ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​រថយន្ត​ចង្កូត​ស្តាំ​ស៊េរី​ទំនើប​ពាក់​ស្លាក​លេខ​ក្លែងបន្លំ (មានវីដេអូ)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត មន្ត្រី​គយ​និង​រដ្ឋាករ​បាន​ចាប់​ឃាត់​រថយន្ត​ចង្កូត​ស្តាំ ស៊េរី​ទំនើប​មួយ​គ្រឿង ម៉ាក​នី​ស្សាន់ ស៊េរី​ឆ្នាំ​២០១៦…

ខេត្តបន្ទាយមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត មន្ត្រី​គយ​និង​រដ្ឋាករ​បាន​ចាប់​ឃាត់​រថយន្ត​ចង្កូត​ស្តាំ ស៊េរី​ទំនើប​មួយ​គ្រឿង ម៉ាក​នី​ស្សាន់ ស៊េរី​ឆ្នាំ​២០១៦ គ្មាន​ពន្ធ ពាក់​ស្លាក​លេខ​ក្លែងបន្លំ ។

លោក សាំង ណ​ន អនុប្រធាន​ស្នាក់​ការ​គយ​និង​រដ្ឋាករ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ថា ដោយ​មានការ​ណែនាំ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ក៏​ដូច​ជា​ដាក់​វិធានការ​ពី​លោក ឆែរ សុធា ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ ដើម្បី​ទប់ស្កាត់​ស្កាត់​រថយន្ត​ចង្កូត​ស្តាំ​ដែល​ឈ្មួញ​លួច​នាំ​ចូល​គេចពន្ធ​ពី​ប្រទេស​ជិតខាង​ដោយ​ល្មើសច្បាប់​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ដាក់​វិធាន លោក​បាន​ដឹកនាំ​មន្ត្រី​គយ​និង​រដ្ឋាករ​បាន​ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​ឃាត់​រថយន្ត​ម៉ាក​នី​ស្សាន់​ប្រភេទ​១​បាំង​កន្លះ ពណ៌​ស ស៊េរី​ឆ្នាំ​២០១៦ ដែល​ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ KPC-2431 គឺជា​ស្លាក​លេខ​ក្លែងបន្លំ ដែល​ជា​ស្លាក​លេខ​របស់​រថយន្ត​ម៉ាក​នី​ស្សាន់​ពណ៌​ប្រផេះ ស៊េរី​ឆ្នាំ​២០០៥ ដែល​ជា​ប្រភេទ​រថយន្ត​ដឹក​ទំនិញ​ធុន​តូច ដែល​មាន​លេខ​ម៉ាស៊ីន YDD25DDT លេខ​សាក់​ស៊ី MNTNCGD40Z0600077 កំលាំង 21HP​។

លោក សាំង ណ​ន បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់​រថយន្ត​១​គ្រឿង ម៉ាក​នី​ស្សាន់ ស៊េរី​ឆ្នាំ​២០១៦ គឺ​ពាក់​ស្លាក់​លេខ​ក្លែងបន្លំ​ខុសច្បាប់​ដែល​ជា​រថយន្ត​ចង្កូត​ស្តាំ​គេចពន្ធ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាខា​គយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​។

ម្ចាស់​រថយន្ត​បាន​បញ្ជាក់​នៅ​មុខ​សមត្ថកិច្ច​ថា រថយន្ត​នេះ​គឺ​គាត់​ទិញ​ពី​គេ​ដែល​មាន​ស្លាក់​លេខ​រថយន្ត​ចង្កូត​ស្តាំ និង​កាត​គ្រី​រថយន្ត ដើម្បី​ទុក​ប្រើប្រាស់ តែ​មិន​បានដឹង​ថា​រថយន្ត​នេះ​ខុសច្បាប់​នោះ​ទេ បើ​មន្ត្រី​ជំនាញ​ឃាត់​ហើយ​ពិនិត្យ​ឃើញ​ថា រថយន្ត​ខុសច្បាប់ ក៏លោក​មិន​ប្រកែក​ដែរ ព្រោះ​រថយន្ត​នេះ​លោក​បាន​ទិញ​ក្នុងស្រុក​ពី​ឈ្មួញ មិន​បាន​ទិញ​តាម​ព្រំដែន​នោះ​ទេ​។

គួរ​រំលឹក​ថា រយៈពេល​១​ស​ប្តា​ហ៍​នេះ លោក សាំង ណ​ន អនុប្រធាន​ស្នាក់​ការ​គយ​និង​រដ្ឋាករ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ដឹកនាំ​មន្ត្រី​ជំនាញ​បង្ក្រាប​រថយន្ត​ចង្កូត​ស្តាំ​បាន​ចំនួន​២​គ្រឿង ក្នុង​នោះ​កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៨​កន្លង​ទៅ ឃាត់​រថយន្ត​ចង្កូត​ស្តាំ​មួយ​គ្រឿង ស៊េរី​ទំនើប ដែល​ពាក់​ស្លាក​លេខ (​ន​.​ប 2.6088) នៅ​ក្រុង​ប៉ោយ​ប៉ែ​ត និង​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៨​នេះ បាន​ឃាត់​រថយន្ត​ម៉ាក​នី​ស្សាន់​ប្រភេទ​១​បាំង​កន្លះ ពណ៌​ស ស៊េរី​ឆ្នាំ​២០១៦ ដែល​ពាក់​ស្លាក់ ចង្កូត​ស្តាំ KPC-2431 ដែល​ជា​ស្លាក​លេខ​ក្លែងបន្លំ ត្រូវ​បាន​អនុវត្ត​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ