ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Cellcard ជា​ក្រុមហ៊ុន​ដំបូង​បង្អស់​ដែល​ដាក់​អោយ​ដំណើរការ eSIM

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី ២១ ខែធ្នូ ឆ្នាំ​២០១៨ នេះ ក្រុមហ៊ុន Cellcard បង្ហាញ​ពី​គម្រោង​ដំណើរការ​សេវា eSIM…

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី ២១ ខែធ្នូ ឆ្នាំ​២០១៨ នេះ ក្រុមហ៊ុន Cellcard បង្ហាញ​ពី​គម្រោង​ដំណើរការ​សេវា eSIM ជាមួយ​ដៃគូ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ដ៏​ធំ​មួយ​មុន​បំណាច់​ឆ្នាំ​នេះ​។

សេវា eSIM នឹង​ក្លាយជា​កម្មវិធី​ទូរស័ព្ទ ដែល​ជា​ដំណោះស្រាយ​ជូន​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន ក្នុង​កា​រ​តភ្ជាប់​​សេវា ដោយ​ពុំ​ចាំបាច់​ប្រើ​ស៊ី​មកា​ត ជាមួយ​បច្ចេកវិទ្យា 4G LTE ដែល​ទទួល​បាន​ពានរង្វាន់​របស់ Cellcard ។

បច្ចេកវិទ្យា​ដ៏​ថ្មីស្រឡាង​មួយ​នេះ គឺជា​ផលិតផល​មួយ ក្នុង​ចំណោម​ផ​លិ​ផល ជំនាន់​ទី​៥ ជា​ច្រើន​ទៀត ដែល​​ក្រុមហ៊ុន Cellcard កំពុង​ត្រៀម​ជា​ស្រេច សម្រាប់​បច្ចេកវិទ្យា 5G​។

លោក អៀន វ៉ា​ត់​សុ​ន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cellcard បាន​និយាយ​ថា សេវា eSIM ដំបូង​បង្អស់​នេះ គឺជា​ការ​បោះ​ជំហាន​ដ៏​ល្អ​មួយ នៅ​ក្នុង​គម្រោង​របស់​ក្រុមហ៊ុន Cellcard សម្រាប់​សេដ្ឋកិច្ច​ឌី​ជី​ថ​ល នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​បន្ថែម​ថា «​អតិថិជន​របស់​យើង​នឹង​មានឱកាស​ទទួលយក​សេវា​ជា​ច្រើន ដែល​នឹង​ផ្តល់​ជូន​ពួក​គេ​នូវ content និង​បទ​ពិសោធន៍​ថ្មី ជាមួយនឹង​ភាព​កាន់តែ​ងាយស្រួល​»​។

«eSIM គឺជា​សេវា​មួយ​ក្នុង​ចំណោម សេវា​ជំនាន់​ទី​៥​ជា​ច្រើន​ទៀត ដែល​នឹង​អាច​ដំណើរការ លើ​បច្ចេក​វិទ្យា 4G LTE ដែល​មាន​ស្រាប់​របស់​យើង​។ ដូចដែល​យើង​នាំ​យក ការ​សាកល្បង​បច្ចេកវិទ្យា 5G ហើយ​បន្ទាប់​មក​បច្ចេកវិទ្យា 5G ហើយ​សេវា​ទាំងនេះ​នឹង​ពង្រីក​សក្តានុពល ​ល្បឿន និង ភាព​បត់បែន​បាន​យ៉ាង​រហ័ស​ក្នុង​ការ​ទំនាក់ទំនង និង ដំណើរការ​លើ​ម៉ាស៊ីន​ឧបករណ៍ និង​ប្រព័ន្ធ​ផ្សេង​ៗ»​។

ក្រុមហ៊ុន Cellcard នឹង​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​យក្ស​ផ្នែក​បច្ចេកវិទ្យា China-ASEAN Information Harbor Co., Ltd. (CAIH) ដែល​ជា​អ្នក​បង្កើត នៅ​ក្នុង​កម្មវិធី Digital Silk Road នៅ​ខេត្ត Nanning កាលពី​ខែសីហា​កន្លង​ទៅ​នេះ ខណៈ​ពេល​ដែល​ក្រុមហ៊ុន Cellcard បាន​បង្ហាញ​ពី​ចក្ខុវិស័យ​របស់​ខ្លួន​លើ​បច្ចេកវិទ្យា 5G​។

លោក វ៉ា​ត់​សុ​ន (Watson) ក៏​បាន​បន្ថែម​ទៀត​ថា «​ទេសចរ​ជនជាតិ​ចិន គឺជា​អតិថិជន​ដ៏​សំខាន់ ដែល​កំពុង​មានការ​កើន​ឡើងជា​លំដាប់ សម្រាប់​ប្រទេស​កម្ពុជា ដែល​ពួក​យើង​ត្រូវការ​ប​ន្សាំុ​ខ្លួន និង​អភិវឌ្ឍ​យុទ្ធសាស្ត្រ លើ​វិស័យ​ព័ត៌មាន​ន​វិទ្យា របស់​យើង​»​។

លោក វ៉ា​ត់​សុ​ន (Watson) មាន​ប្រសាសន៍​បន្ត​ថា «​ពូក​យើង​ត្រូវការ ការ​យល់​ដឹង​ពី​តម្រូវការ និង​អាកប្ប​កិរិយា​របស់​ពួក​គេ ហើយ​អាច​ឈរ​នៅ​គ្រប់​ទម្រង់​បណ្តាញ​ទំនាក់ទំនង របស់​ពួក​គេ​»​។ «​សេវា eSIM នេះ​នឹង​អនុញ្ញាត​ឱ្យ​យើង​ស្វែង​យល់ កាន់តែ​ប្រសើរ​ជាង​មុន លើ​ផ្នែក​មួយ​នេះ និង អាច​បង្កើត​សេវា នា​ពេល​អនាគត​របស់​យើង ដើម្បី​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ​ចិន ដែល​កំពុង​មានការ​កើនឡើង ក៏​ដូច​ជា​ប្រជាជន​កម្ពុជា»៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ