ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកទល់ពេលនេះ ចំនួនសិស្សដួលសន្លប់បានកើនឡើង​ (មានវីដេអូ)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍​បឋមបានបន្ត​ទៀតថា ​មក​ទល់​​ពេល​នេះ​ គិតត្រឹមវេលា​ម៉ោង​​១និង​​២៣នាទីថ្ងៃទី​​២១ ធ្នូ ឆ្នាំ​​​២០១៨ សិស្ស​ដួល​សន្លប់​បានកើន​ឡើង​ដល់​២១​នាក់​ហើយ ​បើតាម​​លោក​ចែ​ម ​សំបូ​…

ខេត្ត​បន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍​បឋមបានបន្ត​ទៀតថា ​មក​ទល់​​ពេល​នេះ​ គិតត្រឹមវេលា​ម៉ោង​​១និង​​២៣នាទីថ្ងៃទី​​២១ ធ្នូ ឆ្នាំ​​​២០១៨ សិស្ស​ដួល​សន្លប់​បានកើន​ឡើង​ដល់​២១​នាក់​ហើយ ​បើតាម​​លោក​ចែ​ម ​សំបូ​ ប្រធាន​ការិយាល័យ​អប់រំ​ក្រុង​បាន​អះអាង​ថា​ មិន​ទាន់​ដឹង​មូលហេតុ​នៅឡើយ​ទេ​។

​ដោយឡែក​លោក​វេជ្ជ​បណ្ឌិត​ហ៊ុល ​សុ​ផ​ល្លី​ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា​យោងតាម​ការ​ពិនិត្យ​សុខភាព​ គឺ​​សិស្ស​ទាំងនេះ​ពុំ​មាន​កើតរោគ​អ្វី​ឡើយ​ លោកបាន​បញ្ជាក់​​ថា​ អាច​មក​ពី​ភ័យ​ ទើប​ដួល​សន្លប់​តាម​គ្នា​តែ​ប៉ុណ្ណោះ​ ​លោក​បញ្ជាក់​ថា​ ពេល​នេះ​ សិស្ស​ៗទាំងនេះ​​បាន​ធូ​រ​ស្រាល​គ្រប់​គ្នា​វិញ​ហើយ​។​

តាម​ប្រភពព័ត៌មានបាន​​ឱ្យ​ដឹង​ថា សិស្ស​ដែល​ដួល​សន្លប់​គឺ​សុទ្ធតែជាសិស្ស​ស្រី​ទាំងអស់​ គ្មានសិស្ស​​ប្រុសនោះ​​ទេ​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

គួររំលឹក​ថា​ ទៀត​ហើយ​! សិស្ស​អនុ​វិទ្យាល័យ​ជា​ច្រើន​នាក់​ដួល​សន្លប់​ជា​បន្តបន្ទាប់​គ្នា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ