ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ​…​និយាយ​មិន​ចេញ គាត់​លោតទឹក​ប្រូង​ស្រែកហៅ​«​ជួយ​ផង​ៗ»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់មិនដឹង​ថា​ មាន​វិបត្តិ​អ្វី​ទេ​ បាន​ធ្វើ​ដំណើរ​មក​លោត​សម្លាប់​ខ្លួន​ពី​ស្ពាន​ជ្រោយចង្វា​ចាស់​ចូល​ទៅ​ក្នុងទន្លេ តែ​ទំនងជា​ចេះ​ហែល​ទឹក​ខ្លះ​ៗ​ក៏​បាន​អណ្តែត ហើយ​ស្រែក​ឱ្យ​គេឯង​ជួយ​ផង​ៗ ។ ភ្លាម​ៗ ត្រូវអ្នកនេសាទ​នៅ​ក្បែរ​ៗ​នោះបាន​ចេញ​ទូក​ទៅ​ជួយ​ស្រង់​ពី​ក្នុង​ទឹក​យក​មក​ដាក់​លើ​ច្រាំង​​វិញ…

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់មិនដឹង​ថា​ មាន​វិបត្តិ​អ្វី​ទេ​ បាន​ធ្វើ​ដំណើរ​មក​លោត​សម្លាប់​ខ្លួន​ពី​ស្ពាន​ជ្រោយចង្វា​ចាស់​ចូល​ទៅ​ក្នុងទន្លេ តែ​ទំនងជា​ចេះ​ហែល​ទឹក​ខ្លះ​ៗ​ក៏​បាន​អណ្តែត ហើយ​ស្រែក​ឱ្យ​គេឯង​ជួយ​ផង​ៗ ។ ភ្លាម​ៗ ត្រូវអ្នកនេសាទ​នៅ​ក្បែរ​ៗ​នោះបាន​ចេញ​ទូក​ទៅ​ជួយ​ស្រង់​ពី​ក្នុង​ទឹក​យក​មក​ដាក់​លើ​ច្រាំង​​វិញ ​ទាន់​ពេលវេលា កុំ​អី​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ ។

ហេតុការណ៍​នេះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​២១ ខែធ្នូ នៅ​គល់​ស្ពាន​ជ្រោយចង្វា​ចាស់ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ថា បុរស​ចំណាស់​រូប​នេះ​មិន​មាន​អ្នក​ណា​ម្នាក់​បាន​ស្គាល់និង​ដឹង​ពី​អត្ត​ស​ញ្ញ​ណ​ឡើយ មាន​អាយុប្រមាណ​ជាង​៥០​ឆ្នាំ ពាក់អាវ​ពណ៌​ទឹក​ប៊ិក ស្លៀក​ខោខ្លី ពណ៌​ខ្មៅ ជើង​ត្រឹម​ជង្គង់ ។ មុន​ពេល​កើតហេតុ គេ​ឃើញ​គាត់​ដើរ​ឡើង​ទៅ​លើ​ស្ពាន​ជ្រោយចង្វា​ចាស ដែល​កំពុងធ្វើការ​ជួសជុល​នោះ ក្នុង​ទិស​ដៅ​ពី​ខាង​លិចទៅ​ខាងកើត ។

ប្រភព​ដដែល​បន្ត​ថា លុះ​ដើរទៅ​ដល់​ពាក់កណ្តាល​ស្ពាន ស្រាប់តែ​ឡើង​ទៅ​លើ​បង្កាន់ដៃ និង​លោត​ចូល​ទៅ​ក្នុង​ទឹកទន្លេ​តែ​ម្តង តែ​បន្ទាប់​មក​ក៏​បាន​ស្រែក​ឱ្យ​គេឯង​ជួយ ។ ភ្លាម​នោះ បានឮ​ទៅ​ដល់​អ្នកនេសាទ​ខ្មែរ​អ៊ិ​ស្លា​ម​ដែល​នៅ​ក្បែរ​នោះ ប្រទះ​ឃើញ​កំពុង​ប្រវេប្រវា​ហែល​នៅ​ក្នុង​ទន្លេ ក៏​នាំ​គ្នា​ចេញ​ទូក​ទៅ​ជួយ​ស្រង់​យក​មក​ដាក់​នៅ​មាត់ច្រាំង​ក្បែរ​គល់​ស្ពាន​ខាងលិច ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​បុរស​វ័យ​ចំណាស់​ម្នាក់​មក​លោតទឹក​ធ្វើ​អត្តឃាត​ពីលើ​ស្ពាន​ជ្រោយចង្វា​នេះ​ដែរ មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ថា រូប​គាត់​មាន​វិបត្តិ​អ្វី​ឡើយ ហើយ​ក៏​មិន​បាន​ស្គាល់​ពី​អត្តសញ្ញាណ​ដែរ ដោយសារ​ការ​សួរនាំ​គាត់​មិន និយាយ​ស្តី​អ្វីមួយ​ម៉ាត់​សោះ ។

ក្រោយ​ពេល​កើតហេតុ បុរស​វ័យ​ចំណាស់​រូប​នេះ​ត្រូវ​បាន​គេ​ស្រង់​ដាក់​លើគោក ហើយ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ហៅ​រថយន្ត​សា​មុ​យមក​ដឹក​យក​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​ឱ្យមក​ទទួល​យក​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ