ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូរ…​អត្ថន័យអីខ្លះ​ក្នុងចម្រៀងរ៉េបគាត់ ទើបពលរដ្ឋចិនខឹងក្តៅក្រហាយ​គ្រប់គ្នា…!

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា តារា​រ៉េ​ប Lil Pump ដែល​ល្បី​បទ «Gucci Gang» បាន​ធ្វើ​ឲ្យ​ប្រជាជន​ចិន​​ជា​ច្រើន​នាក់​ខឹង​​ខ្លាំង…

តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា តារា​រ៉េ​ប Lil Pump ដែល​ល្បី​បទ «Gucci Gang» បាន​ធ្វើ​ឲ្យ​ប្រជាជន​ចិន​​ជា​ច្រើន​នាក់​ខឹង​​ខ្លាំង ដោយសារ​តែ​វី​ឌី​អូ​មួយ​ ដែល​គេ​បង្ហោះ​ច្រៀង​បទ​ថ្មី​ហៅ​ថា «Butterfly Doors»​។

ក្នុង​ឃ្លា​មួយ​ ពេល Lil Pump ច្រៀង គេ​បាន​រ៉េ​ប​ថា​៖ «​ជក់​កញ្ឆា គេ​ហៅ​ខ្ញុំ​ថា​ ​យ៉ាវ​មីង ដោយសារ​តែ​ភ្នែក​ខ្ញុំ​តូច​ៗ ​។ ឈី​ង​ឆុង​​» ហើយ​ក៏​យកដៃ​ទាញ​ភ្នែក​ធ្វើ​ឲ្យ​តូច​ៗ​ ។ គ្រាន់តែ​បង្ហោះ​វី​ឌី​អូ​ហ្នឹង​ភ្លាម​លើ Instagram ប្រជាជន​ចិន​​ជា​ច្រើន​​ជះ Comment ក្តៅក្រហាយ​លើ​វី​ឌី​អូ​នោះ ហើយ​ទាមទារ​ឲ្យ​តារា​ម្នាក់​នេះ ​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​ ។ តែ Lil Pump មិន​ទាន់​បាន​ឆ្លើយ​តប​នៅឡើយ​ទេ​ ។

តារាចម្រៀង​រ៉េ​ប​របស់​ចិន​ប៉ុន្មាន​នាក់ បាន​ចេញ​បទ​ចម្រៀង​ជេរ​ទៅ Lil Pump ទាំង​ជា​ភាសា​ចិន និង ភា​សា​អង់គ្លេស ​។ ដូច​ជា​តារាចម្រៀង Pissy បាន​និយាយ​ថា​៖ «​ខ្ញុំ​ពិតជា​ខ្មាស់​គេ​ណាស់ ចំពោះ​អ្វី​ដែល Lil Pump បាន​សរសេរ​នៅ​ក្នុង​ចម្រៀង​របស់​គេ​ ។ Lil Pump ដែល​ជា​តារាចម្រៀង​រ៉េ​ប​ល្បី​របស់​អា​មេ​រិ​ក មិន​គួរ​ណា​ធ្វើ​ឲ្យ​អ្នក​រ៉េ​ប​ផ្សេង​ៗ​ខ្មាស់​គេ​ទេ​» ។

គួរ​បញ្ជាក់​​រ​ថា បទ​ថ្មី «Butterfly Doors» មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប្រជាជន​នៅ​ចិន​ក្តៅចិត្ត​នោះ​ទេ​ ​សូ​ម្បី​តែ​ប្រជាជន​អា​មេ​រិ​កក៏​ក្តៅចិត្ត​ដែរ ដែល​ពួក​គេ​ជា​ប្រជាជន​ចិន​រស់នៅ​អា​មេ​រិ​ក​ ។

អត្ថបទសរសេរ ដោយ