ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់ ! បើ​ដឹង​ទ្រព្យសម្បត្តិ​អ្នកដឹកនាំ​រឿង «Star War» ដែលមាន​ជាងគេ

5 ឆ្នាំ មុន

Reuters ផ្សាយ​ថា​ទស្សនាវដ្ដី Forbes បាន​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​លើ​បុគ្គល​មានកេរ្ដិ៍ឈ្មោះ​ក្នុង​មជ្ឈដ្ឋាន​សម្តែង​អា​មេ​រិ​ក​ដែល​មានទ្រព្យ​ស្ដុកស្ដម្ភ​បំផុត​ក្នុងឆ្នាំនេះ ។ ចំណាត់ថ្នាក់​ទី​១​បាន​ទៅ​លើ​លោក​George Lucas អាយុ​៧៤​ឆ្នាំ អ្នកនិពន្ធ អ្នកដឹកនាំ​ភាពយន្ត​សង្គ្រាម​អវកាស​«Star…

Reuters ផ្សាយ​ថា​ទស្សនាវដ្ដី Forbes បាន​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​លើ​បុគ្គល​មានកេរ្ដិ៍ឈ្មោះ​ក្នុង​មជ្ឈដ្ឋាន​សម្តែង​អា​មេ​រិ​ក​ដែល​មានទ្រព្យ​ស្ដុកស្ដម្ភ​បំផុត​ក្នុងឆ្នាំនេះ ។

ចំណាត់ថ្នាក់​ទី​១​បាន​ទៅ​លើ​លោក​George Lucas អាយុ​៧៤​ឆ្នាំ អ្នកនិពន្ធ អ្នកដឹកនាំ​ភាពយន្ត​សង្គ្រាម​អវកាស​«Star Wars» មានទ្រព្យ​សរុប​៥.៤០០​លាន​ដុល្លារ ។ មួយ​ផ្នែក​មាន​ប្រហែល​៤.០៥០​លាន​ដុល្លារ​បាន​ពី​ការ​លក់​ក្រុមហ៊ុន​ភាពយន្ត​«LucasFilm» ឲ្យ​ទៅ​«Walt Disney» ។

ទ្រព្យសម្បត្តិ​ទាំងនេះ​«Forbes»​បាន​ប៉ាន់​ប្រមាណ​បាន​ពី​ទ្រព្យ​របស់​បុគ្គល​មានកេរ្ដិ៍ឈ្មោះ​លើ​អចលនទ្រព្យ សិល្បៈ និង​មាន​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន រួម​ទាំង​ទ្រព្យ​ផ្សេង​ទៀត​បាន​ពីមុខ​ជំនួញ ។

លំដាប់​ទី​២​បាន​លើ​លោក​Steven Spielberg អាយុ​៧២​ឆ្នាំ​មានទ្រព្យ​៣.៧០០​លាន​ដុល្លារ នៅ​ក្នុង​មជ្ឈដ្ឋាន​ភាពយន្ត​ដូច​គ្នា ។

ទស្សនាវដ្ដី​ដដែល​បញ្ជាក់​ទៀត​ថា​ទ្រព្យ​របស់​អ្នកមាន​កេរ្ដិ៍ឈ្មោះ​ក្នុង​ការ​អង្កេត​លើក​នេះ​សរុប​ប្រហែល​១៨.៧០០​លាន​ដុល្លារ ច្រើន​ជាង​ផលិតផល​សរុប​ក្នុងស្រុក​របស់​ប្រទេស​អុី​ស្លង់ ។

ចំណាត់ថ្នាក់​ទី​៣​បាន​ទៅ​លើ​លោកស្រី​Oprah Winfrey អាយុ​៦៤​ឆ្នាំ​ជា​ពិធី​ការិនី​ទូរទស្សន៍​មានទ្រព្យ​សម្បត្តិ​សរុប​២.៨០០​លាន​ដុល្លារ ។

ទី​៤​លោក​Michael Jordan អតីត​កីឡាករ​បាល់បោះ​មានទ្រព្យ​១.៧០០​លាន​ដុល្លារ ។
ទី​៥​នាង​Kylie Jenner អាយុ​២១​ឆ្នាំ​មានទ្រព្យ​សរុប​៩០០​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ