ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​ឧសា​ន​វាទ​ហើយ​ម្ចាស់​ការដ្ឋាន​ទាំងអស់​បើ​មិន​ចង់​វីវរ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុមការងារ​របស់​រដ្ឋបាល​ខេត្ត​នា​រសៀល​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ បាន​សហការ​ណ៏​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ចុះ​ធ្វើការ​ណែនាំ​ដល់​បណ្តា​គ្រប់​ការដ្ឋាន​សាងសង់​ទាំងអស់​ជា​លើក​ចុង​ក្រោយ បន្ទាប់​ពី​រដ្ឋបាល​ខេត្ត​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​រៀបចំ​ទុកដាក់​សម្ភារ​សំណង់ និង​ការ​ហុំ​ព័ទ្ធ​ការដ្ឋាន​សំណង់​នានា​ដើម្បី​រក្សា​បាន​នូវ​សណ្តាប់ធ្នាប់​របៀបរៀបរយ និង​មាន​សុ​វត្តិភាព​ការងារ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុមការងារ​របស់​រដ្ឋបាល​ខេត្ត​នា​រសៀល​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ បាន​សហការ​ណ៏​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ចុះ​ធ្វើការ​ណែនាំ​ដល់​បណ្តា​គ្រប់​ការដ្ឋាន​សាងសង់​ទាំងអស់​ជា​លើក​ចុង​ក្រោយ បន្ទាប់​ពី​រដ្ឋបាល​ខេត្ត​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​រៀបចំ​ទុកដាក់​សម្ភារ​សំណង់ និង​ការ​ហុំ​ព័ទ្ធ​ការដ្ឋាន​សំណង់​នានា​ដើម្បី​រក្សា​បាន​នូវ​សណ្តាប់ធ្នាប់​របៀបរៀបរយ និង​មាន​សុ​វត្តិភាព​ការងារ ។

លោក លី ចិត្ត​និយម មន្ត្រី​សាលាខេត្ត​ព្រះ​សីហ​នុ និង​ជា​ប្រធាន​ក្រុមការងារ​បាន​បញ្ចា​ក់​អោយ​ដឹង​ថា ការ​ចុះ​ណែនាំ​ដល់​បណ្តា​គ្រប់​ការដ្ឋាន​សាងសង់​ទាំង​អស់នេះ​ជា​លើក​ចុង​ក្រោយ​ហើយ​បន្ទាប់​ពី​រដ្ឋបាល​ខេត្ត​បាន​ចុះ​ណែនាំ​ជា​បន្តបន្ទាប់​រួម​ជាមួយ​ការ​ចេញ​សេចក្តីជូនដំណឹង​ដែល​មាន​រយៈពេល​១៣​ថ្ងៃ​កន្លង​មក​ហើយដោយ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​២០ ធ្នូ ជា​កំហិត ប្រសិនបើ​មិន​គោរព​តាម​ការ​ណែនាំ​របស់​រដ្ឋបាល​ខេត្ត​ទេ​រដ្ឋបាល​ខេត្ត​នឹង​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ដោយ​ពុំ​មានការ​លើកលែង​ទៀត​ឡើយ ។

លោក លី ចិត្ត​និយម​បាន​សង្កត់​ផង​ដែរ ចំពោះ​គោលបំណង​នៃ​សេចក្តីជូនដំណឹង​ខាងលើ​នេះ គឺ -​តម្រូវ​អោយ​គ្រប់​ការដ្ឋាន​សំណង់​ទាំងអស់​ត្រូវ​ទុកដាក់​សម្ភារ​សំណង់​នានា​រួម​មាន ខ្សាច់ ថ្ម ឥដ្ឋ ដែក ស៊ីម៉ងត៍ និង​គ្រឿង​បង្គំ​ផ្សេង​ៗ​នៅ​ក្នុង​ការដ្ឋាន​អោយ​បាន​ត្រឹមត្រូវ ។

ហាម​យក​ចិញ្ចើម​ផ្លូវ​ទី​សាធារណៈ​សម្រាប់​ធ្វើ​ជា​កន្លែង​កម្មករ​បំពេញការងារ ហើយ​ចំពោះ​ការ​ចាក់​ដី​ចូល​ការដ្ឋាន ឬ​ដឹក​ដី​ចេញពី​ការដ្ឋាន មិន​ត្រូវ​ធ្វេសប្រហែស​ដោយ​គ្រប និង​លាង​រថយន្ត​ឲ្យ​បាន​ស្អាត ដើម្បី​កុំ​ឲ្យ​ដី ថ្ម ខ្សាច់ ជ្រុះ​ហុយ ប្រឡាក់​ផ្លូវ​សាធារណៈ និង​ប៉ះពាល់​សុវត្ថិភាព​អ្នក​ដ៏​ទៃ ។ ត្រូវ​ហុំ​ព័ទ្ធ​ការដ្ឋាន​សំណង់​តាម​លក្ខណៈ​បច្ចេកទេស​ដើម្បី​ការពារ​សុវត្ថិភាព​ចៀសវាង​ការ​បង្ក​គ្រោះថ្នាក់​ដោយ​យថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ