹក​ថ្ងៃទី​២២ ធ្នូ នេះ ស្ថិតក្នុង​​​ស្រុក​ថ្មគោល​…

ខេត្តបាត់ដំបង ៖​ សេចក្តីរាយការណ៍​ឱ្យដឹងថា ​​សិស្សនៅ​វិទ្យាល័យ​«ថ្មគោល​»ប្រមាណ២០នាក់​ បាន​ដួល​សន្លប់​​ជាបន្តបន្ទាប់គ្នាទៀតហើយ ខណៈកំពុង​​ដាក់​បាត្រ​ព្រះ​សង្ឃ​​ក្នុង​សា​លា បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​វេលា​ម៉ោង​ជាង០៩ព្រឹក​ថ្ងៃទី​២២ ធ្នូ នេះ ស្ថិតក្នុង​​​ស្រុក​ថ្មគោល​ ហើយ​ភ្លាមៗ ត្រូវបានលោក​​​គ្រូ អ្នកគ្រូ រួម​ទាំង​សមត្ថ​កិច្ច​នាំគ្នា​ជួយ​​ និង​ដឹកតាម​​រថយន្ត​បញ្ជូនសង្គ្រោះ​​នៅ​​មន្ទីរ​បង្អែក​ស្រុក​ភ្លាមផង​ដែរ​ ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះ​ទាំងអស់ គឺសុទ្ធតែ​ជា​​សិស្ស​ស្រី​ៗដដែល ​ដោយម្នាក់ៗ​​មាន​អាការ​ៈ​ថប់​ដង្ហើម វិល​​មុខដួល​ តែ​គេជួយទប់ទាន់​ និងខ្លះទៀត​បាន​ដួល​សន្លប់​​ភ្លាមតែម្តង ​ដោយ​​មិន​ដឹង​ពី​មូល​ហេតុច្បាស់​នោះ​ទេ ។ ក៏ប៉ុន្តែ​​គេសង្ស័យ​​ថា អាច​​បណ្តាល​មកពី​បរិយាកាស​ក្តៅពេក​ ព្រោះ​នៅក្នុង​វិទ្យាល័យ​ «ថ្មគោល»ព្រឹក​​ថ្ងៃ​នេះ គឺមានរៀបចំ​ពិធី​បុណ្យ​ផ្កាសាម​គ្គីមួយ​ ដោយ​​មាន​ការ​រាប់បាត្រព្រះសង្ឃចំនួន​៦០​អង្គ​ ហើយ​ជនរងគ្រោះទាំងនោះ គឺបានដួល​ពេលកំពុងដាក់បាត្រ​ព្រះ​សង្ឃនេះ​ ។

គួរកត់សម្គាល់ថា សិស្ស​ស្រីៗ​ដែលដួលសន្លប់ខាងលើ គឺ​ជាមនុស្ស​ដដែល ដែល​បានដួល​​សន្លប់​២​លើក​មក​ហើយ ហើយ​គិតទាំងលើនេះ គឺជាលើកទី៣​ សម្រាប់​សិស្ស​នៅ​វិទ្យាល័យ​«ថ្មគោល» ។

គួររំលឹក​ថា សិស្ស​​វិទ្យាល័យ​«​ថ្មគោល​» បាន​ដួល​សន្លប់​ជា​បន្ត​គ្នា​ជិត​២០​នាក់​​ ​កាលពី​​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​១១ ធ្នូ  កន្លងមក ហើយ​ក៏​អត់​ដឹង​ពី​មូលហេតុ​នៃ​ការ​ដួល​សន្លប់​នេះ​ដដែល ដោយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​​ភ្លាម​ៗ​នៅ​ឯ​មន្ទីរពេទ្យ ។

សមត្ថកិច្ច​ឱ្យ​ដឹង​ទៀត​ថា ស្ថិត​​ក្នុង​វិទ្យាល័យ «​ថ្មគោល​» ទើបតែ​ត្រូវ​បាន​មន្ត្រី​កាំកុងត្រូល​ជា​ច្រើន ចុះ​ទៅ​រៀបចំ​ការ​ប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​ការ​បរិភោគ​ចំណីអាហារ ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​សុខភាព ។ ដោយឡែក ចំពោះ​ការ​សន្និដ្ឋាន​មូលហេតុ​ជាបឋម​របស់​មន្ត្រី​វិញ គឺ​សង្ស័យ​អាច​សិស្ស​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត , បរិយា​កាស​ក្នុង​សាលា និង​ការ​សម្រាក​មិន​បាន​គ្រប់គ្រាន់ ។ តែ​ទោះបីជា​យ៉ាងណា នៅ​មិន​ទាន់​កំណត់​ជា​ផ្លូវការ​ច្បាស់លាស់​នៅឡើយ​ទេ ។

យុវ​សិស្ស​ដែល​ដួល​សន្លប់​ភាគច្រើន សុទ្ធតែ​ជា​សិស្ស​ស្រី​ៗ ហើយ​ពួក​គេ​មាន​អាកា​រៈ​វិលមុខ រួច​ដួល​សន្លប់​
ត​ៗ​គ្នា​នៅ​ក្នុង​ថ្នាក់រៀន​តែ​ម្តង ដែល​មាន​ប្រមាណ​៧០​នាក់​ឯណោះ កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០៧ ធ្នូ កន្លង​មក ។ តែយ៉ាងណា គិតមកទល់​ថ្ងៃកើតហេតុ​នេះ គឺមិនមាន​បាត់បង់ជីវិតនោះទេ​ ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ