ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្លោះជាមួយបង​ប្រុស…ស្រាប់តែប្រទះឃើញស្លា.ប់យ៉ាងអាណោចអាធ័ម​

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន​ជាប់​នឹង​ដើម​ខ្វិត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​បារាយណ៍​តូច ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន​ជាប់​នឹង​ដើម​ខ្វិត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​បារាយណ៍​តូច ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ទោ កែ ក​ញ្ច​នា អធិការរង​នគរបាល​ស្រុក​បារាយណ៍​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ គឺ ឌី​សំភ័ស ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

បើ​តាម​ការ​បំភ្លឺ​ពី​សាច់ញាតិ​របស់​ជន​រង​គ្រោះ​បាន​និយាយ​ថា កាលពី​ល្ងាច​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​មានការ​ឈ្លោះប្រកែក​គ្នា​ជាមួយនឹង​បងប្រុស​បង្កើត​របស់​គេ​យ៉ាង​ខ្លាំង រហូត​ឈាន​ដល់​ការ​វាយតប់​គ្នា​ទៀត​ផង តែ​ជម្លោះ​នេះ​ត្រូវ​បាន​បញ្ចប់ បន្ទាប់​ពី​មានការ​ជួយ​អន្តរាគមន៍​ពី​ចាស់ទុំ​រួច​មក ។

បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ លុះ​ដល់​វេលា​កើតហេតុ​​​​ខាងលើ ស្រាប់តែ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ចងក​សម្លាប់​ខ្លួន​នឹង​ដើម​ខ្វិត​តែ​ម្តង រួច​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​។

នៅ​ពេល​បាន​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម កំលាំង​ជំនាញ​អធិការ​ស្រុក​បាន​សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បារាយណ៍​និង​អាជ្ញាធ​មូលដ្ឋាន​ចុះ​ពិនិត្យ​សព រក​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​ប្រាកដ​មែន រួច​ក៏​ប្រគល់​សព​ជូន​សាច់ញាតិ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ