ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ធម្មតា​ទេ​…​ទំ​រាំ​ប្រមាញ់​ស្ត្រី​មហា​កំពូល​បោក​រូប​នេះ​បាន

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ស្ត្រី​ម្នាក់​ឈ្មោះ ប៉ោ សម្បត្តិ អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​ស្វាយ​ក្រោម ឃុំ​ស្វាយ​សាច់​ភ្នំ ស្រុក​ស្រី​សន្ធរ ដែល​ជាប់ចោទ​ឆបោក​លុយ​តាម​ទូរស័ព្ទ​…

ខេត្តកំពង់ចាម ៖ ស្ត្រី​ម្នាក់​ឈ្មោះ ប៉ោ សម្បត្តិ អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​ស្វាយ​ក្រោម ឃុំ​ស្វាយ​សាច់​ភ្នំ ស្រុក​ស្រី​សន្ធរ ដែល​ជាប់ចោទ​ឆបោក​លុយ​តាម​ទូរស័ព្ទ​ បាន​រហូត​ដល់​ទៅ​៦៥.០០០​ដុល្លារ​​ ពី​អាជីវករ​លក់​គ្រឿង​ទេស​ម្នាក់​ នៅ​ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ​ជាមួយ​គ្នាបាន​អស់លក្ខណ៍​ ដោយ​ត្រូវ​សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់ខ្លួន​បានរួម​ជាមួយ​ប្តី ក្នុង​ពេល​ចេញ​ទៅ​ដក​លុយ​នៅផ្ទះ​វេរ​លុយវី​ង​មួយ​កន្លែង ។

លោក​វរសេនីយ៍ឯក សុខ យ៉េន អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ ថ្លែង​ថា បុរស​ឈ្មោះ ជី ហ៊ា​ង អាយុ​៥២​ឆ្នាំ រស់នៅ​ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​តាម​ចាប់​ស្ត្រី​ឆបោក​ខាងលើ ។ ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្តឹង​នេះ រូប​លោក​ក៏​បាន​សុំ​គោលការណ៍​ពី​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត ។

លោក​អធិការ​បន្ត​ថា ក្នុង​ការ​តាម​ប្រមាញ់​ជនឆបោក​នេះ លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរ​បាល​ខេត្ត​បាន​ដឹកនាំ​សហការី ន​សហការ​ជាមួយនឹង​នគរបាល​ស្រុក​ស្រី​សន្ធរ ។នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ បុរស​ឈ្មោះ ជី ហ៊ា​ង បានដាក់​លុយ​ចំនួន​៣.៣០០​ដុល្លារ​ដើម្បី​វេរ​ទៅ​ឱ្យស្ត្រី​ខាងលើ ។ លុះ​ពេល​ស្ត្រី​រូប​នេះ​ជិះ​ម៉ូតូ​ជាមួយនឹង​ប្តី​ឈ្មោះ សឿ សុធី អាយុ​៤១​ឆ្នាំ មក​ដក​លុយ​នៅ​កន្លែង​វី​ង​វេរ​លុយ​មួយ​នៅ​ឃុំ​ស្វាយ​សាច់​ភ្នំក៏​ត្រូវ​ចាប់ខ្លួន​តែ​ម្តង និង​បាន​ដកហូត​ម៉ូតូ​១​គ្រឿង​ជា​មធ្យោបាយ ។

សូម​រំឭក​ថា កាលពី​ឆ្នាំ​២០១៦ ស្ត្រី​ឈ្មោះ ប៉ោ សម្បត្តិ នេះ​បាន​ប្រើប្រាស់​លេខ​ទូរស័ព្ទ​០៨៩ ២៣៩ ៥៥៧ ចុច​មក​ចូល​ទូរស័ព្ទ​បុរស​ឈ្មោះ ជី ហ៊ា​ង ដោយ​ចៃដន្យ ។ ដោយសារ​មាន​ជំនឿ​ថា​ដូច​ជា​មាន​និស្ស័យ​នឹង​គ្នា ក៏​បាន​រាប់អាន​គ្នា​ទៅ​វិញ​ទៅ​មក ។ ក្រោយមក ស្ត្រី​រូប​នេះ​បាន​ទូរស័ព្ទ​មក​និងអួត​ថា ខ្លួន​មាន​ដី​មួយ​កន្លែង​ទំហំ​៥០​ម៉ែត្រ​គុណ​៣០០​ម៉ែត្រ​នៅ​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់បើ​លក់​បាន​២​លាន​ដុល្លារ ។

ក្នុង​ពេល​ជួបតាម​ទូរស័ព្ទ ស្រី្ត​រូប​នេះ​បាន​ត្អូញត្អែរ​ពី​នេះ​ពី​នោះ ហើយបុរស​ឈ្មោះ ជី ហ៊ា​ង បាន​វេរ​លុយ​ឲ្យ​ជា​បន្តបន្ទាប់​ព្រោះ​សង្ឃឹមថា​បាន​ដី ប៉ុន្តែ​មិន​ដែល​បានជួប​មុខ​គ្នា​ទេ ។ លុះ​មក​ដល់​ថ្ងៃ​ចុង​ក្រោយ​គឺ​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ ស្ត្រី​រូប​នេះ​បាន​ឲ្យ​វេរលុយ​ចំនួន​៣.៣០០​ដុល្លារ​ថា​យក​ទៅ​សម្រាប់​ឲ្យ​កំណល់គ្រូ​ដែល​បាន​ជួយ​ខ្លួន​ឱ្យ​រួច​ពី​អំពើ​គេ គឺ​ពេល​នោះ​ដែល​បុរស​ឈ្មោះ ជី ហ៊ា​ង មានការ​សង្ស័យ​ក៏​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ។

លោក​អធិការ សុខ យ៉េន បញ្ជាក់​ថា ពេល​ជន​រង​គ្រោះ​សួរ​រក​ប្លង់​ដី​ទើប​អ្វី​ៗ​ត្រូវ​បែកធ្លាយ ខណៈ​ស្រី្ត​ជើង​បោក​បាន​ឆ្លើយ​ពង្វាង​ដូច​មិន​ចង់​ឲ្យ​ដឹង​ថា​នៅ​ខេត្តកំពង់ធំ ។ តាម​ជន​រង​គ្រោះ​ថា គ្រាន់តែ​លុយ​ដែល​បាន​ផ្ញើ​តាម​វី​ង​ឱ្យ​ស្ត្រី​រួប​នេះ​សរុប​ចំនួន​៦៥.០០០​ដុល្លារ ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ សមត្ថកិច្ច​បានសហការជាមួយ​នឹង​អ្នក​រង​គ្រោះ​វេរ​លុយ​ឲ្យ​ទៅ​ស្ត្រី​ឆបោក​នោះ​ដោយ​ប្រាប់​ទីតាំង​ឱ្យទៅ​បើក​លុយ​ផងទើប​ពេល​ពួក​​គេ​​២​នាក់​ប្តី​ប្រពន្ធ​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​ដក​លុយ​នៅផ្ទះ​វេរ​លុយ​វី​ង នៅ​ឃុំ​ស្វាយ​សាច់​ភ្នំ ស្រុក​ស្រី​សន្ធរ ក៏​ត្រូវ​បាន​ចាប់ខ្លួន​តែ​ម្តង ។

ក្រោយ​ពី​ចាប់ខ្លួន​ជន​ឆបោក​នេះ ជន​រង​គ្រោះក៏​បាន​រក​មេធាវី​ម្នាក់​ឲ្យ​ជួយ​តាម​ផ្លូវច្បាប់​ដើម្បី​ទារ​លុយ​ដែល​បាត់បង់​មក​វិញ ខណៈ​ស្ត្រី​ឆបោក​ក៏​មិន​បាន​ចាំ​ថា លុយ​ទាំងអស់​មាន​ចំនួន​ប៉ុន្មាន​ដែរ ដែល​ទទួល​ជា​បន្ត​បន្ទាប់​​ក្នុង​ឆ្នាំ​២០១៦​និង​ឆ្នាំ​២០១៧ ៕ ​

អត្ថបទសរសេរ ដោយ