ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រិះគន់​ដូច​ទឹកបាក់​ទំនប់ ចាំ​មើល​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់ការ​ឬ​អត់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ផ្សារ​ចាស់​ភ្នំ​លៀប​ត្រូវ​បាន​រិះគន់​ថា ផ្សារ​គ្មាន​សណ្តាប់ធ្នាប់​គ្មាន​ការ​អនា​ម័យ​ដែល​ប៉ះពាល់​បរិស្ថាន​សុំ​អោយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ចាត់វិធានការ​ដើម្បី​អោយ​ផ្សារ​លក់​ដូរ​របៀប​ស្តង់ដារ ។ ប្រជាពលរដ្ឋ​បាន​រិះគន់​ថា ផ្សារ​ភ្នំ​លៀប​ចាស់​នេះ​គឺជា​ផ្សារ​ដែល​លក់ដូរ​គ្មាន​សណ្តាប់ធ្នាប់​ដែល​លក់ដូរ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦​ប្រឈម​គ្រោះ​គ្រប់ពេល​ហើយ​ប៉ះពាល់​បរិស្ថាន និង​អនាម័យ​ផ្នែក​ដំបូល​ប្រក់​កៅស៊ូ​ក្រែប​បណ្តាល​ធ្លុះធ្លាយ ព្រោះ​ផ្សា​នេះ​ខាងក្រោម​ដី​ដែល​ដាក់​គ្រែ​លក់​មាន​បន្លែ​ត្រី​សាច់…

ខេត្តបន្ទាយមានជ័យ ៖ ផ្សារ​ចាស់​ភ្នំ​លៀប​ត្រូវ​បាន​រិះគន់​ថា ផ្សារ​គ្មាន​សណ្តាប់ធ្នាប់​គ្មាន​ការ​អនា​ម័យ​ដែល​ប៉ះពាល់​បរិស្ថាន​សុំ​អោយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ចាត់វិធានការ​ដើម្បី​អោយ​ផ្សារ​លក់​ដូរ​របៀប​ស្តង់ដារ ។

ប្រជាពលរដ្ឋ​បាន​រិះគន់​ថា ផ្សារ​ភ្នំ​លៀប​ចាស់​នេះ​គឺជា​ផ្សារ​ដែល​លក់ដូរ​គ្មាន​សណ្តាប់ធ្នាប់​ដែល​លក់ដូរ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦​ប្រឈម​គ្រោះ​គ្រប់ពេល​ហើយ​ប៉ះពាល់​បរិស្ថាន និង​អនាម័យ​ផ្នែក​ដំបូល​ប្រក់​កៅស៊ូ​ក្រែប​បណ្តាល​ធ្លុះធ្លាយ ព្រោះ​ផ្សា​នេះ​ខាងក្រោម​ដី​ដែល​ដាក់​គ្រែ​លក់​មាន​បន្លែ​ត្រី​សាច់ និង​បង្អែម​ដែល​មាន​អាជីវករ​លក់ដូរ​ប្រមាណ​៤០​ទៅ​៥០​គ្រែ ។

ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​ទិញ​ទំនិញ​បាន​សំណូមពរ​ដល់​មន្ត្រី​មន្ទី​ជំនាញ និង​អាជ្ញាធរ​ខេត្ត​ត្រូវ​មាន​វិធានការ​ដល់​ម្ចាស់​ផ្សា​ភ្នំ​លៀប​ចាស់​ត្រូវ​រៀបចំ​អោយ​មាន​សណ្តាប់ធ្នាប់ ឬ​រក​ទីតាំង​ថ្មី​ជូន​អាជីវ​ក​លក់​អោយ​បាន​ត្រឹមត្រូវ​ព្រោះ​ផ្សារ​ភ្នំ​លៀប​ចាស់​នេះ​នៅ​ជាប់​ផ្លូវជាតិ​លេខ​៦​ដែល​ភ្ញៀវ​ជាតិ និង​​អន្តរជាតិ​ឆ្លងកាត់​ទៅ​ប្រាសាទ​អង្គ​ខេត្តសៀមរាប​ចូល​ទិញ​ឃើញ​ថា គ្មាន​បរិស្ថាន និង​អនា​ម័យ​​ត្រឹមត្រូវ​តាម​ស្តង់ដារ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ចូល​មក​ទិញ​ទំនិញ​ចំនិញ​ទាំង​ចំណូល​ប្រជាពលរដ្ឋ​ប្រចាំ​ថ្ងៃ ។

លោក ម៉ៅ វ័ន (​ម្ចាស់​ផ្សារ​ភ្នំ​លៀប​ចាស់​)​បាន​ប្រាប់​ថា កន្លែង​លក់ដូរ​នេះ​ជា​ដី​ផ្ទាល់ខ្លួន​របស់​គាត់​ដែល​ប្រជាពលរដ្ឋ​មក​លក់ដូរ​តាំងពី​ឆ្នាំ​១៩៧៩​មក​ម្លេះ​ដែល​ប្រជាពលរដ្ឋ​ជា​អាជីវករ​លក់ដូរ​អោយ​ថ្លៃ​កន្លែង​លក់ដូរ​ដោយ​មិន​បាន​ទា​តំលៃ​ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​ចូល​មក​លក់ដូរ ។

ហើយដោយ​ឃើញ​ប្រជាពលរដ្ឋ​លក់​ជួប​ការ​លំបាក់​ដោយ​ដំបូល​ធ្លុះធ្លាយ​បាន​ទិញ​ដែក​ជួល​ជាង​ធ្វើ​ដំបូល​ព្រោះ​នេះ​មិនមែន​ជា​ប្រភេទ​ផ្សារ​នោះ​ទេ ជា​កន្លែង​លក់ដូរ​ដាក់​តូប​លក់​ធម្មតា​តែ​ប៉ុណ្ណោះ​ដែល​មាន​គ្រែ​ប្រមាណ​ជាង​៥០​គ្រែ​មាន​លក់​បន្លែ ត្រី សាច់ និង​បង្អែម ដែល​មាន​ផ្ទៃដី​ប្រមាណ​ទទឹង​ជាង​២០​ម៉ែត្រ និង​បណ្តោយ​ជាង​៤០​ម៉ែត្រ​តែ​ប៉ុណ្ណោះ ។

លោក ឃូរ ពៅ អភិបាលស្រុក​ព្រះនេត្រព្រះ​បាន​បញ្ជាក់​ថា ផ្សារ​តូច​ភ្នំ​លៀប​ចាស់​នេះ​វា​មិនមែន​ជា​ប្រភេទ​ផ្សារ​នោះ​ទេ​គឺជា​តូប​ដែល​ប្រជាពលរដ្ឋ​មក​លក់ដូរ​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ​ពេល​នេះ​ម្ចាស់​ដី​បាន​គម្រោង​ធ្វើ​ដំបូល​ដែក​ហើយ​មានច្បាប់​សុំ​អនុញ្ញាតិ​ពី​មេ​ភូមិ មេឃុំ និង​អភិបាលស្រុក​អោយ​គាត់​ធ្វើ​ដំបូល​ប្រក់​ធ្វើ​ជា​កូន​ផ្សារ​តូច​សម្រាប់​អោយ​ប្រជាពលរដ្ឋ​ក្នុង​បាន​លក់ដូរ​បន្លែ ត្រី សាច់ អោយ​បាន​សមរម្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ