ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​២​ទីតាំង​ផ្សេង​គ្នា ឃាត់ខ្លួន​៥​នាក់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​វរសេនីយ៍ទោ ហួរ យ៉ៃ អធិការ​នគរបាល​ស្រុក​បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ​ធ្នូ​នេះ​ថា កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​វរសេនីយ៍ទោ ហួរ យ៉ៃ អធិការ​នគរបាល​ស្រុក​បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ​ធ្នូ​នេះ​ថា កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ កម្លាំង​ជំនាញ អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​នៅ​ចំណុច​រោងចក្រ​បិត​ត្រាំ​ង ស្ថិត​ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ជនសង្ស័យ​ទាំង​៤​នាក់​រួម​មាន ១- ឈ្មា​ន ចាន់ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ២-​ឈ្មោះ​មាន ធាន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ៣-​ឈ្មោះ​ណុ​ប សុ​ផា​ន​ណា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង​៤-​ឈ្មោះ​កើត ពិ​សិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ។ ជនសង្ស័យ​ទាំង​៤​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​១៣​កញ្ចប់ (​ធំ​១​កញ្ចប់ តូច​១២​កញ្ចប់​) និង​ទូរស័ព្ទ​ចំនួន​៤​គ្រឿង​។

រហូត​ដល់​វេលា​ម៉ោង​៩​និង​៣០​យប់​ថ្ងៃ​ដដែល កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​បាន​បន្ត​ឈាន​ទៅ​ចាប់​ឃាត់ខ្លួន​បាន​មេខ្លោង​ម្នាក់​ទៀត​ឈ្មោះ ស៊ូ វុ​ទ្ធី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ចំណុច​មុខ​រ៉ារ​ទះ​ភ្លើង ស្ថិត​នៅ​ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ មាន​ទីលំនៅ​មិន​ពិតប្រាកដ ។

សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ដា​ធាតុ​ញៀន​ចំនួន​២​កញ្ចប់​ធំ និង​ទូរស័ព្ទ​ចំនួន​១​គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ