ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​២​ករណី​ផ្សេង​គ្នា​នៅ​ស្វាយប៉ាក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ស្វាយប៉ាក បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ជា​បន្តបន្ទាប់​ចំនួន​២​ករណី​ផ្សេង​គ្នា និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៨​នេះ​។ នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​គ្រឿងញៀន​ទាំង​២​ករណី​ខាងលើ​នេះ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ស្វាយប៉ាក បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ជា​បន្តបន្ទាប់​ចំនួន​២​ករណី​ផ្សេង​គ្នា និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៨​នេះ​។

នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​គ្រឿងញៀន​ទាំង​២​ករណី​ខាងលើ​នេះ សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​សរុប​ទាំងអស់​ចំនួន​១១​កញ្ចប់ ថង់​សម្រាប់​ច្រក​មួយ​ចំនួន​ និងទូរស័ព្ទដៃ​ចំនួន​​​៤គ្រឿង​​ផង​ដែរ​។

ករណី​ទី​១-​តាម​នគរបាល​ប៉ុស្តិ៍​ស្វាយប៉ាក បានអោយ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៨ ពេល​កំពុង​តែ​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​ត្រង់​ចំណុច​ក្រុម​៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក​។

ជនសង្ស័យ​ម្នាក់​ឈ្មោះ​ហូ​វ វ៉ាំ​ង​ឌឹ​ក ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ​។

បន្ទាប់​ពី​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៩​កញ្ចប់ ក្នុង​នោះ​មាន​២​កញ្ចប់​ធំ និង​ថង់​ប្លា​ស្ទិ​ច​សំរាប់​ច្រកថ្នាំ​ញៀន​មូ​យ​ចំនួន ។

ករណី​ទី​២-​កម្លាំង​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ក្រុម​៥ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ។

ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ម៉​ន សុខា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ក្រុម​៥ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ។

បន្ទាប់​ពី​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២​កញ្ចប់ , ថង់​ប្លា​ស្ទិ​ច​សំរាប់​ច្រកថ្នាំ​ញៀន​មូ​យ​ចំនួន និង​ទូរស័ព្ទ​ដៃ​ចំនួន​៤​គ្រឿង​។

ជនសង្ស័យ​ទាំង​២​នាក់ រួម​ទាំង​វត្ថុ​តាង​ថ្នាំ​ញៀន​ទាំង​១១​កញ្ចប់ ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​អធិ
ការដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ