ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ័ព្វព្រេងវាសនា ស្ត្រី​កសិករ​ម្នាក់ឈ្នះ​រង្វាន់​70​លាន​រៀល​ពី​ខា​រ៉ា​បាវ

5 ឆ្នាំ មុន
  • ភ្នំពេញ

ចំពោះ​ទឹកប្រាក់​70​លាន​រៀល ដែល​ជា​រង្វាន់​ធំ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ត​ផ្តល់​សំណាង​ដល់​ស្ត្រី​ម្នាក់​ទៀត​ហើយ ដែល​បច្ចុប្បន្ន​ជា​ប្រជា​កសិករ​ធ្វើស្រែ មានឈ្មោះ ទេព នី​ម អាយុ​47​ឆ្នាំ រស់នៅ​ភូមិ​សំរោង​ខាងត្បូង…

ចំពោះ​ទឹកប្រាក់​70​លាន​រៀល ដែល​ជា​រង្វាន់​ធំ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ត​ផ្តល់​សំណាង​ដល់​ស្ត្រី​ម្នាក់​ទៀត​ហើយ ដែល​បច្ចុប្បន្ន​ជា​ប្រជា​កសិករ​ធ្វើស្រែ មានឈ្មោះ ទេព នី​ម អាយុ​47​ឆ្នាំ រស់នៅ​ភូមិ​សំរោង​ខាងត្បូង ឃុំ​សំរោង ស្រុក​ទឹកឈូ ខេត្តកំពត​។

ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​ប្រាក់​រង្វាន់​ដល់​លំនៅ​ដ្ឋា​ន ស្ត្រី​រូប​នេះ​បានឱ្យ​ដឹង​ថា កាលពី​ស​ប្ដា​ហ៍​កន្លង​​ទៅ នៅ​ពេល​ពី​សម្រាក​ពី​ការងារ​ផ្ទះ និង​មើល​គោ អ្នកស្រី​បាន​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ មួយ​កំប៉ុង​​ពី​អ្នកលក់​ដែល​នៅផ្ទះ​ក្បែរ​គ្នា​មក​ទទួលទាន លុះ​ពេល​គាស់​ក្រវិល​កំប៉ុង​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​70​លាន​រៀល​នៅ​នឹង​ក្រវិល​កំប៉ុង​តែ​ម្ដង​។

ភ្លាម​នោះ អ្នកស្រី​មិន​ទាន់​ទុកចិត្ត​ទេ ហើយ​ទូរស័ព្ទ​សាកសួរ​ព័ត៌មាន​បញ្ជាក់​ពី​ក្រុមហ៊ុន ដែល​មាន​ដាក់​លេខ​​ទូរស័ព្ទ​នៅ​លើ​ក្រវិល​កំប៉ុង​ស្រាប់​។ បន្ទាប់​ពី​ដឹង​ថា ​ត្រូវ​រង្វាន់​ធំ ទាំង​រូប​អ្នកស្រី​ផ្ទាល់ ក៏​ដូច​ជា​ក្រុម​គ្រួសារ​ពិតជា​មាន​ក្ដី​រំភើប​រីករាយ​ជា​ខ្លាំង ព្រោះ​មិន​នឹក​ស្មានថា អាច​មាន​វាសនា​មាន​លុយ​យ៉ាង​សន្ធឹក​សន្ធាប់​ដូច្នេះ​នោះ​ទេ ។

ក្រោយ​ពេល​ទទួល​បាន​លុយ​រង្វាន់​ទាំងនេះ អ្នកស្រី​នឹង​យក​មួយ​ចំណែក​ទៅ​សង់បំណុល​ធនាគារឯកជន ហើយ​យក​មួយ​ចំណែក​ទៀត​ទៅ​សង់ផ្ទះ និង​ទិញ​ដីស្រែ​បន្ថែម​ទៀត សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត ។ ជា​ចុង​ក្រោយ​អ្នកស្រី​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​ដែល​បាន​ជួយ​កែប្រែ​ជោគវាសនា​ក្រុម​គ្រួសារ​របស់​អ្នកស្រី​ឱ្យ​មាន​ភាពល្អ​ប្រសើរ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ជា​ការ​ថ្លែងអំណរគុណ​ដល់​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ថែម​​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​រហូត​ដល់ 70​លាន​រៀល ចំនួន​50​រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន​50 រង្វាន់ , ទូរស័ព្ទ​ដៃ iPhone ចំនួន​50​រង្វាន់ រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់​1​ក​ប៉ុង រាប់​លាន​កំប៉ុង និង​គ្មាន​ការ​កំណត់​កាលបរិច្ឆេទ​នោះ​ទេ ។

អ្នក​ទទួលទាន​អាច​មានសំណាង​បាន​ឈ្នះ​រង្វាន់​ធំ , អ្នកលក់​ឱ្យ​គេ​ត្រូវ​រង្វាន់​ធំ​នឹង​មានសំណាង​បាន​ទទួល​រង្វាន់​7​លាន​រៀល ដោយឡែក​សម្រាប់​អ្នក​តាំង​លក់​ស្អាត​ជាងគេ​នៅ​ពេល​ក្រុមការងារ​ចុះ​ទៅ​ឃើញ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​70​ម៉ឺន​រៀល ។ សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺ​មាន​តែ​នៅ​សម្បក​កំប៉ុង ដែល​មាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែ​ប៉ុណ្ណោះ ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ