ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងអត់ថា ខេត្ត​ណា​បាន​លេខ​១​ក្នុង​ម​ហោ​ស្រប​ខ្លែងឯក​ខ្មែរ​លើក​ទី​២២ នៅ​ទឹកដី​ខេត្តស្វាយរៀង

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៨​នេះ ដោយ​មានការ​សហការ​រវាង​រដ្ឋបាល​ខេត្តស្វាយរៀង និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​រៀបចំ​កម្មវិធី​មហោស្រព​ខ្លែងឯក​ខ្មែរ​លើក​ទី​២២ នៅ​បរិវេណ​តារាង​បាល់ទាត់​វិទ្យាល័យ​ស្វាយ​រៀង ។…

ខេត្តស្វាយរៀង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៨​នេះ ដោយ​មានការ​សហការ​រវាង​រដ្ឋបាល​ខេត្តស្វាយរៀង និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​រៀបចំ​កម្មវិធី​មហោស្រព​ខ្លែងឯក​ខ្មែរ​លើក​ទី​២២ នៅ​បរិវេណ​តារាង​បាល់ទាត់​វិទ្យាល័យ​ស្វាយ​រៀង ។

ក្រោម​អធិបតីភាព​លោក អ៊ុ​ក​សុ​ជាតិ រដ្ឋលេខាធិការ​តំណាង​លោកស្រី​ភៀ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​លោកស្រី ឯក​សុវណ្ណ​ភារៈ អភិបាលរង​ខេត្ត​តំណាង​លោក​ម៉ែ​ន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោកស្រី​កង​ម្លាំ​ង​ទាំង​៣ លោក​អភិបាលក្រុង​-​ស្រុក អស់លោក លោកស្រី ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត​សិស្សានុសិស្ស គរុ​សិស្ស ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​ប្រមាណ​៦០០​នាក់ និង​មាន​ខ្លែងឯក​ខ្មែរ​ទូ​ទាំង​២៤​ខេត្ត​រាជធានី​ចូលរួម​បង្ហោះ​ផង​ដែរ ។

បើ​យោង​តាម​កម្រង​ឯកសារ​ស្តី​ពី​ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ​រៀបរៀង​ដោយ​ព្រឹទ្ធាចារ្យ មៀ ច ប៉ុណ្ណ បាន​លើក​ឡើង​ថា «​ប្រពៃណី​នៃ​ការ​បង្ហើរខ្លែង​បាន​ឆ្លុះ​បញ្ចាំង​នូវ​ចរិត​របស់​សង្គម​ខ្មែរ​ដែល​រស់នៅ​ផ្សា​ភ្ជាប់​នឹង​ធម្មជាតិ​ទទួល​ឥទ្ធិពល​ពី​ធម្មជាតិ និង​ប្រើប្រាស់​ថាមពល​ធម្មជាតិ​សម្រាប់​បម្រើ​ការ​រស់នៅ និង​ការ​កម្សាន្ត ។ ម្យ៉ាងទៀត​ប្រពៃណី​នៃ​ការ​បង្ហើរខ្លែង​មិន​គ្រាន់តែ​ជា​ពិធី​មួយ​ធ្វើ​ឡើង​សម្រាប់​ជា​ការ​កម្សាន្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ពិធី​មួយ​សម្រាប់​គោរព​បូជា​ដល់​សាសនា​សំខាន់​ទាំង​ពីរ​ផង​ដែរ ដែល​ប្រជាជន​ខ្មែរ​ធ្លាប់​ជឿ និង​គោរព​តាំងពី​ដើម​រៀង​មក គឺ​ព្រហ្មញ្ញសាសនា​នឹង​ព្រះពុទ្ធ​សាសនា ។

ពិធី​ម​ហោ​ស្រប​ខ្លែងឯក​ខ្មែរ​នេះ គឺជា​មោទនៈភាព​សម្រាប់​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង​ផង​ដែរ​ញំ​ង​ឲ្យ​ប្រជាពលរដ្ឋ​បាន​ចូលរួម​បង្ហោះ​ខ្លែង​សប្បាយ​រីករាយ និង​ឲ្យ​សិស្សានុសិស្ស​បាន​ស្គាល់​ខ្លែងឯក​ខ្មែរ​ដែល​ជា​កេ​រ្ត៍​ដំណែល​ពី​ដូនតា​យើង​តាំងពី​បុរាណកាល​តរៀង​មក ។ លទ្ធផល​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​ខេត្ត​រតនគីរី ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​ខេត្តតាកែវ លេខ​៣​បាន​ទៅ​ខេត្តកំពង់ឆ្នាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ