ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​សិប្បកម្ម​ល្មើសច្បាប់​មួយ​កន្លែង រសៀល​នេះ​…!

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យដឹង​ថា មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដែល​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញា​រង​មួយ​រូប​ បាន​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​ល្មើសច្បាប់​មួយ​កន្លែង នៅ​ចំណុច​ភូមិ​អង់ សង្កាត់​អូរ​ចា ក្រុង​បាត់​ដំបង កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២១​ ធ្នូ…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យដឹង​ថា មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដែល​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញា​រង​មួយ​រូប​ បាន​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​ល្មើសច្បាប់​មួយ​កន្លែង នៅ​ចំណុច​ភូមិ​អង់ សង្កាត់​អូរ​ចា ក្រុង​បាត់​ដំបង កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២១​ ធ្នូ នេះ ដោយ​មន្ត្រី​ជំនាញ​បាន​រឹបអូស​នូវ​វត្ថុ​តាង​មួយ​ចំនួន​ទៀត​​ផង​។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កម្លាំង​ដែល​ចុះ​ប្រតិបត្តិការ​នេះ មាន​កម្លាំង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាត់ដំបង សហកា​ពី​កម្លាំង​កង​រាជ​អាវុធ​ក្រុង ដែល​ដឹកនាំ​ដោយ​លោក​ហេង លុយ ព្រះរាជអាជ្ញារ​រង​អម​សាលា​ដំបង​ខេត្ត​ ។ កម្លាំង​នេះ​បាន​ចុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ដែល​គ្មាន​ច្បាប់​អនុញ្ញាតរបស់​ឈ្មោះ​ភី អូន ភេទ​ស្រី ​អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​-សង្កាត់​អូរ​ចា ខាងលើ​។

យោង​តាម​របាយ​ការ​ណ៍​​បឋម​របស់​សមត្ថកិច្ច​ដែល​បាន​ដកហូត​វត្ថុ​តាង​ ឬ​សម្ភារ​​រួម​មាន ១-​រណា​របញ្ឈរ​
(​ប្រើ​ម៉ូ​ទ័​រ​)​១​គ្រឿង​, ២-​រណា​រកាត់​ចំនួន​១​គ្រឿង និង​៣​-​ធុង​ខ្យល់​​១​ធុង​ ។ បើ​តាម​សមត្ថកិច្ច​ថា សិប្បកម្ម​កែ​ច្នៃ​​ឈើ​ ដែល​មាន​បំពាក់​ម៉ាស៊ីន​ពាក់កណ្ដាល​ស្វ័យប្រវត្ត​នេះ បាន​ដំណើរការ​ដោយ​គ្មាន​ច្បាប់​អនុញាត​ទេ​។

ក្រោយ​ពី​ធ្វើ​កំណត់ហេតុ​ ដកហូត​នូវ​សម្ភារ​​​មួយ​ចំនួន លោក​ព្រះរាជអាជ្ញារ​រង​ហេង លុយ បាន​បញ្ជា​ឱ្យ​បិទ​ទីតាំង​សិប្បកម្ម​នេះ​តែ​ម្ដង​ ។ ដោយឡែក​ វត្ថុ​តាង​និង​សម្ភារ​​​ដែល​ដកហូត ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បាត់ដំបង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ។

អត្ថបទសរសេរ ដោយ