ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bale តាម​ទាន់​កំណត់​ត្រា Messi និង Ronaldo នៅ FIFA Club World Cup

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អធិរាជ​ស Gareth Bale បាន​ឡើង​ស្មើនឹង​កំណត់​ត្រា​របស់ Lionel Messi…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អធិរាជ​ស Gareth Bale បាន​ឡើង​ស្មើនឹង​កំណត់​ត្រា​របស់ Lionel Messi និង Cristiano Ronaldo ហើយ សម្រាប់​ការ​លេង FIFA Club World Cup ក្រោយ​ពី​បាន​តែ​តបាល់​បញ្ចូល​ទី​កាលពី​ល្ងាច​ថ្ងៃ​ពុធ ។

កីឡាករ​ជនជាតិ​វែ​ល​រូប​នេះ​បាន​ធ្វើ​ឲ្យ​ក្លិប Real Madrid យកឈ្នះ​លើ​ក្លិប Kashima Antlers របស់​ជប៉ុន​ក្នុង​ការ​ប្រកួត Club World Cup ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ ។ Bale បាន​តែ​ត​បញ្ចូល​សំណាញ់ នៅ​នាទី​ទី​១១ សម្រាប់​ក្លិប​របស់​ខ្លួន ។

តាម​ព័ត៌មាន Opta Sports កីឡាករ Bale បាន​ក្លាយទៅជា​កីឡាករ​ទី​បី ដែល​បាន​ឡើង​ដល់កំណត់​ត្រា​ដូច Messi និង Ronaldo ដែរ សម្រាប់​ការ​ស៊ុត​ចូល​ទី​ក្នុង​ការ​ប្រកួត Club World Cup ទាំង​បី​លើក​ផ្សេង​ៗ​គ្នា ។

កីឡាករ​អាយុ​២៩​ឆ្នាំ​រូប​នេះ​បាន​រក​គ្រាប់​បាល់​១០​គ្រាប់​ក្នុង​ការ​ប្រកួត​២១​លើក​សរុប​ចូល​គ្នា​ទាំងអស់​ក្នុង​រដូវ​កាល​នេះ ដែល​ស្ថិត​នៅ​ក្រោម​កីឡាករ Karim Benzema មួយ​គ្រាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ