ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្អូន​​នៅ​តូច ឯ​ខ្លួន​ទើប​២១​ឆ្នាំ…ឥឡូវ​គេ​ប្តឹង​រឿង​តុងទីន​​​ក្រោយឪពុកម្តាយស្លា.ប់?​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាធារណ​មតិ​បាន​បញ្ចេញ​ប្រតិកម្ម​បន្តកន្ទុយ​គ្នា​រដឹក​តាម​វិទ្យុ និង​តាម​បណ្តាញ​សង្គម​ ហ្វេ​ស​ប៊ុ​ក ក្រោយ​ពេល​ដែល​ទទួល​បាន​ព័ត៌មាន​ថា សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បាន​ឲ្យ​យុវជន ហេង ដេ​វីត…

រាជធានី​ភ្នំពេញ ៖ សាធារណ​មតិ​បាន​បញ្ចេញ​ប្រតិកម្ម​បន្តកន្ទុយ​គ្នា​រដឹក​តាម​វិទ្យុ និង​តាម​បណ្តាញ​សង្គម​
ហ្វេ​ស​ប៊ុ​ក ក្រោយ​ពេល​ដែល​ទទួល​បាន​ព័ត៌មាន​ថា សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បាន​ឲ្យ​យុវជន ហេង ដេ​វីត ដែល​ជា​កូនប្រុស​របស់​អ្នកស្រី ស៊ុន ពៅ ដែលត្រូវ​ប្តី​បាញ់​សម្លាប់ ហើយ​ឪពុក​របស់​គេ​ក៏​បាញ់​សម្លាប់​ខ្លួន ​កាលពី​យប់​ថ្ងៃ​១៣ ធ្នូ កន្លង​មកនេះ តើ​រូបគេ​អាច​ជា​អ្នក​ទទួល​ដោះស្រាយ​រឿង​តុងទីន​ជំនួស​ម្តាយ​ឬ​បែប​ណា ? បានជា​មានការ​ចោទ​ជា​សំណួរ​នេះ ​ដោយសារ​តែ​សមត្ថកិច្ច​បាន​ឲ្យ​យុវជន​ជា​កូន​ចូល ខ្លួន​ទៅ​ដោះស្រាយ​រឿង​តុងទីន​នេះ​នៅ​ថ្ងៃ​២០ ធ្នូ ។

តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ San Prum ដែល​បាន​បង្ហោះ​ ជុំវិញ​ករណី​នេះ​បាន​សរសេរ​ថា ឪពុក​ម្តាយ​ស្លាប់​តុងទីន ​ត្រូវ​ជាប់​ជា​បទ​ព្រហ្មទណ្ឌ​ឬ ? ចង់​សួរ​ទៅ​បងប្អូន​មាមីង​ថា ពេល​លេង​តុងទីន​ដែល​ប្រាប់​កូន​ទេ ? ឪពុក​ម្តាយ​ស្លាប់មាន​តែ​២​នាក់​បងប្អូន ហើយ​ប្អូនស្រី​នៅ​តូច ឯ​ខ្លួន​ទើបតែ​អាយុ​២១​ឆ្នាំ ឥឡូវ​គេ​ប្តឹង​រឿង​តុងទីន​ដែល​គ្នា​មិនដឹង​រឿង​អី​សោះ ? ឯណា​ឯកសារ ចំនួន​ទឹក​លុយ​គ្នា​មិន​ដែល​ឃើញ​តើ​ឲ្យ​ដោះស្រាយ​របៀប​ណា ?

ក្រៅពី​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​នេះ ក៏​មាន​មតិ​ជា​ច្រើន​បាន​បញ្ចេញ​ប្រតិកម្ម​មិន​គាំទ្រ​របស់​ចំណាត់ការ​រឿង​ដោះស្រាយ​បញ្ហា​តុងទីន​នេះ​ដែរ ។ អ្នក​ច្បាប់​១​រូប ​បាន​និយាយ​ភ្លាម​ថា គ្រាន់តែ​ឃើញ​ការ​អញ្ជើញ​ឲ្យ​កូនប្រុស​ឈ្មោះ ហេង ដេ​វីត ចូល​ដោះស្រាយ​រឿង​តុងទីន​របស់​កងរាជអាវុធហត្ថ​នោះ​ គឺ​ខុស​នីតិវិធី​ទៅ​ហើយ ? នេះ​មិន​ចាំបាច់​និយាយ​ពី​មាត្រា​ ឬ​ច្បាប់​ផង ។ អ្នក​ច្បាប់​រូប​នោះ​បាន​និយាយ​ថា គ្មាន​ច្បាប់​ឯណា​និយាយ​ពី​រឿង​តុងទីន​នោះ​ទេ ហើយ​បើ​និយាយ​ពី​កិច្ចសន្យា​វិញ​វា​ហាក់​រំលត់​អស់​ទៅ​ហើយ ក្រោយ​ពេល​ដែល​អ្នក​ទទួលខុសត្រូវ​ក្នុង​ការ​លេង​តុងទីន​នោះ​បាន​ស្លាប់​ទៅ​ហើយ​នោះ ។

ទោះបីជា​បែប​ណា អ្នក​ច្បាប់​រូប​នោះ​និយាយ​ថា នេះ​ជា​រឿង​ដែល​ភាគី​ពាក់ព័ន្ធ​អាច​ប្តឹង​មក​តុលាការ ។ ថ្វីបើ​គ្មាន​ច្បាប់​តុងទីន តែ​មាន​ក្រមព្រហ្មទណ្ឌ​ដែល​អាចយ​កមក​ប្រើ​បាន​ក្នុង​ករណី​រំលោភ​កិច្ចសន្យា ឬ​រំលោភ​លើ​សេចក្តី​ទុកចិត្ត តែបើ​និយាយ​ពី​ករណី​ខាងលើ​មិនមែន​ជា​ការ​រំលោភ​កិច្ចសន្យា​នោះ​ឡើយ តែ​ជា​ការ​រង​គ្រោះ​សូ​ម្បី​តែ​សា​ម៉ី​ខ្លួន​ក៏​មិន​បានដឹង​ថា​ខ្លួន​ស្លាប់​ផង ។ វា​ពិតជា​ពិបាក​ដែរ សម្រាប់​អ្នកលេង​តុងទីន​ដែល​រង​គ្រោះ​ក្នុង​ករណី​ខាងលើ​នេះ ។ ទោះជា​បែប​ណា ការ​ហៅ​របស់​មន្ត្រី​កងរាជអាវុធហត្ថ​ឲ្យ​កូន​ចូល​ដោះស្រាយ​រឿង​ជំពាក់​លុយ​តុងទីន​នោះ​គឺ​ខុស​ហើយ ។

ពាក់ព័ន្ធ​និង​ករណី​ការ​កោះហៅ​ឈ្មោះ ហេង ដេ​វីត ហៅ​ឃែ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ត្រូវជា​កូនបង្កើត
​របស់​ជន​រង​គ្រោះ​អ្នកស្រី ស៊ុន ពៅ អាយុ​៣៧​ឆ្នាំ ពី​រឿង​ជំពាក់​លុយ​តុងទីន​នេះ នៅ​រសៀល​ថ្ងៃ​២០ ធ្នូ កោះ សន្តិភាព​បាន​ទាក់ទង​សុំ​ការ​បំភ្លឺ​ពីលោក​វរសេនីយ៍ត្រី ផុ​ន សុផល នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ដោយ​លោក​ប្រាប់​តាម​ទូរស័ព្ទ​ថា មូលហេតុ​ដែល​លោក​ចេញ​លិខិត​អញ្ជើញ​ឈ្មោះ ហេង ដេ​វីត ហៅ​ឃែ នេះ​ដោយ​ហេតុផល ទី​១-​មាន​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ម្នាក់​ឈ្មោះ គង់ ឈុ​ន​លី បាន​លេង​តុងទីន​ជាមួយនឹង​ស្ត្រី​ឈ្មោះ ស៊ុន ពៅ នៅ​មិន​ទាន់​ទូទាត់​គ្នា​រួច ហើយ​នាង​ក៏​ស្លាប់​ទៅ អ​ញ្ចឹ​ង​ហើយ​បានជា​ឈ្មោះ គង់ ឈុ​ន​លី សុំ​ឲ្យ​លោក​អញ្ជើញ​កូន​ជន​រង​គ្រោះ​ឈ្មោះ ហេង ដេ​វីត ហៅ​ឃែ មក​ដោះស្រាយ​ឲ្យ​ដឹង​ឮ​ថា សព​ម្តាយ​របស់​គេ​នៅ​ជំពាក់​លុយ​ថ្លៃ​តុងទីន​ប៉ុន្មាន​ទៀត ក្នុង​គោលបំណង​ឲ្យ​កូន​ដឹង​ឮ​នឹង​ជួយ​សង​ជំនួស ។ ទី​២-​ការ​ហៅ​មក​ជួប​នេះ ក៏​ដើម្បី​សាកសួរ​អំពី​អាវុធ​ដែល​ឪពុក​របស់​គេ​ដែល​បាន​បាញ់​សម្លាប់​ម្តាយ និង​បាញ់​សម្លាប់​ខ្លួនឯង​នោះ​បាន​មកពីណា ? ក្រែង​កូន​បានដឹង ។

ទោះជា​បែប​ណា លោក​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ថា ការ​អញ្ជើញ​របស់​លោក​ទៅ​លើ​ឈ្មោះ ហេង ដេ​វីត នៅ​មិន​ទាន់​បាន​មក​ជួប​ចរចា​គ្នា​ផង ស្រាប់តែ​គេ​យក​លិខិត​អញ្ជើញ​នេះ​ទៅ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ទៅ​វិញ លោក​ក៏​ឆ្ងល់​ណាស់​ដែរ ។មិន​ទាន់​អាច​ស្វែងរក​យុវជន ហេង ដេ​វីត បាន​នៅឡើយ​ទេ កាលពី​ល្ងាច​ថ្ងៃ​២០ ធ្នូ។

សូម​រំលឹក​ថា ហេតុការណ៍​ដ៏​រន្ធត់​កាលពី​១​ស​ប្តា​ហ៍​មុន​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់​មួយ​កើតឡើង កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ធ្នូ បន្ទាប់​ពី​ការ​ឮ​ស្នូរ​កាំភ្លើង​ផ្ទុះ​ចំនួន​៥​គ្រាប់ ក្នុង​លំនៅ​ឋាន​មួយ​ក្នុង​ភូមិប​ល្ល័​ង្គ​លិច សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន ។ នេះ​ជា​ករណី​ប្តី​បាញ់ប្រហារ​ប្រពន្ធ​រួច​បាញ់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ ដោយសារ​តែ​រឿង​ប្តី​ប្រចណ្ឌ​ប្រពន្ធ ។

បុរស​ជា​ប្តី​ឈ្មោះ ហេង សុ​វ​ណ្ណា​រ៉ា ហៅ ខ្លឹ​ង អាយុ​៤៧​ឆ្នាំ ជា​អ្នក​សី​ុ​ឈ្មោះ​យោធិន​ពិការ​ឈ្មោះ វ៉ា​ន់ ធី នៅ​កងពលតូច​អន្តរាគមន៍​លេខ​១២ ឈរជើង​នៅ​អានសេះ ខេត្តព្រះវិហារ តែ​ខ្លួនឯង​មិន​ពិការ ភាព កាយ សម្ប ទា​ណាមួយទេ ។

បច្ចុប្បន្ន​មានមុខ​របរ​លក់​បាយ គុយទាវ កាហ្វេ និង​លាង​រថយន្ត​បាន​បាញ់​សម្លាប់​ប្រពន្ធ​ឈ្មោះ ស៊ុន ពៅ អាយុ​៣៧​ឆ្នាំ ជា​ច្រើន​គ្រាប់ រួច​បាញ់​សម្លាប់​ខ្លួនឯង​សរុប​ចំនួន​ប្រាំ​គ្រាប់ បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់​យ៉ាង​អាណោចអាធ័ម​ក្នុង​ថ្លុកឈាម ដោយ​បន្សល់​ទុក​កូនប្រុស​ម្នាក់​ឈ្មោះ ហេង ដេ​វីត ហៅ​ឃែ អាយុ​២១​ឆ្នាំ ត្រូវជា​កូនបង្កើត និង​កូនចិញ្ចឹម​ស្រី​ម្នាក់​ឈ្មោះ រចនា អាយុ​៧​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ