ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​មានការ​រៀប​ការ​ប្រុស​ជាមួយ​ប្រុស​ និង​ស្រី​ជាមួយ​ស្រី?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​គួរ​អោយ​ភ្ញាក់ផ្អើល​អំពី​ការ​រៀប​ការ​រវាង​ប្រុស និង​ប្រុស ហើយ​ការ​រៀប​ការ​រវាង​ស្រី​ហើយនឹង​ស្រី ។ តើ​ហេតុផល​អ្វី​ដែល​ជំរុញ​ពួក​គេ​អោយ​រៀប​ការ​ជាមួយ​គ្នា​ហើយ​ថា តើ​ហេតុ​អ្វី​បានជា​ពួក​គេ​ស្រឡាញ់​ភេទ​ដូច​គ្នា ។ កញ្ញា លី…

រាជធានី​ភ្នំពេញ ៖​ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​គួរ​អោយ​ភ្ញាក់ផ្អើល​អំពី​ការ​រៀប​ការ​រវាង​ប្រុស និង​ប្រុស ហើយ​ការ​រៀប​ការ​រវាង​ស្រី​ហើយនឹង​ស្រី ។

តើ​ហេតុផល​អ្វី​ដែល​ជំរុញ​ពួក​គេ​អោយ​រៀប​ការ​ជាមួយ​គ្នា​ហើយ​ថា តើ​ហេតុ​អ្វី​បានជា​ពួក​គេ​ស្រឡាញ់​ភេទ​ដូច​គ្នា ។

កញ្ញា លី ពិសី អ្នកសម្របសម្រួល​សហ​គម​ឥ​ន្ធ​នូ​កម្ពុជា​ដែល​ជា​មនុស្ស​ស្រី​ស្រឡាញ់​ស្រី​ដូច​គ្នា​បាន​ពន្យល់​ថា «​យើង​ចង់​បង្កើត​ក្រុម​គ្រួសារ​ពេញ​មុខ​ពេញមាត់ ដូច​អ្នក​ដែល​មាន​ភេទ​ផ្ទុយ​គ្នា ។ ទោះបីជា​យើង​គ្មាន​ច្បាប់​អនុញ្ញាត​អាពាហ៍ពិពាហ៍ (​អេ​តា​ស៊ី​វិ​ឡ​) ក៏​ដោយ ប៉ុន្តែ​យើង​អាច​រៀង​កម្មវិធី​បាន ។ យើង​ចង់​រស់នៅ​ក្នុង​សង្គម​ក្នុងភូមិ​ដែល​ពេញ​មុខ​ពេញមាត់​ថា យើង គឺ​គ្រួសារ​ដែល​មាន​ប្តី​ប្រពន្ធ​ដូច​គេ​ដូច​ឯង​ដែរ យ៉ាង​ហោច​ណាស់​ធ្វើ​តាម​ប្រពៃណី​។​កុំ​ឲ្យ​ថា រស់នៅ​មិន​ពេញលេញ​ដូច​គេ ។ អី​ញ្ចឹ​ង គឺ​គោលបំណង​សំខាន់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​» ។

ចំពោះ​មូលហេតុ​នៃ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​ពិសី​បាន​និយាយ​ថា ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​មិនមែន​គ្រាន់តែ​កើតឡើង​គ្រាន់តែ​តាម​អារម្មណ៍ ឬ​ការ​ធ្វើ​តាម​គ្នា ឬ​តាម​ការ​បណ្តុះបង្អាប់​លើកដាក់​គ្នា​នោះ​ទេ ។ ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​កើតឡើង​ដោយ​បេះដូង​ពី​ធម្មជាតិ​ពិត​ៗ​តែ​ម្តង ។ ពិសី​និយាយ​បន្ថែម​ទៀត​ថា «​យើង​ជឿ​ថា យើង​មិន​អាច​បង្ខំ​អ្នក​ណា​ដែល​មិនមែន​ជា​ខ្លួន​គេ​ធ្វើ​ជា​គេ​បាន​ទេ ។ ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​មិនមែន​កើត​ដោយសារ​អារម្មណ៍ ឬ​ការ​បណ្តុះបង្អាប់​នោះ​ទេ ។ ការ​ស្រឡាញ់​ដូច​គ្នា គឺ​កត្តា​ធម្មជាតិ មាន​ន័យ​ថា គឺ​ដុះ​ចេញពី​ក្នុង​ខ្លួនឯង​តែ​ម្តង​» ។

ប៉ុន្តែ​អ្នកខ្លះ​ទៀត​បាន​និយាយ​ថា ពួក​គេ​ស្រឡាញ់​ភេទ​ដូច​គ្នា ដោយសារ​ពួក​គេ​យល់ចិត្ត​គ្នា​ច្បាស់​ជាង​ការ​ស្រឡាញ់​ភេទ​ផ្ទុយ​គ្នា ។ ការ​ឆ្លងកាត់​ស្នេហារ​ភេទ​ផ្ទុយ​គ្នា ដែល​នាំ​ដល់​បែក បាក់​ក៏​ត្រូវ​បាន​គេ​ដឹង​ថា ជា​ហេតុផល​មួយទៀត​នាំ​អោយ​មានការ​ងាក​មក​រក​ស្រឡាញ់​ភេទ​ដូច​គ្នា ។

តាម​ការ​ស្រាវជ្រាវ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៥ ក្នុង​ចំណោម​ប្រជាជន​ជាង​១០០០​នាក់​បាន​គាំទ្រ​ចំនួន​ពាក់កណ្តាល និង​ពាក់កណ្តាល​ទៀត​មិន​បាន​គាំទ្រ​នោះ​ទេ ។ អ្នក​ដែល​មិន​បាន​គាំទ្រ នោះ​បាន​លើក​ឡើង​ពី​កត្តា​តំណ​ជូ​ព (​ដាច់​ពូជ​) ការ​អាប់ឱន​ដល់​គ្រួសារ ។

កញ្ញា​ពិសី​បាន​បញ្ជាក់​ថា «​បើ​និយាយ​ពី​ការ​ស្អប់​ស្ពើ​ម​មិនមែន​ទេ ។ តែ​គាត់​បារ​ម្ម​ណ៍​ពី​កា រដាច់​ពូជ​ដែល​ទាក់​ទង់ និង​ប្រពៃណី​ច្រើន​ជាង​» ។ ប៉ុន្តែ​ពិសី​មិន​បាន​ព្រួយបារម្ភ​ចំពោះ​ការ​តំណពូជ​នោះ​ទេ ។ ព្រោះថា កញ្ញា​បាន​ឲ្យ​តម្លៃ​ទៅ​លើ​ក្តី​ស្រឡាញ់ ហើយ​ដៃគូរ​ក៏​បាន​ជជែក​គ្នា ថា មិន​ចង់​មានកូន​ក្នុង​ផ្ទៃ​ខ្លួន​នោះ​ទេ ។ កញ្ញា​បញ្ជាក់​ថា «​បើ​ខ្ញុំ​ចង់បាន​កូន​មែន ខ្ញុំ​អាច​ដាក់ ពាក្យសុំ​កូនចិញ្ចឹម​ក៏​បាន​» ។

យោង​តាម​របាយការណ៍​របស់​អង្គការ​អនាគត​កម្ពុជា​អាស៊ាន​លើក​ស្ទួយ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា កាលពី​ពេល​កន្លង​មក​បាន​បង្ហាញ​ថា ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​កំណើន​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​កើន​ដល់​ជាង​៦​ពាន់​គូ​ដែល​ពួក​គេ​ភាគច្រើន​រង​ការ​រើសអើង​យ៉ាង​ខ្លាំង​ពី​សំណាក់​សាច់ញាតិ និង​អ្នក​នៅ​ជុំវិញ​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ