ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ដុះ​ផ្សិត​ពេញ​សួត ដោយសារ​តែ​ទម្លាប់​ទាំងនេះ

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​ដេកពេទ្យ​ដោយសារ​មានការ​បង្ក​រោគ​ដោយ​ផ្សិត​នៅ​ក្នុង​សួត ក្រោយ​ពី​មាន​ទម្លាប់​ហិត​ស្រោមជើង​របស់​ខ្លួនឯង​ជា​ប្រចាំ​។ បុរស​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​នេះ តែងតែ​ដោះ​ស្រោមជើង​របស់​ខ្លួនឯង​មក​ហិត​រាល់ថ្ងៃ ក្រោយ​ពី​ត្រឡប់​មក​ពី​ធ្វើការ​។…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​ដេកពេទ្យ​ដោយសារ​មានការ​បង្ក​រោគ​ដោយ​ផ្សិត​នៅ​ក្នុង​សួត ក្រោយ​ពី​មាន​ទម្លាប់​ហិត​ស្រោមជើង​របស់​ខ្លួនឯង​ជា​ប្រចាំ​។

បុរស​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​នេះ តែងតែ​ដោះ​ស្រោមជើង​របស់​ខ្លួនឯង​មក​ហិត​រាល់ថ្ងៃ ក្រោយ​ពី​ត្រឡប់​មក​ពី​ធ្វើការ​។ លទ្ធផល​ចុង​ក្រោយ គឺ​លម្អង​ផ្សិត (​ស្ប៉​) ចេញពី​ស្រោមជើង​សើម​ញើស​ទាំងនោះ បាន​ចូល​ទៅ​ក្នុង​សួត​របស់​គាត់ ហើយ​ក៏​ដុះ​ចេញ​ទៅ​ជា​ផ្សិត​។

រូបគេ​ត្រូវ​បាន​បញ្ជូន​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ក្រុង Zhangzhou ដែល​គ្រូពេទ្យ​រក​ឃើញ​ថា មានការ​បង្ក​រោគ​លើ​សួត​កម្រិត​ធ្ងន់ធ្ងរ ដែល​ត្រូវ​សម្រាក​ពេទ្យ​ទទួល​ការ​ព្យាបាល​។ គ្រូពេទ្យ​ក៏​បាន​កំណត់​មូលហេតុ​ថា នេះ​មក​ពី​ការ​ហិត​ស្រោមជើង​ហើយ​គិត​ថា​ឈ្ងុយ​។

គេ​មិន​ទាន់​ដឹង​មនុស្ស​ញៀន​ហិត​ស្រោមជើង​មាន​ប៉ុន្មាន​នាក់​នោះ​ទេ​លើ​លោក​នេះ​។ គេ​គ្រាន់តែ​ដឹង​ថា ពិតជា​មាន​មនុស្ស​ប្រភេទ​នេះ​មិន​តិច​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ