ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​នេះ​ទៅ​លោតទឹក​សម្លា.ប់​ខ្លួន​…​បែរជា​ស្រែក​ឲ្យ​គេ​ជួយ​ទៅ​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​លោត​ពីលើ​ស្ពាន​ជ្រោយចង្វារ ចូល​ទៅ​ក្នុង​ទឹកទន្លេ​រួច​ស្រែក​«​ជួយ​ផង​ៗ» សំណាងល្អ​ប្រជា​នេសាទ​ចេញ​ទូក​ទៅ​ជួយ​ស្រង់​ទាន់ តែ​មិនដឹង​ថា គាត់ មាន​វិបត្តិ​អ្វី បាន​ធ្វើ​ដំណើរ​មក​លោតទឹក​ធ្វើ​អត្តឃាត​ពីលើ​ស្ពាន​បែប​នេះ តែ​ទំនងជា​ចេះ​ហែល​ទឹកបាន​អណ្តែត​មក​ខាងលើ​ហើយ​ស្រែក​ឱ្យ​គេ​ជួយ…

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​លោត​ពីលើ​ស្ពាន​ជ្រោយចង្វារ ចូល​ទៅ​ក្នុង​ទឹកទន្លេ​រួច​ស្រែក​«​ជួយ​ផង​ៗ» សំណាងល្អ​ប្រជា​នេសាទ​ចេញ​ទូក​ទៅ​ជួយ​ស្រង់​ទាន់ តែ​មិនដឹង​ថា គាត់ មាន​វិបត្តិ​អ្វី បាន​ធ្វើ​ដំណើរ​មក​លោតទឹក​ធ្វើ​អត្តឃាត​ពីលើ​ស្ពាន​បែប​នេះ តែ​ទំនងជា​ចេះ​ហែល​ទឹកបាន​អណ្តែត​មក​ខាងលើ​ហើយ​ស្រែក​ឱ្យ​គេ​ជួយ ។

ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​គល់​ស្ពាន​ជ្រោយចង្វារ​ចាស់ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។
តាម​ប្រភព​ព័ត៌មាន​ពី​សម្ថ​កិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​មិន​មាន​អ្នក​ណា​ម្នាក់​បាន​ស្គាល់ និង​ដឹង​អំពី​អត្ត​ស​ញ្ញ​ណ​ឡើយ​ដោយ​មាន​អាយុប្រមាណ​ជាង​៥០​ឆ្នាំ ពាក់អាវ​ពណ៌​ទឹកប៊ិច និង​ស្លៀក​ខោខ្លី ពណ៌​ខ្មៅ ជើង​ត្រឹម​ជង្គង់ ។

មុន​ពេល​កើតហេតុ​គេ​បានឃើញ​រូប​គាត់​ដើរ​ឡើង​ទៅ​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ ដែល​កំពុង​តែ​ធ្វើការ​ជួសជុល​នោះ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ ភ្លាម​នោះ​ក៏​បាន​ឭ​ទៅ​ដល់​ប្រជា​នេសាទ​ជនជាតិ​ខ្មែរឥស្លាម​ដែល​នៅ​ក្បែរ​នោះ និង​បាន​ប្រទះ​ឃើញ​បុរស​ម្នាក់​កំពុង​តែ​ស្រ​វ៉េ​ស្រ​វ៉ា​ហែល​នៅ​លើ​ផ្ទៃ​ទឹកទន្លេ ហើយ​ក៏​បាន​នាំ​គ្នា​ចេញ​ទូក​ទៅ​ជួយ​ស្រង់​យក​មក​ដាក់​លើ​មាត់ច្រាំង​ទន្លេ ក្បែរ​គល់​ស្ពាន​ខាងលិច​នេះ​តែ​ម្តង ។


តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​រូប​គាត់​ធ្វើ​ដំណើរ​ឡើង​ទៅ​ដល់​ពាក់កណ្តាល​ស្ពាន រួច​ហើយ​ក៏​ស្រាប់តែ​ឡើង​ទៅ​លើ​បង្កា​ន់​ស្ពាន និង​លោត​ចូល​ទៅ​ក្នុង​ទឹកទន្លេ​ខាងក្រោម​តែ​ម្តង ហើយ​ក៏​បាន​ស្រែក​«​ជួយ​ផង​ៗ» អោយ​គេឯង​ជួយ ។

ទំនងជា​រូប​គាត់​ចេះ​ហែល​ទឹក​ទើប​អណ្តែត​មក​ខាងលើ​ហែល​ស្រែក​អោយ​គេឯង​ជួយ​ស្រង់​ទាន់​ពេលវេលា មិន​ស្លាប់​បាត់បង់​ជីវិត និង​គ្រាន់តែ​រង​របួស​បន្តិច​ប​ន្ទួ​ច​ប៉ុណ្ណោះ ។ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​មក​លោតទឹក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ​ម្នាក់​ខាងលើ​នេះ​ដែរ មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ថា រូប​គាត់​មិន​វិបត្តិ​អ្វី​ឡើយ ហើយ​ក៏​មិន​បាន​ស្គាល់​ពី​អត្តសញ្ញាណ​របស់​គាត់​ដែរ ដោយសារ​តែ​គេ​សួរនាំ​រូប​គាត់​មិន​និយាយ​ស្តី​អ្វីមួយ​ម៉ាត់​នោះ ។

ក្រោយ​ពេល​កើតហេតុ បុរស​វ័យ​ចំណាស់​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​គរ​ស្រង់​ដាក់​លើគោក ហើយ​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ហៅ​រថយន្ត​សា​មុ​យមក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ និង​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​របស់​គាត់​អោយមក​ទទួលយក​ទៅ​ផ្ទះ​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ