ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​តិច​ទេ​! មើលចុះ​ស្លាបមាន់ ជង្គង់​មាន់ និង​ប្រហិត 

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​នគរបាល​អធិការដ្ឋាន​ស្រុក​អូរ​ជ្រៅ​សហការ​ជាមួយ​កម្លាំង​ពេទ្យសត្វ​ខេត្ត​ឃាត់​រថយន្ត​ដឹក​ស្លាបមាន់ និង​ប្រហិត​ជិត​១​តោន  ដើម្បី​ទប់ស្កាត់​ការ​លួច​នាំ​ចូល​ស្លាបមាន់ ជង្គង់​មាន់ និង​ប្រហិត គ្មាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ ។ ដោយនៅ​ថ្ងៃ​ទី​២០…

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​នគរបាល​អធិការដ្ឋាន​ស្រុក​អូរ​ជ្រៅ​សហការ​ជាមួយ​កម្លាំង​ពេទ្យសត្វ​ខេត្ត​ឃាត់​រថយន្ត​ដឹក​ស្លាបមាន់ និង​ប្រហិត​ជិត​១​តោន  ដើម្បី​ទប់ស្កាត់​ការ​លួច​នាំ​ចូល​ស្លាបមាន់ ជង្គង់​មាន់ និង​ប្រហិត គ្មាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ ។

ដោយនៅ​ថ្ងៃ​ទី​២០ ខែធ្នូ នេះ​នៅ​វេលា​ម៉ោង​១២​និង​១៥​នាទី​រសៀល  កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជ្រៅ​ឃាត់​រថយន្ត​មួយ​គ្រឿង​ម៉ាក​កា​ម៉ា​រី ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ​.​ព 2A -7918  ចំណុច​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅ​ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ  ដែល​សង្ស័យ​ថា លួច​នាំ​ចូល​នូវ​ស្លាបមាន់ និង​ប្រហិត​ខូចគុណភាព​មក​ពី​ប្រទេស​ថៃ ។
លោក​វរសេនីយ៍ទោ សែ​ស វិបុល អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ​បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ច​ប្រតិបត្តិ​ស្ទាក់​ចាប់​រថយន្ត​នេះ​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​ឆែកឆេរ​រក​ឃើញ​មាន​ដឹក​ស្លាបមាន់​ចំនួន​១០​កេស និង​ប្រហិត​៩៣០​គីឡូ ដែល​ឈ្មួ្ញ​ញ​បាន​លួច​តាម​ច្រករបៀង​ក្នុងភូមិ​សាស្ត្រ​នៃ​ក្រុង​ប៉ោយ​ប៉ែ​ត ។ ក្នុង​ការ​ឃាត់​ចាប់​រថយន្ត​នេះ គឺ​យើង​បាន​ឃាត់​មនុស្ស​ចំនួន​២​នាក់​ដែល​ជា​ម្ចាស់​ទំនិញ និង​ម្ចាស់​រថយន្ត​មានឈ្មោះ វេ​ង វ៉ា​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​ឈ្មោះ សៅ ណា​រិ​ន ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ អ្នក​ទាំង​ពី​រស់​ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។
លោក​អធិការ​បាន​បញ្ជាក់​ថា ចំពោះ​ទំនិញ​មាននៅ​ក្នុង​រថយន្ត​ដែល​ស្លាបមាន់​១០ កេស និង​ប្រហិត​ចំនួន​៩៣០​គីឡូក្រាម រួម​ទាំង​ម្ចាស់​ទាំង​២​នាក់ បាន​ប្រគល់​ជូន​មន្ត្រី​ជំនាញ​ពេទ្យ​ខេត្ត ដើម្បី​មាន​វិធានការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ