ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពាវនាវ​ពលរដ្ឋ​ផ្តល់​ព័ត៌មាន​អំពី​ផ្លូវ​​ជង្ហុក ដើម្បី​ក្រុមការងារ​ចុះ​ទៅ​ជួសជុល​បន្ទាន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចាប់ផ្តើម​បើក​យុទ្ធនាការ​ជួសជុល​ជង្ហុក…

រាជធានី​ភ្នំពេញ​ ៖ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចាប់ផ្តើម​បើក​យុទ្ធនាការ​ជួសជុល​ជង្ហុក (​គ្រលុក​សម្បុកមាន់​)​ តាម​ដងផ្លូវ​សាធារណៈ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ។

លោក​បន្ត​ថា យោង​តាម​ការ​ណែនាំ​របស់ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​ពេល​កន្លង​មកនេះ ការ​ជួសជុល​ផ្លូវ​មាន​ជង្ហុក​សម្បុកមាន់​ក្នុង​ខណ្ឌ​ចំនួន​៤ ក្នុង​ក្រុង (​ខណ្ឌចំការមន ៧​មក​រា ទួល​គោក ដូនពេញ​) គិត​ត្រឹម​ពេល​នេះ សម្រេច​បាន​៩០%​រួច​ហើយ នៅ​សល់​គ្រលុក​តិចតួច​ប៉ុណ្ណោះ ដែល​យើង​កំពុង​ជួសជុល​ចំនួន​៦​ក្រុម និង​ក៏​មាន​ក្រុម​អ៊ុត​កៅស៊ូ​ថ្នល់​ចំនួន ២៣​ខ្សែ​ក៏​កំពុង​ចាប់ផ្តើម ។

លោក សាំ ពិសិដ្ឋ បាន​ឲ្យ​ដឹង​ទៀត​ថា ចំណែក​ខណ្ឌ​ជាយក្រុង មាន​ក្រុមការងារ​ជួសជុល​ផ្លូវ​បេតុង ១​ក្រុម ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បង្កើន​អោយ​ដល់​៤​ក្រុម​នា​ពេល​ឆាប់​ៗ​នេះ ។

ជាក់ស្តែង នៅ​ពេល​នេះ ក្រុមការងារ​បាន​និង​កំពុង​ជួសជុល​លុប​ជង្ហុក​សំបុក​មាន់នៅ​ផ្លូវ​លេខ​៥៥២ ផ្លូវ​លេខ​២៧១ និង​ផ្លូវ​លេខ​២៧៣ ចុះ​ទៅ​ម្តុំ​ទួល​សង្កែ និង​បន្ត​ចុះ​ជួសជុល និង​អ៊ុត​កៅស៊ូ​ផ្លូវ​លេខ ១៣៨ ២០៤ ៣០៦ ៤០០ ១៨០០ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៦ ផ្លូវ​បេតុង​អង្គ​តា​មិ​ញ ផ្លូវ​តំបន់​វត្ត​ភ្នំ និង​ជួសជុល​លុប​សំបុកមាន់​តាម​ផ្លូវ​ជា​បន្តបន្ទាប់​ទៀត ។

លោក សាំ ពិសិដ្ឋ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ផ្តល់​ព័ត៌មាន​អំពី​ផ្លូវ​មាន​ជង្ហុក ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​រូបភាព​បញ្ជាក់​ទីតាំង​ភូមិសាស្ត្រ ផ្លូវ សង្កាត់ និង​ខណ្ឌ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ក្រុមការងារ​ងាយស្រួល​ចុះ​ទៅ​ជួសជុល​ជា​បន្ទាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ