ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ពិការ​ជើង​ទាំង​ពីរ​តស៊ូ​នឹង​ជីវិត​ដោយ​ភាព​ថ្លៃថ្នូរ

5 ឆ្នាំ មុន
  • ភ្នំពេញ

«​ខ្ញុំ​មិន​ដែល​មានចិត្ត​ចង់​ដើរ​សុំទាន​គេ​ម្តងណា​ឡើយ តាំង​តែ​ពី​រូប​ខ្ញុំ​នៅ​តូច​មក​ម្លេះ ដោយ​ប្រឹងរ​ស់ពឹង​តែ​លើ​កម្លាំង​ញើស​ឈាម​របស់​ខ្លួនឯង​នោះ​» ។ នេះ​ជាស​ម្តី​របស់​បុរស​រស​វ័យ​ជាង​៣០​ឆ្នាំ សម្បុរ​ខ្មៅ​ស្រអែម មាឌ​មាំ​ម្នាក់ ពឹង​លើ​ដៃ​ទាំង​ពីរ​ប្រើ​ជំនួស​ជើង ពេល​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ម្តង​ៗ និង​លោត​ចុះឡើង​ៗ​ទៅ​លើ​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​បំពង់ខ្យល់…

«​ខ្ញុំ​មិន​ដែល​មានចិត្ត​ចង់​ដើរ​សុំទាន​គេ​ម្តងណា​ឡើយ តាំង​តែ​ពី​រូប​ខ្ញុំ​នៅ​តូច​មក​ម្លេះ ដោយ​ប្រឹងរ​ស់ពឹង​តែ​លើ​កម្លាំង​ញើស​ឈាម​របស់​ខ្លួនឯង​នោះ​» ។

នេះ​ជាស​ម្តី​របស់​បុរស​រស​វ័យ​ជាង​៣០​ឆ្នាំ សម្បុរ​ខ្មៅ​ស្រអែម មាឌ​មាំ​ម្នាក់ ពឹង​លើ​ដៃ​ទាំង​ពីរ​ប្រើ​ជំនួស​ជើង ពេល​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ម្តង​ៗ និង​លោត​ចុះឡើង​ៗ​ទៅ​លើ​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​បំពង់ខ្យល់ និង​ឧបករណ៍​ប្រើប្រាស់​សម្រាប់​ប៉ះ​កង់​ម៉ូតូ​របស់​គាត់​នោះ ។

រៀងរាល់ថ្ងៃ ជា​ពិសេស​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​នៅ​ជាប់​នឹង​របង ព្រ​លាន​យន្តហោះ​ពោធិ​ចិន​តុង​ទល់មុខ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​នោះ​គេ​តែងតែ​បានឃើញ​បុរស ពិការ​ជើង​ពី​កំណើត​ម្នាក់​ប្រដាប់​ដោយ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង នៅ​បញ្ឈរ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ដោយ​មាន​បំពង់ខ្យល់​មួយ និង​ឧបករណ៍​ប្រើប្រាស់​សម្រាប់​ប៉ះ​កង់​ម៉ូតូ​របស់​គាត់​យក​មក ដាក់​បញ្ឈរ​ជា​ប្រចាំ ដើម្បី​រកស៊ី​ចិញ្ចឹម​គ្រួសារ​របស់​គាត់​ផង​ដែរ ។

អ៊ូ សុខ​ធី អាយុ​៣៣​ឆ្នាំ បាន​និយាយ​ថា គាត់​បាន​ចាប់​យកមុខ​របរ​បះ​កង់​ម៉ូតូ​នេះ អស់​រយៈពេល​៦​ឆ្នាំ​មក​ហើយ ដើម្បី​ជួយ​ចិញ្ចឹម​គ្រួសារ​បន្ថែម​លើ​ប្រាក់ខែ​របស់​ប្រពន្ធ​ដែល​ធ្វើការ​ជាក​ម្មការ​រោងចក្រ ។ គាត់​អាច​រក​លុយ​បាន​តែ​ពី​២​ម៉ឺន​ទៅ​៣​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ដោយ​មាន​ថ្ងៃ​ខ្លះ​រកបាន​ត្រឹមតែ​ចំនួន​១​ម៉ឺន​រៀល​ក៏​មាន​ដែរ ។

សុខ ធី ដែល​ជា​បុរស​ពិការ​ជើង​ទាំង​ពីរ និង​មានកូន​ប្រុស​ម្នាក់​បាន​និយាយ​ថា​«​ក្នុង​មួយ​ឆាក ជីវិត​របស់ខ្ញុំ​នេះ​ពិតជា​មានការ​លំបាក​យ៉ាង​ខ្លាំង ដោយសារ​តែ​កើតមក​ជើង​ពិការ​ទាំង​២​តាំងពី​កំណើត​កើតមក​ក្នុង​វង្ស​ត្រកូល​ជា​អ្នកក្រ​ខ្សត់​ជីវភាព​លំបាក​រៀនសូត្រ​ក៏​បាន​តិច​ត្រឹម​ថ្នាក់​ទី​៤ ប៉ុណ្ណោះ »​។ មិនតែប៉ុណ្ណោះ​ការ​ប្រកប​មុខរប​រកស៊ីរ​ប៉ះ​កង់​ម៉ូតូ​នៅ​ជាប់​របង​ព្រ​លាន​យន្តហោះ រាល់​ថ្ងៃនេះ គឺ​មិន​មាន​ភាព​ទៀងទាត់​ឡើយ ដោយ​ថ្ងៃ​ខ្លះ​បាន​រក និង​ថ្ងៃ​ខ្លះ​មិន​បាន​រក​ក៏​មាន ព្រោះ​ជា​ផ្លូវ​ដែល​តែងតែមាន​ក្បួន​អ្នកធំ និង​ថ្នាក់ដឹកនាំ​ឆ្លងកាត់ ឬ​ក៏​ចូល​ព្រ​លាន​យន្តហោះ ហើយ​ត្រូវ​បាន​កម្លាំង​មាន​សម្ថ​កិច្ច​ហាម​នោះ ។ ប៉ុន្តែ​គាត់​និយាយ​បន្ថែម​ទៀ​ថា​«​ខ្ញុំ​មិន​ដែល មានចិត្ត​ចង់​ដើរ​សុំទាន​ទេ ។ ខ្ញុំរ​ស់ពឹង​តែ​លើ​កម្លាំង​ញើស​ឈាម​របស់​របស់ខ្ញុំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ