ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​ចាប់ផ្តើម​ត្រូវប៉ាន់​ជា​បណ្តើរ​ៗ​ហើយ ខណៈ​ឆ្នាំ​នេះ​ទឹកធំ​សម្បូរ​ត្រីច្រើន

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ត្រី​តូច​ធំ​បាន​ចាប់ផ្តើម​ត្រូវជា​បណ្តើ​រហើយ​ៗ​នៅ​ក្រោម​ស្ពាន​គី​ហ្ស៊ុ​ណា​មាន​ទូក​ម៉ាស៊ីន​របស់​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម​បាន​នាំ​គ្នា​ចេញ​នេសាទ​នៅ​ក្នុង​ទន្លេមេគង្គ​ដើម្បី​ចាប់​យក​ត្រី ។ ជាមួយ​នោះ​គេ​បាន​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​នាំ​មក​ពី​ទី​ជិត​ទី​ឆ្ងាយ​ទិញ​ត្រី​សម្រាប់​យក​ទៅ​ធ្វើ​ប្រហុក​ឬ​ផ្អក​ដើម្បី​ទុក​ទទួលទាន​ក្នុង​ក្រុម​គ្រួសារ​អាច​ផ្ញើ​ញាតិ​មិត្ត​នៅ​ឆ្ងាយ​ៗ​គ្រាន់​នឹង​ពិសារ ។ អ្នកលក់​ត្រី​ម្នាក់​ឈ្មោះ សុះ ម៉ា​រី អាយុ​៤៦​ឆ្នាំ…

ខេត្តកំពង់ចាម ៖ ត្រី​តូច​ធំ​បាន​ចាប់ផ្តើម​ត្រូវជា​បណ្តើ​រហើយ​ៗ​នៅ​ក្រោម​ស្ពាន​គី​ហ្ស៊ុ​ណា​មាន​ទូក​ម៉ាស៊ីន​របស់​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម​បាន​នាំ​គ្នា​ចេញ​នេសាទ​នៅ​ក្នុង​ទន្លេមេគង្គ​ដើម្បី​ចាប់​យក​ត្រី ។ ជាមួយ​នោះ​គេ​បាន​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​នាំ​មក​ពី​ទី​ជិត​ទី​ឆ្ងាយ​ទិញ​ត្រី​សម្រាប់​យក​ទៅ​ធ្វើ​ប្រហុក​ឬ​ផ្អក​ដើម្បី​ទុក​ទទួលទាន​ក្នុង​ក្រុម​គ្រួសារ​អាច​ផ្ញើ​ញាតិ​មិត្ត​នៅ​ឆ្ងាយ​ៗ​គ្រាន់​នឹង​ពិសារ ។

អ្នកលក់​ត្រី​ម្នាក់​ឈ្មោះ សុះ ម៉ា​រី អាយុ​៤៦​ឆ្នាំ នៅ​ឃុំ​ជី​រោ​ទ៏​ទី​១ ស្រុក​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ ថា​គាត់​បាន​ចាប់ផ្តើម​ប្រកប​របរ​លក់​ត្រី​ជិត​១០​ឆ្នាំ​មក​ហើយដោយ​បាន​មក​លក់​នៅ​ត្រើយ​ខាងលិច​ក្រុង​កំពង់ចាម ១​ថ្ងៃ​គាត់​ចំណេញ​បាន​ថវិការ​ចំនួន​ជាង​៣​ម៉ឺន​រៀល​សម្រាប់​យក​ទៅ​ដោះស្រាយ​ជីវភាព​គ្រួសារ ។

អ្នកលក់​ត្រី​រូប​នេះ​ប្រាប់​បន្ត​ថា នៅ​ថ្ងៃ​ទី​២០ ធ្នូ បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម​នាំ​គ្នា​រាយ​មង​ទៅ​តាម​ទន្លេ​ត្រូវ​បាន​ត្រីធំ​ៗ​ច្រើន​ហើយ​គាត់​បាន​ទៅ​ទិញ​មក​លក់​បន្ត​ដើម្បី​ចំណេញ​ក្បាលកាក់​ហើយ​មាន​ទូក​ម៉ាស៊ីន​ជា​ច្រើនគ្រឿង​បាន​បណ្តែត​ម៉​ង​ដើម្បី​អូស​ចាប់​យក​ត្រី​តែ​មិន​ទាន់​ឃើញ​ត្រូវ​ច្រើន​នៅឡើយ​ទេ ។ នៅ​ក្នុង​ឆ្នាំ២០១៨ ត្រី​ទន្លេ​ត្រូវ​ភាគច្រើន​បាន​ត្រី​ធំ​ៗ​កត្តា​នេះ​ដោយសារ​ទឹកទន្លេ​មេគង្គ​បាន​ឡើង​ធំ​ជាង​ឆ្នាំ​២០១៧ហើយ​អ្នកលក់​ក៏​មាន​ភាព​ងាយស្រួល​ក្នុង​ការ​លក់ដូរ​ផង​ដែរ ។

រីឯ​ស្ត្រី​ឈ្មោះ សំ សា​រឿ​ន អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​បឹង​កុក​ទី​២ សង្កាត់​បឹង​កុក ប្រាប់​ថា កន្លង​ទៅ​គាត់​បាន​ទិញ​ត្រី​ធ្វើ​ប្រហុក​បាន​២០​គីឡូក្រាម ហើយ​គាត់​បាន​មក​មាត់ទន្លេ​ដើម្បី​ទិញ​ត្រី​បើ​មាន​លក់​ច្រើន និង​តម្លៃ​ធូរ​ថ្លៃ​អាច​ទិញ​ដល់​១០០​គីឡូក្រាម ។

តម្លៃ​វិញ​ចាប់ពី​២៥០០​រៀល​ដល់​៤០០០​រៀល​ក្នុង​១​គីឡូក្រាម​តាម​ប្រភេទ​ត្រី​តូច​ឬ​ធំ សម្រាប់​យក​ទៅ​ធ្វើ​ប្រហុក​ឲ្យ​បាន​ច្រើន​សម្រាប់​ដាក់​ជាមួយនឹង​សម្ល​ឬ​មួយ​ក៏​ច​ញ្ច្រាំ​ប្រហុក​ឆៅ គាត់​ចូល​ចិត្ត​ពិសារ​ព្រោះ​នេះ​ជា​មុខម្ហូប​ឆ្ងាញ់​របស់​ខ្មែរ​យើង ។

លោក អ៊ុ​ក ណា​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​មាន​ប្រសា​ស៏​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​ខេត្តកំពង់​ចាម​មាន​ដោយ​មាន​កន្លែង​លក់​ត្រី​ជា​ច្រើន​កន្លែង​នៅ​ត្រង់​កំពង់​សាឡា​ង​ចាស់ មុខ​វត្ត​ជ្រោយ​ថ្ម រួម​នឹង​កន្លែង​ទៀត​ជា​ច្រើន​ដែល​មាន​ត្រី​សម្រាប់​លក់​ឲ្យ​ប្រជាពលរដ្ឋ​យក​ទៅ​ធ្វើ​ប្រហុក​ផ្អក​សម្រាប់​ទុក​ទទួលទាន​ដោយ​ត្រី​បាន​ចាប់ផ្តើម​ត្រូវជា​បណ្តើរ​ៗ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ