ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិ​ត្ត​! យុវជន​វ័យក្មេង​២​នាក់​ខណៈ​…​ឮ​សូរ​សម្លេង​ឈី​វ​យ៉ាង​ខ្លាំង

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ គួរ​ឲ្យ​រន្ធត់ និង​តក់ស្លុត​ក្នុង​ចិត្ត ខណៈ​ដែល​បានឃើញ​យុវជន​វ័យក្មេង​ចំនួន​ពីរ​នាក់​ជា​កម្មករ​ក្រុមហ៊ុន​ឯកជន​ឡើង​ត​បណ្តាញ​ខ្សែរ​ភ្លើង​នៅ​លើ​បង្គោល​ចូល​សណ្ឋាគារ​ជនជាតិ​ចិន ហើយ​ត្រូវ​ចរន្ត​ភ្លើង​ឆក់​ដាច់​ផ្ងារ​ស្លាប់​ជាប់​នៅ​លើ​បង្គោល​ខ្សែរ​ភ្លើង​ម្នាក់ និង​ម្នាក់​ទៀត​ធ្លាក់​មក​ពីលើ​បង្គោល​ដែល​មាន​កម្ពស់​ប្រមាណ​ជាង​ដប់​ម៉ែត្រ​រង​របួសធ្ងន់ បាន​រថយន្ត​ក្រុមហ៊ុន​ត​បណ្តាញ​ភ្លើង​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទី​ពេទ្យ ។ ជន​រង​គ្រោះ​ខាងលើ​មាន​ទី​១-​ឈ្មោះ…

ខេត្ត​ព្រះ​សីហ​នុ ៖ គួរ​ឲ្យ​រន្ធត់ និង​តក់ស្លុត​ក្នុង​ចិត្ត ខណៈ​ដែល​បានឃើញ​យុវជន​វ័យក្មេង​ចំនួន​ពីរ​នាក់​ជា​កម្មករ​ក្រុមហ៊ុន​ឯកជន​ឡើង​ត​បណ្តាញ​ខ្សែរ​ភ្លើង​នៅ​លើ​បង្គោល​ចូល​សណ្ឋាគារ​ជនជាតិ​ចិន ហើយ​ត្រូវ​ចរន្ត​ភ្លើង​ឆក់​ដាច់​ផ្ងារ​ស្លាប់​ជាប់​នៅ​លើ​បង្គោល​ខ្សែរ​ភ្លើង​ម្នាក់ និង​ម្នាក់​ទៀត​ធ្លាក់​មក​ពីលើ​បង្គោល​ដែល​មាន​កម្ពស់​ប្រមាណ​ជាង​ដប់​ម៉ែត្រ​រង​របួសធ្ងន់ បាន​រថយន្ត​ក្រុមហ៊ុន​ត​បណ្តាញ​ភ្លើង​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទី​ពេទ្យ ។

ជន​រង​គ្រោះ​ខាងលើ​មាន​ទី​១-​ឈ្មោះ អុល ថា​រិ​ន អាយុ​២៦​ឆ្នាំ​ស្រុក​កំណើត​ខេត្ត​កំ​ពង​ចាម និង​ទី​២-​ឈ្មោះ ធូ​ក សាមិក អាយុ​២៧​ឆ្នាំ នៅ​ខេត្តព្រៃវែង ជា​បុគ្គលិក​ត​បណ្តាញ​របស់​អគ្គិសនី​ខេត្ត​ព្រះ​សីហ​នុ (​ក្រៅ​ក្រប​ខណ្ឌ​) នេះ​បើ​យោង​តាម​ប្រភព​ក្រៅផ្លូវការ​នៅ​កន្លែង​កើតហេតុ ។

ប្រភព​ផ្តល់​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​វិ​ថី​០២​ធ្នូ ត្រង់​ចំណុច​ទល់មុខ​សណ្ឋាគារ​ស៊ី​ហ៊ូ​រី​សត ស្ថិ​ង​ក្នុងភូមិ​០១ សង្កាត់ លេខ​០៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​យុវជន​វ័យក្មេង​ជា​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ឡើង​ត​បណ្តាញ​ខ្សែរ​ភ្លើង​ចូល​សណ្ឋាគារ​ចិន ដែល​កំពុង​សាងសង់​បាន​ប្រមាណ​ជា​៥០​ភាគរយ​តាំងពី​ព្រឹក​មក​ម្ល៉េះ មិន​មាន​ហេតុការណ៍​អ្វី​កើតឡើង​ទេ ។ លុះដល់​ពេល​កើតហេតុ​ក្រុម​កម្មករ​សំណង់​ដែល​នៅ​ក្បែរ​នោះ​ឮ​សូរ​សម្លេង​ឈី​វ​យ៉ាង​ខ្លាំង ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដែល​កំពុង​ត​ខ្សែរ​ភ្លើង​ម្នាក់​ធ្លាក់​ចុះ​មក​ដី រីឯ​ម្នាក់​ទៀត​ដាច់​ផ្ងារ​ខ្លួន​ទៅ​គង​លើ​ខ្សែរ​ភ្លើង ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ចោមរោម​មើល​ជន​រង​គ្រោះ​ដែល​ត្រូវ​ខ្សែភ្លើង​ឆក់ ។

បន្ទាប់​មក​អាជ្ញាធរ​មូលដ្ឋាន​បាន​រាយការណ៍​ទៅ​អង្គភាព​អគ្គិសនី​ខេត្ត​ព្រះ​សីហ​នុយ​ក​រថយន្ត​ដង​យោង​កន្ត្រក​ដាក់​ជន​រង​គ្រោះ​ចេញ​ពីលើ​បង្គោល​ភ្លើង ដើម្បី​ជួយ​សង្គ្រោះ​តែ​ជា​អ​កុស​ល្យ​ដោយសារ​តែ​មានការ​យឺតយ៉ាវ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

មន្ត្រី​អង្គភាព​អគ្គិសនី​ខេត្ត​ព្រះ​សីហ​នុ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ជា​បុគ្គលិក​ត​បណ្តាញ​ភ្លើង​ក្រុមហ៊ុន​ឯកជន​ដែល​ចិន​ជួល​មក​ត​បណ្តាញ​ភ្លើង​ចូល​សណ្ឋាគារ​ពួក​គេ ។ គាត់​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​គាត់​មានការ​ធ្វេសប្រហែស​ក្នុង​ពេល​បំពេញការងារ​បើ​ទោះជា​ខ្សែរ​ដែល​អង្គភាព​អគ្គិសនី​ខេត្ត​បាន​ផ្តាច់​ចរន្ត​ក៏​ដោយ តែ​នៅ​មាន​ខ្សែរ​ភ្លើង​ឯកជន​របស់​សណ្ឋាគារ​ដែល​មាន​ស្រាប់​ពេល​ដែល​ភ្លើងរ​រដ្ឋ​ដាច់​បាន​ម៉ាស៊ីន​ឯកជន​ដំណើរការ​ជំនួស ។

ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ទាំង​ពីរ​បាន​ស្លាប់​បាត់បង់​ជីវិត សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​កំពុង​ស្វែងរក​អត្តសញ្ញាណ និង​ក្រុម​គ្រួសារ ដើម្បី​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ