ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ពី​សំឡេង​ហ៊ោ គឺ​សំឡេង​រត់​ជាន់​ចែក​ជើង​គ្នា

5 ឆ្នាំ មុន
  • តាកែវ

ខេត្ត​តាកែវ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មនុស្ស​ជា​ច្រើន​នាក់​​បាន​រត់​ចែក​ជើង​គ្នា​​ហុយ​ដី​សំពោង​ ខណៈ​កំពុង​តែ​​លេងល្បែង​បញ្ជល់មាន់​ ​ស្រាប់តែ​លេខ​ចេញ​មានកម្លាំង​សមត្ថកិច្ច​ចុះ​​ទៅ​បង្ក្រាបភ្លាមៗ​នោះ ​។ ​ការ​បង្ក្រាប​​​ធ្វើ​ឡើង ​កាលពី​វេលា​ម៉ោង​០៣ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២១…

ខេត្ត​តាកែវ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មនុស្ស​ជា​ច្រើន​នាក់​​បាន​រត់​ចែក​ជើង​គ្នា​​ហុយ​ដី​សំពោង​ ខណៈ​កំពុង​តែ​​លេងល្បែង​បញ្ជល់មាន់​ ​ស្រាប់តែ​លេខ​ចេញ​មានកម្លាំង​សមត្ថកិច្ច​ចុះ​​ទៅ​បង្ក្រាបភ្លាមៗ​នោះ ​។
​ការ​បង្ក្រាប​​​ធ្វើ​ឡើង ​កាលពី​វេលា​ម៉ោង​០៣ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២១ ធ្នូ ​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​វែង ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ​។

សេចក្តីរាយការណ៍បន្តថា ការបង្ក្រាប​​បានដកហូត​វត្ថុ​តាង​​មាន ម៉ូតូ​១៨​គ្រឿង, រថយន្ត​ពាក់​ស្លាក​លេខខ​.​ម ១​គ្រឿង, មាន់​​​១០​ក្បាល, កន្ត្រក​ដាក់​មាន់​​១៧, ជញ្ជីង​ថ្លឹង​មាន់​​២, កៅអី​ជ័រ​១៨, ចាន​អាប៉ោង​១​ឈុត, តុ​​​២ និង​រ៉ឺ​ម៉ក​ម៉ូតូ​ចំនួន​១​ផង​ដែរ ​។ ហើយ​វត្ថុ​តាង​​ទាំងអស់​ ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង​ ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាម​នីតិវិធី​ ។

គួរបញ្ជាក់ថា នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​​ទីតាំង​​ល្បែងបញ្ជល់​មាន់​​ខាងលើ  គឺ​​ដឹកនាំ​ដោយ​លោក ឈួ​ន ផា​ន់​នី អភិបាលស្រុក​ទ្រាំង សហការជាមួយ​លោក សៅ ស៊ិ​ន អធិការរង​ និង​កម្លាំង​អធិការ​នគរបាល​ស្រុក​ទ្រាំង​ជា​ច្រើន​រូប រួម​​ជាមួយ​​​ប្រជា​ការពារ​ភូមិ​ផង​ដែរ ​។

អត្ថបទសរសេរ ដោយ