ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​ខ្ទេច​ទាំង​ឡាន ខ្ទេច​ទាំង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​មុខ​ព្រ​លាន​យន្តហោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​គេច​ម៉ូតូ​មួយ​គ្រឿង​កំពុង​ឆ្លងផ្លូវ ក៏​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​អស់​ចំនួន​២​ផ្ទាំង ចំណែក​រថយន្ត​ដាច់​កង់​ម្ខាង​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​គេច​ម៉ូតូ​មួយ​គ្រឿង​កំពុង​ឆ្លងផ្លូវ ក៏​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​អស់​ចំនួន​២​ផ្ទាំង ចំណែក​រថយន្ត​ដាច់​កង់​ម្ខាង​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។

ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ទល់មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​ខាងលើ​ម៉ាក​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AF-៣៩៩១ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត ព្រូស ពណ៌​ទឹកប្រាក់ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​មុខ​ព្រ​លាន​យន្តហោះ​បាន​គេច​ម៉ូតូ​មួយ​គ្រឿង​ដែល​បើក​ឆ្លងផ្លូវ ក៏​ជ្រុល​ទៅ​បុក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឱ្យ​ខូចខាត​អស់​ចំនួន​ពីរ​ផ្ទាំង ចំណែក​រថយន្ត​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ខូច​មួយ​ចំហៀង​ផ្នែក​ខាងឆ្វេង និង​ដាច់​កាឡេ​បែក​កង់​ម្ខាង​ហូរ​ប្រេង​ស្រោច​ពេញ​ផ្លូវ និង​ផ្ទុះ​ពោង​សុវត្ថិភាព ធ្វើ​ឱ្យ​អ្នកបើកបរ​រថយន្ត​រង​របួស​បែកក្បាល​តិចតួច​ហើយ​បាន​ទៅ​ព្យាបាល​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ កំលាំង​នគរបាល​ប៉ុស្តិ៍​បាន​មក​ដល់​បាន​ទាក់ទង​ទៅ​ជំនាញ​ច​រាចរណ៍​នៃ ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​មក​វាស់វែង​និង​ស្ទូច​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​នៅ​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ