ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាដូ​ឆ្នាំ​២០១៩ ប្រមុខ​រាជរដ្ឋាភិបាល​មាន​អនុសាសន៍​ហើយ​តម្លៃ​ភ្លើង​ត្រូវ​តែ​ទាប​ជាង​មុន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អគ្គិសនី​កម្ពុជា​ប្តេជ្ញា​យ៉ាង​មុតមាំ​ថា ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​តម្លៃ​ភ្លើង​តាម​បា​រែ​ម​ថ្មី​របស់​រដ្ឋាភិបាលនឹងធ្លាក់សល់ត្រឹម​តម្លៃ​៧៤០​រៀល​ក្នុង​មួយ​គីឡូវ៉ាត​នឹង​ដំណើរការ​នៅ​តាម​ផ្សារ​នានា ពិសេស​ផ្សារ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​សម្រួល​ដល់​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ទៅ​តាម​អនុសាសន៍​សម្តេច​តេ​ជោ​ដែល​បាន​ដាក់​ចេញ​អោយ​ចុះ​តម្លៃ​អគ្គិសនី​បន្ថែម​នៅ​ថ្ងៃ​ទី​០១ ខែមករា…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អគ្គិសនី​កម្ពុជា​ប្តេជ្ញា​យ៉ាង​មុតមាំ​ថា ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​តម្លៃ​ភ្លើង​តាម​បា​រែ​ម​ថ្មី​របស់​រដ្ឋាភិបាលនឹងធ្លាក់សល់ត្រឹម​តម្លៃ​៧៤០​រៀល​ក្នុង​មួយ​គីឡូវ៉ាត​នឹង​ដំណើរការ​នៅ​តាម​ផ្សារ​នានា ពិសេស​ផ្សារ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​សម្រួល​ដល់​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ទៅ​តាម​អនុសាសន៍​សម្តេច​តេ​ជោ​ដែល​បាន​ដាក់​ចេញ​អោយ​ចុះ​តម្លៃ​អគ្គិសនី​បន្ថែម​នៅ​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៩ ។

នេះ​ជា​ការ​បញ្ជាក់​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អគ្គិសនី​កម្ពុជា​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៨ ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​តម្លៃ​ទឹក​អគ្គិសនី​ក្នុង​ផ្សារ​រដ្ឋ ផ្សារ​វិនិយោគ និង​ផ្សារ​ឯកជន​ទាំងអស់​នៅ​ក្នុង​រាជធានី​នៅ​សាលា​រាជធានី​ភ្នំពេញ​ក្រោម​អធិបតីភាព​លោក កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ទទួល​បន្ទុកអគ្គិសនី​កម្ពុជា និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។

លោក កែវ រតនៈ បាន​លើក​ឡើង​ថា អគ្គិសនី​កម្ពុជា​មាន​បញ្ហា​ប្រឈម​ច្រើន​លើ​បញ្ហា​នៃ​ការ​ផ្តល់​សេវា​អគ្គិសនី​ជូន​ប្រជាពលរដ្ឋ​ពិសេស​ប្រជាពលរដ្ឋ​ដែល​រកស៊ី​នៅ​ក្នុង​ផ្សារ និង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខុន​ដូ ។

សម្រាប់​ខុន​ដូ ភ្លើង​ដែល​ផ្គត់ផ្គង់​ដោយ​ឯកជន​ចែកចាយ​បន្ត​មាន​តម្លៃ​ចាប់​១៥០០​ទៅ​២០០០​រៀល ហើយ​បញ្ហា​នេះ​យើង​បាន​នឹង​កំពុង​ប្រជុំ​ដើម្បី​ធ្វើការ​ដោះស្រាយ​ដោយសារ​តែ​អគ្គិសនី​កម្ពុជា​ជា​អ្នក​លក់ដូរ​ភ្លើង​ជា​អ្នក​ផ្តល់​សិទ្ធិ​ចែកចាយ​ជា​អ្នកមាន​សិទ្ធិ​ចែកចាយ និង​កំណត់​តម្លៃ​ភ្លើងអគ្គិសនី ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក​ស្នើ​សុំ​អោយ​អាជ្ញាធរ​ខណ្ឌ សង្កាត់​សហការ ជាមួយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ក្នុង​ការ​ធ្វើ​បញ្ជី​តូប និង​វិ​ក្ក័​យ​ប័ត្រ​ភ្លើង​នៅ​ក្នុង​ផ្សារ​ដើម្បី​យើង​ធ្វើ​សំណើរ​មក​ក្រុង​ក៏​ដូច​ជា​ទៅ​ខុទ្ទកាល័យ​សម្តេច​តេ​ជោ និង​ក្រសួង​ពាក់ព័ន្ធ ។ នៅ​ពេល​សំណើរ​នេះ​ចុះ​មក​វិញ​យើង​អនុវត្ត​តែ​ម្តង​ដើម្បីរ​អនុវត្ត​តម្លៃ​ភ្លើង​ទាប​ជាង​មុន​ទៅ​តាម​អនុសាសន៍​សម្តេច​តេ​ជោ​ដែល​អោយ​ចុះ​តម្លៃបន្ថែម​នៅ​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ