ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ភ័យ​ស្ទើរ​លស់​ព្រលឹង ​ពេល​ងើយ​លើ​រក​មើល​ផ្លែស្វាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពស់ថ្លាន់​ធំ​មួយ​ក្បាល ដែល​មាន​ទម្ងន់​ប្រមាណ​ជា​ជាង​១៥​គីឡូក្រាម និង មាន​ប្រវែង​រហូត​ទៅ​ដល់​ជាង​២​ម៉ែត្រ​នោះ ត្រូវ​គេ​ប្រទះ​ឃើញ​រុំ​ខ្លួន​នៅ​ជាប់​នឹង​មែក​ស្វាយ​មួយ​ដើម ខណៈ​ស្ត្រី​ជា​អ្នក​អនាម័យ​ម្នាក់​មក​ធ្វើការ ហើយ​ងើយ​រក​មើល​ផ្លែស្វាយ ស្រាប់តែ​ប្រទះ​ឃើញ​ធ្វើ​ឱ្យ​រូប​គាត់​ភិតភ័យ​យ៉ាង​ខ្លាំង​ស្ទើរ​លោះ​ព្រលឹង…

រាជធានី​ភ្នំពេញ ៖ ពស់ថ្លាន់​ធំ​មួយ​ក្បាល ដែល​មាន​ទម្ងន់​ប្រមាណ​ជា​ជាង​១៥​គីឡូក្រាម និង មាន​ប្រវែង​រហូត​ទៅ​ដល់​ជាង​២​ម៉ែត្រ​នោះ ត្រូវ​គេ​ប្រទះ​ឃើញ​រុំ​ខ្លួន​នៅ​ជាប់​នឹង​មែក​ស្វាយ​មួយ​ដើម ខណៈ​ស្ត្រី​ជា​អ្នក​អនាម័យ​ម្នាក់​មក​ធ្វើការ ហើយ​ងើយ​រក​មើល​ផ្លែស្វាយ ស្រាប់តែ​ប្រទះ​ឃើញ​ធ្វើ​ឱ្យ​រូប​គាត់​ភិតភ័យ​យ៉ាង​ខ្លាំង​ស្ទើរ​លោះ​ព្រលឹង កាលពី​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី ២១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ​ខាងលើ (PTT) ផ្លូវ​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

តាម​ប្រភព​ពី​ស្ត្រី​វ័យ​ជាង​៤០​ឆ្នាំ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ រូប​គាត់​ធ្វើការ​ដើរ​បោសសំអាត​នៅ​ជុំវិញ​បរិវេណ​ស្ថានីយប្រេងឥន្ធនៈ​ខាងលើ​ដូច​សព្វមួយដង លុះ​មក​ដល់​ចំណុច​ខាងក្រោម​ដើម​ស្វាយ​នៅ​ចំហៀង​របង​ស្ថានីយ៍​ប្រេង រូប​គាត់​ក៏​ឈប់ និង​ងើយ​រក​មើល​ផ្លែស្វាយ​នោះ ស្រាប់តែ​ប្រទះ​ឃើញ​សត្វ​ពស់​មួយ​ក្បាល​យ៉ាង​ធំ​នៅ​រុំ​ខ្លួន​ជាប់​នឹង​មែក​ស្វាយ​ខាងលើ ។

តាម​ប្រភព​ដដែល​ប្រាប់​បន្ត​ថា ពេល​ដែល​រូប​គាត់​ប្រទះ​ឃើញ​សត្វ​ពស់​មួយ​ក្បាល​នៅ​លើ​ដើម​ស្វាយ​ភ្លាម​នោះ ធ្វើ​ឱ្យ​រូប​គាត់​ភ្ញាក់ខ្លួន​ព្រឺ​ត និង​ភិតភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ស្ទើរ​លស់​ព្រលឹង​ទៅ​ហើយ និង​ស្រែក​ប្រាប់​គេឯង​ឱ្យមក​មើល ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​។ ក្រោយមក​ក៏ មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់ និង​រាយការណ៍​ទៅ​ប្រាប់​ខាង​មន្ត្រី​អភិរក្ស​សត្វ​ឱ្យ​ចុះ​មក​មើល​ទើប​ដឹង​ថា «​ពស់​នោះ​វា​ជា​ពស់ថ្លាន់​» និង​នាំ​គ្នា​ឡើង​ទៅ​ចាប់​យក​មក​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​ដែល​កម្លាំង​មន្ត្រី​អភិរក្ស​សត្វព្រៃ​បាន​នាំ​គ្នា​ឡើង​ទៅ​ចាប់​ពស់ថ្លាន់​មួយ​ក្បាល​ខាងលើ​យក​មក​ខាងក្រោម​រួច​ហើយ ក៏​បាន​យក​ទៅ​ដាក់​ថ្លឹង​មើលឃើញ​ថា វា​មាន​ទម្ងន់​ប្រមាណ​ជា​ជាង​១៥​គីឡូ និង​មាន​ប្រវែង​រហូត​ទៅ​ដល់​ជាង​២​ម៉ែត្រ​ឯណោះ ក្រោយមក​ក៏​ដឹក​យក​ទៅ​រក្សា​ទុក​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ