ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តឹង​សណ្ឋាគារ​ទារ​សំណង​៥០​លាន​ដុល្លារ​អា​មេ​រិ​ក​…​បន្ទាប់​ពី​កូនស្រី​ស្លា.ប់

5 ឆ្នាំ មុន

តាម​ប្រភព​Metro បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​ដាក់​ពាក្យ​ប្តឹង​ទាមទារ​លុយ​សំណង​៥០​លាន​ដុល្លារ​អា​មេ​រិ​ក ក្រោយ​ពី​កូនស្រី​របស់​ខ្លួន ​ដើរ​ចូល​ក្នុង​ទូ​​ក្លា​ស្សេ​របស់​សណ្ឋាគារពេល​កំពុង​ស្រវឹង ហើយ​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​នោះ​ ។ កូនស្រីឈ្មោះ Kenneka Jenkins…

តាម​ប្រភព​Metro បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​ដាក់​ពាក្យ​ប្តឹង​ទាមទារ​លុយ​សំណង​៥០​លាន​ដុល្លារ​អា​មេ​រិ​ក ក្រោយ​ពី​កូនស្រី​របស់​ខ្លួន ​ដើរ​ចូល​ក្នុង​ទូ​​ក្លា​ស្សេ​របស់​សណ្ឋាគារពេល​កំពុង​ស្រវឹង ហើយ​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​នោះ​ ។

កូនស្រីឈ្មោះ Kenneka Jenkins អាយុ​១៩​ឆ្នាំ បាន​ស្លាប់​ ដោយសារ​តែ​ត្រជាក់​ពេក ខណៈ​ពេល​កំពុង​តែ​ស្រវឹង​និង​ពុល​ថ្នាំ​ញៀន ក្រោយ​ពី​ចេញ​មក​ពី​ជប់លៀង ហើយ​ដើរ​ចូល​ក្នុង​សណ្ឋាគារ Crowne Plaza Hotel ក្នុង​រដ្ឋ Illinois កាលពី​ខែកញ្ញា​ ឆ្នាំ​២០១៧​ ។ ទើប​មក​ដល់​ពេល​នេះ ម្តាយ​របស់​នាង​សម្រេចចិត្ត​ដាក់​ពាក្យ​ប្តឹង​ថ្នាក់ដឹកនាំ​សណ្ឋាគារ ទាមទារ​ប្រាក់​៥០​លាន​ដុល្លារ​។

មេធាវី​របស់​គ្រួសារ​អ្នក​ស្លាប់ លោក Geoffrey Fieger បាន​អះអាង​ថា បុគ្គលិក​សណ្ឋាគារ​ និង​សន្តិសុខ បានដឹង​ដែរ​ថា នាង​Jenkins ទើបតែ​មក​ពី​ជប់លៀង មុន​ពេល​ដើរ​ចូល​ក្នុង​ទូ​ក្លា​ស្សេ​របស់​ភោជនីយដ្ឋាន​ក្នុង​សណ្ឋាគារ តែ​ពួក​គេ​មិន​ព្រម​ឃាត់ ហើយ​ជួយ​យក​ចេញ​ទេ ។

តែ​អ្វី​ដែល​គេ​ឃើញ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព គឺ​មិន​មាន​នរ​ណា​ម្នាក់ ​នៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ​ទេ​។ ទាល់តែ​២០​ម៉ោង ក្រោយ​នាង​ដើរ​ចូល ទើប​​គេ​ប្រទះ​ឃើញ​សាកសព​របស់​នាង ។

អត្ថបទសរសេរ ដោយ