ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេច​មួយ​គ្រឿង​ធ្លាក់​ចេញពី​ផ្លូវ​ទំនប់​កប់​ស្រូវ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​តឺ​ន័​រ​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​បាន​វាក់​នឹង​រថយន្ត​មួយ​គ្រឿង​នៅ​ពីមុខ ក៏​ទាញ​ចង្កូត​គេច ក៏​ជ្រុល​ធ្លាក់​ចេញពី​ផ្លូវ​ទំនប់​កប់​ស្រូវ នៅ​សល់​តែ​មួយ​កំណាត់​ក្រោយ​បះ​គូថ​ឡើង​លើ ។ ទោះបីជា​យ៉ាងណា មុន​ពេល​ធ្លាក់​ផ្លូវ រថយន្ត​កុងតឺន័រ​ក៏​បាន​បុក​បញ្ឆិត​ពីក្រោយ​រថយន្ត​មួយ​គ្រឿង​ទៀត…

រាជធានី​ភ្នំពេញ ៖ រថយន្ត​តឺ​ន័​រ​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​បាន​វាក់​នឹង​រថយន្ត​មួយ​គ្រឿង​នៅ​ពីមុខ ក៏​ទាញ​ចង្កូត​គេច ក៏​ជ្រុល​ធ្លាក់​ចេញពី​ផ្លូវ​ទំនប់​កប់​ស្រូវ នៅ​សល់​តែ​មួយ​កំណាត់​ក្រោយ​បះ​គូថ​ឡើង​លើ ។

ទោះបីជា​យ៉ាងណា មុន​ពេល​ធ្លាក់​ផ្លូវ រថយន្ត​កុងតឺន័រ​ក៏​បាន​បុក​បញ្ឆិត​ពីក្រោយ​រថយន្ត​មួយ​គ្រឿង​ទៀត បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ផង​ដែរ តែ​រថយន្ត​នោះ​បាន​បើក​ចេញ​ទៅ​បាត់​។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ប្រមាណ​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ ២០១៨ នៅ​ចំណុច​ផ្លូវ​ទំនប់​កប់​ស្រូវ ក្នុងភូមិ​ទួល​សំពៅ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។

រថយន្ត​ដែល​បើក​ធ្លាក់​ផ្លូវ​នេះ​ម៉ាក​ហ៊ី​ណូ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-១៦៩៨ និង​កន្ទុយ​សណ្តោង​កុងតឺន័រ ពាក់​ស្លាក​លេខ ភ្នំពេញ ៤A-០៨៥៦ បើកបរ​ដោយ​ឈ្មោះ សុខ សុធា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​លំនៅ​ភូមិ​ត្រពាំង​ចក ឃុំ​ព្រៃ​អំពក ស្រុក​ទ្រាំង ខេត្តតាកែវ ។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​កុងតឺន័រ​ខាងលើ បាន​បើកបរ​តាម​បណ្តា​យ​ផ្លូវ​ទំ​បន់​កប់​ស្រូវ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​ទិស​ខាងកើត​ទៅ​លិច លុះ​នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ក៍បាន​វាក់​នឹង​រថយន្ត​មួយ​គ្រឿង​កំពុង​តែ​បង្អង់​ល្បឿន​នៅ​ពី​មុន ហើយ​រថយន្ត​កុងតឺន័រ​ក៏​បាន​ទាញ​ចង្កូត​គេច​មក​ស្តាំ​ដៃ​ដែរ តែ​គេច​មិន​ផុត​ក៏​បុក​បញ្ឆិត​ពីក្រោយ និង​ទាញ​ចង្កូត​ធ្លាក់​ចេញ​ផ្លូវ​តែ​ម្តង ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា នៅ​ក្នុង​គ្រោះថ្នាក់​ខាងលើ រថយន្ត​កុងតឺន័រ​ក៏​បាន​បោក​ធ្លាក់​ផ្លូវ​ហើយ​ផ្នែក​ខាងក្រោយ​បះ​គូថ​ឡើង​លើ បណ្តាល​អោយ​ក្បាល​រថយន្ត​សណ្តោង​កុងតឺន័រ​បាន​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ តែ​ពុំ​បណ្តាល​អោយ​មនុស្ស​រង​របួស​ឡើយ ។ ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ក៏​បាន​លួ​ន​ចេញពី​ក្នុង​រថយន្ត​ពុំ​មាន​រង​របួស​ឡើយ ។ ចំណែក​រថយន្ត​​មួយ​គ្រឿង​ដែល​ត្រូវរថយន្ត​​កុងតឺន័រ​បុក​បញ្ឆិត​បាន​បើក​ចេញ​ទៅ​បាត់ ។

ក្រោយ​កើតហេតុ ម្ចាស់​ក៏​បាន​ហៅ​រថយន្ត​ស្ទូ​ចម​ក​ស្ទូ​ច​យក​រថយន្ត​កុងតឺន័រ​នោះ​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕     

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ