ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ទទូច​គ្រប់​គ្នា​ឥត​ល្ហែ ខណៈ​ខាង​វៀតណាម​គេ​កំពុង​ធ្វើ​យ៉ាង​គ្មានឈប់ដៃ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​ប្រទេស​វៀតណាម​ស្ថិត​នៅ​ក្នុងភូមិ​ថ្កូវ ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច បាន​ទទូច​ម្ដង​ហើយ​ម្ដងទៀត​អោយ​អាជ្ញាធរ​ស្រុក និង​ខេត្ត​ជួយ​ធ្វើ​ផ្លូវ​មួយ​ខ្សែ​នៅ​ជាប់​នឹង​ព្រំដែន​នេះ​ឡើង​វិញ បន្ទាប់​ពី​មានការ​ខូចខាត​ដោយសា​តែ​ពូក​អ្នក​រកស៊ី​ដឹក​ស្ករ​.​ស​ចេញ​តាម​របៀង​មួយ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ។ បងស្រី…

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​ប្រទេស​វៀតណាម​ស្ថិត​នៅ​ក្នុងភូមិ​ថ្កូវ ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច បាន​ទទូច​ម្ដង​ហើយ​ម្ដងទៀត​អោយ​អាជ្ញាធរ​ស្រុក និង​ខេត្ត​ជួយ​ធ្វើ​ផ្លូវ​មួយ​ខ្សែ​នៅ​ជាប់​នឹង​ព្រំដែន​នេះ​ឡើង​វិញ បន្ទាប់​ពី​មានការ​ខូចខាត​ដោយសា​តែ​ពូក​អ្នក​រកស៊ី​ដឹក​ស្ករ​.​ស​ចេញ​តាម​របៀង​មួយ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ។

បងស្រី ហ៊ី​វ លី​ណា អាយុ​36​ឆ្នាំ នៅ​ភូមិ​ថ្កូវ បាន​និយាយ​កាលពី​ម្សិលមិញ​ថា គាត់​ជា​តំណាង​អោយ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្កូវ​សុំ​អោយ​អាជ្ញាធរ​ស្រុក និង​ខេត្ត​ជួយ​ធ្វើ​ផ្លូវ​នេះ​អោយ​បាន​ល្អ​ស្អាត​ឡើង​វិញ​ផង ព្រោះ​ផ្លូវ​ដែល​មានការ​ពិបាកធ្វើ​ដំណើរ​មាន​ចម្ងាយ​តែ​ជាង​មួយ​គីឡូ​ដី​ទេ ហើយ​ការ​ខូចខាត​ផ្លូវ​នេះ​ក៏​បណ្ដាល​មក​ពី​អ្នក​ដឹក​ជញ្ជូន​ស្ករ​.​ស​ចេញ​ទៅ​ប្រទេស​វៀតណាម​ផង​ដែ ។

លោក ជូន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច​មាន​ប្រសាសន៍​កាលពី​រសៀល​ថ្ងៃ​ទី​20 ធ្នូ ថា​ការ​ជួសជុល​នៅ​ភូមិ​ថ្កូវ​ដែល​មានការ​ខូចខាត​នោះ​គឺ​មានការ​ចំណាយ​ថវិការ​អស់​ច្រើន ហើយ​លោក​កំពុង​ទាក់​ទង់​ទៅ​ក្រុមហ៊ុន​អោយ​ជួយ​ធ្វើ​ផ្លូវ​នេះ​ឡើង​វិញ ។

ទោះជា​បែប​ណា​ពលរដ្ឋ​បាន​មើលឃើញ​ខាង​អាជ្ញាធរ​វៀតណាម​កំពុង​យក​គ្រឿងចក្រ​កាយ​ផ្លូវ​ធ្វើ​ក្រ​វ៉ា​ត់​ព្រំដែន​នៅ​កៀក​កិត​គ្នា​យ៉ាង​សស្រាក់សស្រាំ​បំផុត ហើយ​ស្ករ​.​ស​ដែល​ដឹក​ជញ្ជូន​ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​របៀង​នោះ​ក៏​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​បិត​មិន​អោយ​ឆ្លងកាត់​ផង​ដែរ ខណៈ​អាជ្ញាធរ​វៀតណាម​កំពុង​ធ្វើ​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ