ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​តែ​ចាប់​បាន​រហូត​…​ករណី​គ្រឿងញៀ.ន

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កម្លាំង​រាជ​អាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​២១​ ធ្នូ នៅ​ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទ​ល្មើស​គ្រឿងញៀន​។…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កម្លាំង​រាជ​អាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​
ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​២១​ ធ្នូ នៅ​ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទ​ល្មើស​គ្រឿងញៀន​។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ ​ម្នាក់​ឈ្មោះ​ផុ​ន សុ​ទ្ធី​រុង ហៅ គិរី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្រុម​ទី​១៧ ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង និង​ម្នាក់​ទៀត​​ឈ្មោះ​ចិន ធា​រិ​ទ្ធិ ហៅ​ហ៊ា​ញ ភេទប្រុស ​អាយុ​៣៧​ឆ្នាំ ដែល​ជា​មេខ្លោង នៅ​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។ ជន​ទាំង​២​នាក់​នេះ ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង ស៊ើបអង្កេត​តាម​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ពេល​ដែល​ជនសង្ស័យ​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​។

បើ​តាម​របាយ​ការ​ណ៍​​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា វត្ថុ​តាង​ដកហូត​ពី​ជនសង្ស័យ​រួម​មាន ១-​សារធាតុ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​.សរឹង​ថ្លា (​ទឹកកក​)​ ចំនួន៥​កញ្ចប់ មាន​ទម្ងន់​២០,២៧​ក្រាម និង​ម៉ូតូ​ចំនួន​០២​គ្រឿង​ដែល​ជា​មធ្យោបាយ ​សម្រាប់​ជិះ​ប្រព្រឹត្ត​បទល្មើស​ ។ បច្ចុប្បន្ន​ មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ​ទាំង​២​នាក់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិ​វី​ធី​ច្បាប់​ហើយ​ ។

អត្ថបទសរសេរ ដោយ